ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សម្តេចតេជោ ហ៊ុន សែន បន់ស្រន់ឱ្យបារមីព្រះអង្គចេកព្រះអង្គចម កុំត្រាប្រណីលើជនបំភ្លៃព័ត៌មាន និងចោទថារាជរដ្ឋាភិបាលនិងបក្សប្រជាជនដុតព្រះរាជដំណាក់ 

សម្តេចតេជោ ហ៊ុន សែន បន់ស្រន់ឱ្យបារមីព្រះអង្គចេកព្រះអង្គចម កុំត្រាប្រណីលើជនបំភ្លៃព័ត៌មាន និងចោទថារាជរដ្ឋាភិបាលនិងបក្សប្រជាជនដុតព្រះរាជដំណាក់ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ឆ្លៀតក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវថ្វាយទៅដល់បារមីព្រះអង្គចេក ព្រះអង្គចម កុំត្រាប្រណីលើជនបំភ្លៃព័ត៌មាន និងចោទថា រាជរដ្ឋាភិបាលនិងបក្សប្រជាជនជាអ្នកដុតព្រះរាជដំណាក់ នៅខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ឥលូវបញ្ហានេះគឺបកស្រាយត្រឹមតែកម្រិតនៃសេចក្តីប្រកាសរបស់ក្រសួងព្រះបរមរាជវាំង ទាក់ទងនឹងការឆេះព្រះរាជដំណាក់នោះបានហើយ កុំទៅហួសពីហ្នឹង ដូចដែលពួកទមិឡឥតសាសនា បកស្រាយពីខាងក្រៅថានេះគឺជាការរៀបចំមួួយរបស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាល ខ្ញុំសុំព្រះករុណាខ្ញុំអំពាវនាវថ្វាយទៅបារមីព្រះអង្គចេក ព្រះអង្គចម អ្នកណាបកស្រាយខុសសុំឱ្យព្រះអង្គចេក ព្រះអង្គចម កុំត្រាប្រណីអាពួកតិរច្ឆាននេះឱ្យសោះ វាទៅជាថារាជរដ្ឋាភិបាលជាអ្នកដុត វាទៅជាថាគណបក្សប្រជាជនជាអ្នកដុត ចឹងទេឥលូវយើងអត់មានធ្វើអីកើតទេ អានេះទាស់តែវានៅក្រៅប្រទេស បានវាហ៊ាននិយាយ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា អ្វីដែលរាជរដ្ឋាភិបាលខ្លាចបំផុត គឺគ្រោះមហន្តរាយកើតមានឡើងដូចជាការឆេះផ្ទះនេះឯង ដែលនៅក្នុងរដូវនេះគឺមានបញ្ហាទុស្សេខ្សែភ្លើងបណ្តាលឱ្យមានភ្លើងឆេះផ្ទះច្រើនណាស់ ដោយសម្តេចក៏បានអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ឱ្យបានខ្ពស់ លើបញ្ហានេះអគ្គីភ័យនេះឱ្យបានគ្រប់ពេលវេលាទាំងអស់ផងដែរ។

ឆ្លើយតបទៅនឹងពួកទមិឡឥតសាសនានៅក្រៅប្រទេស ដែលបានបកស្រាយមិនត្រឹមត្រូវរឿងឆេះព្រះរាជដំណាក់នៅខេត្តសៀមរាបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញជាសំនួរត្រឡប់ទៅវិញដែរថា នៅទីក្រុងប៉ារីស កាលពីប៉ុន្មានឆ្នាំកន្លងមកនេះបានឆេះសារមន្ទីរដែលមានតម្លៃជាង ៨០០លានដុល្លារ និងមានអាយុជាង៨០០ឆ្នាំនោះ តើប្រធានាធិបតី ម៉ាក្រុង ទទួលខុសត្រូវយ៉ាងមិច? តើគេមានចាប់ប្រធានាធិបតី ម៉ាក្រុងចុះចេញពីតំណែងដែរទេ?

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា តាមរយៈបច្ចេកវិទ្យាទំនើបរបស់ប្រទេសបារាំង ក៏នៅតែមិនអាចពន្លត់អគ្គីភ័យឆេះសារមន្ទីរនោះបានដែរ តែកម្ពុជាបានគ្រប់គ្រងសភាពការណ៍ឆេះព្រះរាជដំណាក់នេះត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា បញ្ហាធំនៅពេលនេះ គឺការជួសជុលព្រះរាជដំណាក់ឡើងវិញ ដែលសម្តេចក៏បានអនុញ្ញាតឱ្យធ្វើការជួលជុលឡើងវិញភ្លាមៗផងដែរ តាមរយៈសំណើររបស់សម្តេចចៅហ្វាវាំង គង់ សំអុល ។ សម្តេចបញ្ជាក់ថា ទោះបីជាមានការឆេះផ្នែកមួយ មិនមែនឆេះព្រះរាជដំណាក់ធំក៏ដោយ តែយើងមានការសោកស្តាយពីបញ្ហានេះ ក៏ប៉ុន្តែសុំកុំឱ្យទៅជ្រុលហួសពីអ្វីដែលបានកើតជាក់ស្តែង ដែលសម្តេចនៅតែបន់ស្រន់ដល់ព្រះអង្គចេក ព្រះអង្គចម តាមកាច់កុំប្រណីជាមួយអ្នកដែលបំភ្លៃកាពិតឱ្យសោះ។

សូមបញ្ជាក់ដែរថា ក្រសួងព្រះបរមរាជវាំង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសបញ្ជាក់ថា ករណីអគ្គិភ័យបានឆាបឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប កាលពីម៉ោង ១០៖០៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.