ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ ការហ្វឹកហ្វឺនកងទ័ព ជាកំណែទម្រង់ដែល​លោក​ពេញ​ចិត្តបំផុត

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ ការហ្វឹកហ្វឺនកងទ័ព ជាកំណែទម្រង់ដែល​លោក​ពេញ​ចិត្តបំផុត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកង​ទ័ព​ជើង​គោក នៃកងយោធពលខេមរភូមិន្ទ លើកឡើងថា ការហ្វឹកហ្វឺនកងទ័ព គឺជាកំណែទម្រង់​ដែលលោកពេញចិត្តបំផុត។ ការហ្វឹកហ្វឺននេះ បានបង្កើនសមត្ថភាព និងប្រសិទ្ធភាពឆ្លើយតបចំពោះបញ្ហាប្រឈមផ្នែកសន្តិសុខស្របតាមការវិវឌ្ឍប្រែប្រួលនៃសភាពការណ៍។

ក្នុងពិធីសម្ពោធសមិទ្ធផល និងបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣៤ ជំនាញឆត្រ​បញ្ជាជំនាន់ទី៦ ជំនាញឯកទេសមុជទឹកជំនាន់ទី៩ និងជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ព​ជើង​គោកនាព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា ការកែទម្រង់កងទ័ពត្រូវបានអនុវត្តជាប់ជាប្រចាំ និងសម្រេច​បាន​នូវ​សមិទ្ធផលជាច្រើនមកហើយ។ ប៉ុន្តែកំណែទម្រង់លើការហ្វឹកហ្វឺនកងទ័ព គឺជាកំណែទម្រង់ដែលលោកពេញចិត្តបំផុត។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយទាហានដ៏មានប្រជាប្រិយភាព បានគូសបញ្ជាក់ថា ការហ្វឹកហ្វឺន ដើម្បីគោលបំណងធំពីរ គឺ៖ ទី១. បង្កើនសមត្ថភាព និងប្រសិទ្ធភាព​ឆ្លើយតប​ចំពោះបញ្ហាប្រឈមផ្នែកសន្តិសុខស្របទៅតាមការវិវត្តប្រែប្រួលនៃសភាពការណ៍ និងទី២. ការ​ធានា​ភាពម្ចាស់ការឯករាជ្យក្នុងការហ្វឹកហ្វឺន ដើម្បីពង្រឹងនិរន្តភាពនៃសមត្ថភាព​ឆ្លើយតបរបស់​កង​ទ័ព។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា កំណែទម្រង់ហ្វឹកហ្វឺននេះ ការបង្កើតសាលាបម្រើដល់ការហ្វឹកហ្វឺន គឺជារឿងសំខាន់ណាស់។ និយាយដល់ចំណុចនេះ លោកក៏បានបង្ហាញមោទនភាពចំពោះការបង្កើតសាលាហ្វឹកហ្វឺនបញ្ជាការដ្ឋានទ័ពពិសេស ព្រោះលោកបានចូលរួមចំណែកបង្កើតឡើង។

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ទៀតថា បន្ថែមពីលើការបង្កើតសាលាហ្វឹកហ្វឺនហើយនោះ ក៏បានកែសម្រួលបទដ្ឋានគតិយុត្តិ ដោយបានកែប្រែពីអង្គភាពហ្វឹកហ្វឺន ចំណុះឱ្យទ័ពពិសេសកងពល៩១១ ទៅជាសាលា​ហ្វឹក​ហ្វឺន ហើយចេញក្របខណ្ឌយោធាចារ្យច្បាស់លាស់។ លើសពីនេះទៀត គឺការបង្កើនមូលដ្ឋានសម្រាប់ហ្វឹកហ្វឺន ប្រែពីមូលដ្ឋានខ្ចីដីគេលោត ខ្ចីដីគេហាត់ ទៅជាមានមូលដ្ឋានរឹងមាំ មានច្បាប់ច្បាស់លាស់។

សម្រាប់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ការចូលរួមចំណែកធ្វើកំណែទម្រង់លើការហ្វឹកហ្វឺននេះ គឺជាមោទនភាពមួយរបស់លោក ក្នុងនាមជានាយទាហ៊ានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.