ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អាគារទីចាត់ការ១ខ្នង មាន៨បន្ទប់ នៅវិទ្យាល័យជីភូ គ្រោងចំណាយថវិកាប្រមាណជាង ៥ មុឺនដុល្លារ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក លឹម សៀងហេង អភិបាលក្រុងបាវិត

អាគារទីចាត់ការ១ខ្នង មាន៨បន្ទប់ នៅវិទ្យាល័យជីភូ គ្រោងចំណាយថវិកាប្រមាណជាង ៥ មុឺនដុល្លារ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក លឹម សៀងហេង អភិបាលក្រុងបាវិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

 

ស្វាយរៀង៖ អាគារទីចាត់ការ១ខ្នង មាន៨បន្ទប់ នៅវិទ្យាល័យជីភូ គ្រោងចំណាយថវិកាប្រមាណជាង ៥ មុឺនដុល្លារ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក លឹម សៀងហេង អភិបាលក្រុងបាវិត ។

ពិធីនេះក៍មានការអញ្ជើញចូលរួមពីលោកចៅសង្កាត់ច្រកម្ទេស លោកនាយប៉ុស្តិ៍រដ្ឋបាល លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ ក្រុមយុវជន ស.ស.យ.ក សិស្សានុសិស្ស ជាច្រើននាក់ ផងដែរ។

លោក គង់ ឫទ្ធី នាយកវិទ្យាល័យជីភូ បានបញ្ជាក់ឱ្យដឹងថាៈ អគារចាស់របស់វិទ្យាល័យគឺ មានសភាពទ្រុឌទ្រោម ពិបាកក្នុងការធ្វើការ ទើបថ្ងៃនេះ ក៏បានធ្វើពិធីសាងសង់ អគារ មួយខ្នងនេះឡើង ដែលមានទទឹងប្រវែង ១០ ម៉ែត្រ បណ្តោយប្រវែង ២០ ម៉ែត្រ ដែលបានបញ្ចុះបឋមសិលាសាងសង់ គឺធ្វើអំពីថ្ម កម្ពស់មួយជាន់ មាន ៨ បន្ទប់ ចំណាយថវិកា ប្រមាណជាង ៥ មុឺនដុល្លារ ដែលជាថវិកាផ្ទាល់របស់សាលា និងសមាគម ព្រមទាំងសប្បុរសជននានា។

ក្នុងឱកាសនោះដែរ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានមានប្រសាសន៍ ថា៖ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកឈាមស្រស់ សាច់ស្រស់ ទៅប្តូរ ទើបធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ជាពិសេសវិស័យអប់រំដែលប្រមុខរាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុក្ខដាក់ជាខ្លាំង។

លោកក៍បានក្រើនរំលឹកដល់ក្មួយៗ កូនៗ សិស្សានុសិស្ស ត្រូវធ្វើជាកូនល្អ ចេះស្តាប់ បង្គាប់ការណែនាំ របស់ឪពុកម្តាយ អាណាព្យាបាល និងខិតខំស្តាប់ការអប់រំ បង្ហាត់ បង្រៀន របស់លោកគ្រូ អ្នកគ្រូ ឱ្យក្លាយខ្លួនជាសិស្សល្អ ខិតខំរៀនសូត្រ ព្រោះក្មួយៗ ជាទំពាំងស្នងឫស្សី សម្រាប់ចូលរួមបំរើសង្គមជាតិ និងលើកស្ទួយជីវភាពគ្រួសារ។

លោកក៏បានស្នើសុំឱ្យក្រុមជាង ជួយពន្លឿនការសាងសង់ ឱ្យបានលឿន និងមាន គុណភាព តាមស្តង់ដាប្រើប្រាស់បានយូរអង្វែង ទៅថ្ងៃក្រោយ៕ 

    

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.