ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

នាំខ្លួន​ជនសង្ស័យ ចំនួន ០៥ នាក់ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​

នាំខ្លួន​ជនសង្ស័យ ចំនួន ០៥ នាក់ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

    

នាំខ្លួន​ជនសង្ស័យ ចំនួន ០៥ នាក់ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​

 

ដោយ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ភួង ចន្ទ័​តារា ស្នងការរង ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​មាន​ការសម្របសម្រួល​ទៅ​លើ​នីតិវិធី​ពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី ១៤ ខែ មីនា ឆ្នាំ ២០២៣ វេលា​ម៉ោង ២២:៥០ នាទី នៅ​ចំណុច​បន្ទប់​ជួល​ស្ថិតនៅក្នុង​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹម​សុង នាយ​ការរិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន ជា​អធិការ និង កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ យុ​ត តុង​ហូ ជា​អធិការ ចុះ​ប្រតិបត្តិការ បង្ក្រាប ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើប្រាស់​កាំបិត​កាប់​យក​ស្លាក​លេខ​ម៉ូតូ និង ទូរស័ព្ទដៃ ) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ចំនួន ០៥ នាក់ មកកាន់​ស្នងការដ្ឋាន​ដើម្បី​ធ្វើ​ការសាកសួរ ។

1️⃣ ឈ្មោះ សឿ​ប ម៉េង​សឺ ហៅ សឺ ធំ ភេទ​ប្រុស អាយុ ២០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
2️⃣ ឈ្មោះ ម៉េង សឺ ហៅ សឺ តូច ភេទ​ប្រុស អាយុ ២១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​រកា សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
3️⃣ ឈ្មោះ អឿង រ៉ា​វីត ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​បល្ល័ង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
4️⃣ ឈ្មោះ យឹម ដា​រ៉េ ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
5️⃣ ឈ្មោះ នឿត ប្រុស​វីត ភេទ​ប្រុស អាយុ ២០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​រកា សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

​ក្រោយពី​សមត្ថកិច្ច​យើង​ធ្វើការ​សាកសួរ​រួច​រហូត​ដល់​ថ្ងៃ​ទី ១៥ ខែ មីនា ឆ្នាំ ២០២៣ វេលា​ម៉ោង ១២:៤១ នាទី នៅ​ចំណុច​ភូមិ​ព្រៃ​ដាច់ សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កម្លាំង​យើង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ចំនួន ០៣ នាក់​ទៀត មកកាន់​ស្នងការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ​បន្ត ។

1️⃣ ឈ្មោះ ឆៃ សុធា ហៅ អេ​ន ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ​បល្ល័ង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
2️⃣ ឈ្មោះ ម៉ឹង សីហា ហៅ ប៉ែត ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ដាច់ សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
3️⃣ ឈ្មោះ ម៉ឹង កក្កដា ហៅ ប៉ឹ​ក ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ដាច់ សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

???? តាម​ចម្លេីយសារភាព​រប​ស់​ជនសង្ស័យ​ទាំង ០៨ នាក់​ខាងលើ បាន​ឆ្លេី​យ​សារភាពថា កាលពី​ថ្ងៃ​ទី ១៣ ខែ មីនា ឆ្នាំ ២០២៣ វេលា​ម៉ោង ប្រហែល ០១:១០ នាទី រំលង​អាធ្រា​ត្រ នៅ​ចំណុច​ជិត​ផ្សារ​វត្ត​តា​មិម ស្ថិតនៅក្នុង​ភូមិ​វត្ត​តា​មិម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ក្រុម​ជនសង្ស័យ​ខាងលេ​ី បាន​ធ្វេី​សកម្មភាព ជិះ​ម៉ូតូ​ដេញ​កាប់​ទៅលេី​ជនរងគ្រោះ​ឈ្មោះ ចាន់ សុខ​លីម ហៅ ចិន ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង រួច​យក​ស្លាក​លេខ​ម៉ូតូ និង ទូរស័ព្ទដៃ របស់​ជនរងគ្រោះ​ហេ​ី​យ​រត់គេចខ្លួន​បាត់​រហូត​ដល់​ថ្ងៃ​ខែ​ខាងលើ​ទើប​កម្លាំង​យើង​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ទាំង​០៨ នាក់​មក​ធ្វើការ​តាម​នីតិវិធី ។

????​វត្ថុតាង​ដកហូត​រួមមាន ៖
– កាំបិត ចំនួន ០៧ ដេ​ី​ម
– ស្លាក​លេខ​ម៉ូតូ ចំនួន ០១ ដែល​មាន​លេខ ភ្នំពេញ 1JK-4582 ដែល​ជា​របស់​ជនរងគ្រោះ
– ទូរស័ព្ទដៃ ម៉ាក Iphone 11 ពណ៌ បៃតង ចំនួន ០១ គ្រឿង ដែល​ជា​របស់​ជនរងគ្រោះ
– ម៉ូតូ ចំនួន ០៤ គ្រឿង

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុងធ្វេីការ​កសាង​សំណុំរឿង​ដេ​ី​ម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.