គ្រឿងញៀនចំនួន១៦ដុំនិងជនសង្សយ័វៀតណាមម្នាក់បញ្ជូនទៅសាលាដំបូង
ខេត្តស្វាយរៀង,ស្រុកកំពង់រោទិ៍
បញ្ជូនខ្លួនជនជាតិវៀតណាមម្នាក់ និងគ្រឿងញៀនចំនួន ១៦ដុំ ទៅសាលាដំបូងខេត្តស្វាយរៀង ដេីម្បីចាត់ការតាមច្បាប់ ក្រោយសាកសួរបញ្ចប់នីតិវិធី ហេីយបច្ចុប្បន្នត្រូវបានចៅក្រមសាលាដំបូងខេត្ត សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ។ជនសង្ស័យឈ្មោះ ង្វៀង ខាញ៉ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនរួមជាមួយវត្ថុតាងថ្នាំញៀន (ម្សៅកេតាមីន) ចំនួន ១៦ដុំ សរុបទម្ងន់១៦,២៣៨ក្រាម គឹទាំងសំបកវេចខ្ចប់(ដែលជនសង្ស័យដាក់ចូលក្នុងស្រោមសំបុត្រពណ៌ខៀវ និងដុំសំឡីពណ៌ស) យកមកសាកសួររហូតបញ្ចប់នីតិវិធី និងបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ គួររំលឹកផងដែរថា ជនសង្ស័យរួមជាមួយវត្ថុតាង ដែលបំរុងនាំឆ្លងដែនទៅកាន់ប្រទេសវៀតណាម ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីពេជ្រ វីរៈ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីកែវ សុថា ស្នងការរងទទួលផែនគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វាអន្តរជាតិព្រៃវល្លិ៍ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បើកប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ក្នុងប្រតិបត្តិការនោះ កម្លាំងនគរបាលខេត្តស្វាយរៀងបានដកហូតវត្ថុតាងរួមមាន៖ ក្រដាស់ពណ៌បៃតងចំនួនមួយថង់ខ្មៅ ,សំឡីមួយថង់ខ្មៅ,ដុំពណ៌សរចំនួន ៦ដុំម្សៅក្រាមពណ៌សរថ្លាចំនួន ០១កញ្ចប់ទូដែកចំនួន០១ និងវ៉ាលី០១ ,សាក់កាដូរចំនួន ០៣, ទូរសព្ទ័មួយគ្រឿង,លិខិតឆ្លងដែនលេខP០០៣៤៩២៩៥ចំនួនមួយក្បាលនិងអត្តសញ្ញាណបណ្ណ័ជនជាតិវៀតណាមលេខ០៩៦០៨៨០១៩៤៦៨ចំនួនមួយសន្លឹក។
ជនសង្ស័យ ត្រូវបានចៅក្រមសាលាដំបូងខេត្តស្វាយរៀង សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន៕ទៀវ ដារិន(C14)

គ្រឿងញៀនចំនួន១៦ដុំនិងជនសង្សយ័វៀតណាមម្នាក់បញ្ជូនទៅសាលាដំបូង ខេត្តស្វាយរៀង,ស្រុកកំពង់រោទិ៍
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ


