ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងការតក់ស្លុតចំពោះរមណភាពរបស់ស្ត្រីឈ្មោះ សៀង ស្រីអូន រងគ្រោះដោយពេទ្យគ្លីនិកដើមអង្ក្រង បានកាយយកសពទារករំលូតក្នុងផ្ទៃ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងការតក់ស្លុតចំពោះរមណភាពរបស់ស្ត្រីឈ្មោះ សៀង ស្រីអូន រងគ្រោះដោយពេទ្យគ្លីនិកដើមអង្ក្រង បានកាយយកសពទារករំលូតក្នុងផ្ទៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងការតក់ស្លុតចំពោះរមណភាពរបស់ស្ត្រីឈ្មោះ សៀង ស្រីអូន រងគ្រោះដោយពេទ្យគ្លីនិកដើមអង្ក្រង បានកាយយកសពទារករំលូតក្នុងផ្ទៃ

បន្ទាប់ពីទទួលដំណឹងដ៏តក់ស្លុតចំពោះរមណភាពរបស់ស្ត្រីឈ្មោះ​ សៀង​ ស្រីអូន​ (រងគ្រោះដោយ​ពេទ្យគ្លីនិកដើមអង្ក្រង បានកាយយកសពទារករំលូតក្នុងផ្ទៃ​ ដោយទាំងពោះវៀនចេញមកក្រៅកាលពីខែវិច្ឆិកា​ ឆ្នាំ២០២២កន្លងទៅ​)​ នៅថ្ងៃទី​ ១៦​ ខែមីនា​ ឆ្នាំ២០២៣នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ និងចាត់មន្ត្រីចូលរួមបុណ្យសពអ្នកស្រី​ សៀង​ ស្រីអូន​ អាយុ២២ឆ្នាំ​ ដែលបានទទួលមរណភាព​ កាលពីវេលា​ម៉ោង​ ៤ទៀបភ្លឺ​ ថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០២៣​ បន្ទាប់ពីគ្រូពេទ្យកាល់ម៉ែត បានបញ្ជូនគាត់តាមរថយន្ដគិលានសង្គ្រោះទៅដល់គេហដ្ឋានគាត់ នៅភូមិ​ពងទឹក​ ឃុំស្រែចែង​ ស្រុកជុំគិរី​ ខេត្ត​កំពត​។

ស្ថិតក្នុងក្តីដ៏សោកសង្រេងនេះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំ​ពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលអ្នកម្តាយមនុស្សធម៌​ មានក្តីក្តុកក្តួល​ រន្ធត់ចិត្តក្រៃលែង​ និងតែងតែយកចិត្តទុកដាក់គិតគូរ​ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃកេីតហេតុដំបូង​ ជួយសង្គ្រោះបន្ទាន់​ ព្យាបាល​ ថែទាំ​ លេីកទឹកចិត្ត​ នឹកសង្ឃឹមថានឹងបានជាសះស្បេីយឡេីងវិញ​ ប៉ុន្តែជាអកុសលការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ​នៃមន្ទីរពេទ្យកាល់ម៉ែត​ ក៏ដូចជា​ក្រុមគ្រូពេទ្យនៅប្រទេសថៃ​ បានព្យាយាមជួយសង្គ្រោះ​អស់​ពី​សមត្ថភាព​ហេីយ នៅតែមិនអាចយកឈ្នះចង្កូមមច្ចុរាជបានឡេីយ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សូមឧទ្ទិសបួងសួងសូមឱ្យវិញ្ញាណក្ខន្ធសព​ សៀង​ ស្រីអូន​ បានទៅកាន់សុគតិភព​កុំបីឃ្លៀងឃ្លាតឡើយ​។

ជាមួយគ្នានេះ​ លោកជំទាវ​ អគ្គលេខាធិការរងទី​១​ បានពាំនាំនូវប្រសាសន៍របស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ដែលផ្តាំផ្ញេីលេីកទឹកចិត្តដល់លោក​ ផេង​ វឿន​ ដែលត្រូវជាស្វាមីរបស់​ស្រីអូន​ ត្រូវមានស្មារតីរឹងប៉ឹង​ ខិតខំតស៊ូជម្នះការលំបាកដេីម្បីជីវិតរស់នៅបន្តទៀត​ ជាពិសេសត្រូវជំរុញកូនស្រីអាយុ​ទេីបតែជាង​ ៣ឆ្នាំ​ ឱ្យបានសិក្សារៀនសូត្រខ្ពង់ខ្ពស់​ ដេីម្បីអនាគតភ្លឺស្វាង។

ម្តាយបង្កេីត​ ម្តាយក្មេក​ ក្រុមគ្រួសារសព​ និងស្វាមីរបស់​ សៀង​ ស្រីអូន​ មានក្តីរំភេីបក្តុកក្តួល​ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ អ្នកម្តាយមនុស្សធម៌​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានយកចិត្តទុកដាក់​ គិតគូរជាបន្តបន្ទាប់​ ជាពិសេសទំនុកបម្រុងដល់ថ្លៃព្យាបាលទាំងស្រុង​ លេីកទឹកចិត្ត​ និងផ្តល់អំណោយជាស្បៀង​ សម្ភារប្រេីប្រាស់​ ថវិកាជាបន្តបន្ទាប់ចំនួន​ ៣លេីក​ ក្នុងអំឡុងពេលកំពុងព្យាបាល។ ហេីយថ្ងៃនេះ​ជាលេីកទី៤​ ដែល​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានចាត់ឱ្យ​លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ ចុះមកចូលរួមរំលែកមរណទុក្ខ​ ជូនដំណេីរជាលេីកចុងក្រោយ​ និងចូលបុណ្យសពនូវ​ អង្ករ​ ១០០គីឡូក្រាម,​ មី​ ៥កេស,​ ត្រីខ​ ៥០កំប៉ុង,​ ទឹកក្រូច​ ៥កេស​ និងថវិកា​ ១០លានរៀល។

តាមការបញ្ជាក់របស់​ លោកសាស្ត្រាចារ្យ ឡឹម តារា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ​ខែមីនា ឆ្នាំ២០២៣នេះថា «ស្ត្រីដែលពេទ្យឯកជន កាយយកសពទារកក្នុងផ្ទៃ ដោយទាំងពោះវៀន បានផុតដង្ហើមហើយ បន្ទាប់ពីគ្រូពេទ្យកាល់ម៉ែត បានបញ្ជូនគាត់តាមរថយន្ដគិលានសង្គ្រោះទៅដល់គេហដ្ឋានគាត់ នៅភូមិ​ពងទឹក​ ឃុំស្រែចែង​ ស្រុកជុំគិរី​ ខេត្ត​កំពត​។»

លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងបន្ដថា «ប៉ុន្មានថ្ងៃចុងក្រោយនេះ គាត់មានស្ថានភាពធ្ងន់ធ្ងរខ្លាំងណាស់ ដោយយប់មិញនេះ (ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣) គាត់បានធ្វើទុក្ខក្នុងខ្លួនខ្លាំងមែនទែន ដែលក្រុមគ្រូពេទ្យយើង ក៏បានដាក់ទុយោសប់ដង្ហើមគាត់ដែរ តែហាក់គ្មានសង្ឃឹមសោះ ទើបនៅកំឡុងម៉ោង ៤ទៀបភ្លឺថ្ងៃទី១៦ ខែមីនា ក្រុមគ្រួសារគាត់ក៏សូមគ្រូពេទ្យយើងយកគាត់ទៅផ្ទះ។ ដូច្នេះក្រុមគ្រូពេទ្យយើង ក៏បានរួមដំណើរជាមួយអ្នកជំងឺដឹកបញ្ជូន គាត់ទៅផ្ទះតាមការស្នើសុំ។ ពេលដល់ផ្ទះ រៀបចំកន្លែងគាត់សម្រាកហើយ មួយសន្ទុះក្រោយមក គាត់ក៏បានផុតដង្ហើមតែម្ដង។ សែនអាសូរគាត់ណាស់ តែក្រុមគ្រូពេទ្យយើងបានប្រឹងប្រែងអស់ពីលទ្ធភាពបច្ចេកទេសហើយ។

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.