ជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួក៦នាក់ដែលដេញកាប់ជនរងគ្រោះនៅក្រុងសិរីសោភ័ណត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ!!!
ខេត្តបន្ទាយមានជ័យ,ក្រុងសិរីសោភ័ណ
ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្អិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី នូ ជីវន្ត ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់៖ជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួក៦នាក់ដែលដេញកាប់ជនរងគ្រោះនៅក្រុងសិរីសោភ័ណត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ដែលឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ។
សមត្ថកិច្ចបានប្រាប់ថា៖ ជនសង្ស័យដែលឃាត់ខ្លួន
១.ឈ្មោះ លី ដូច អាយុ១៩ឆ្នាំ មុខរបរកម្មករ ជាអ្នកកាប់ ។
២.ឈ្មោះ រី សាវ៉ាត់ អាយុ១៨ឆ្នាំ ជាអ្នកកាប់។ ជនសង្ស័យទាំងពីរនាក់ រស់នៅភូមិពង្រ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។សមត្ថកិច្ចបានបញ្ជាក់ថា៖ នៅយប់កើតហេតុ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៣.០០នាទី ជនសង្ស័យទាំងពីរខាងលើ និងបក្ខពួក៤នាក់ទៀតដែលកំពុងគេចខ្លួនបានជិះម៉ូតូ៣គ្រឿង កាន់កាំបិទកែច្នៃ និងប៉ាំងតោ ដល់ចំណុចក្លីនិចបាន សុខ នៅផ្លូវលេខ១ សង្កាត់កំពុង ក្រុងសិរីសោភ័ណ បានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះចំនួន២នាក់
១.ឈ្មោះនី វណ្ណថៃ អ្នកបើកបរម៉ូតូ
២ឈ្មោះ អុន ម៉ានីអ្នករួមដំណើរ ដែលកំពុងបើកបរទៅទិញបាយហូបនៅវេទិការសួនមានជ័យ បណ្តាលឲ្យឈ្មោះ អុន ម៉ានីត លោតចុះពីលើម៉ូតូរត់តែត្រូវបានជនសង្ស័យទាំង០៦នាក់ដេញកាប់ត្រូវជាច្រើនកាំបិតរងរបួស ចំណែកកឈ្មោះ នី វណ្ណថៃ ជិះម៉ូតូគេចខ្លួនបាត់។
ក្រោយពីជនរងគ្រោះដាក់ពាក្យបណ្តឹង លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យដែលជាជនដៃដល់កាប់លើជនរងគ្រោះ ចំនួន២នាក់ ម្នាក់កាន់ប៉ាងតោ និងម្នាក់ទៀតកាន់កាំបិទកែច្នៃ ចំណែកបក្ខពួកចំនួន៤នាក់ទៀតកំពុងតែគេចខ្លួន។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើនេះ ត្រូវបានកម្លាំងជំនាញយកទៅសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសួរនាំបន្តនីតិវិធី៕ទៀវ ដារិន(C14)
អុញនោះបង្កការភ្ញាក់ផ្អើល !!
កំលាំងជំនាញចាប់បាន ជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួក៦នាក់ដែលដេញកាប់ជនរងគ្រោះនៅក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួក៦នាក់ដែលដេញកាប់ជនរងគ្រោះនៅក្រុងសិរីសោភ័ណត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ដែលឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានប្រាប់ថា៖ ជនសង្ស័យដែលឃាត់ខ្លួន
ទី១.ឈ្មោះ លី ដូច អាយុ១៩ឆ្នាំ មុខរបរកម្មករ ជាអ្នកកាប់ ជនសង្ស័យ
ទី២.ឈ្មោះ រី សាវ៉ាត់ អាយុ១៨ឆ្នាំ ជាអ្នកកាប់ ជនសង្ស័យទាំងពីរនាក់ រស់នៅភូមិពង្រ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានបញ្ជាក់ថា៖ នៅយប់កើតហេតុ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៣.០០នាទី ជនសង្ស័យទាំងពីរខាងលើ និងបក្ខពួក៤នាក់ទៀតដែលកំពុងគេចខ្លួនបានជិះម៉ូតូ៣គ្រឿង កាន់កាំបិទកែច្នៃ និងប៉ាំងតោ ដល់ចំណុច, គ្លីនិចបាន សុខ ,នៅផ្លូវលេខ១ សង្កាត់កំពុង ក្រុងសិរីសោភ័ណ បានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះចំនួន២នាក់ ១.ឈ្មោះនី វណ្ណថៃ អ្នកបើកបរម៉ូតូ និង២ឈ្មោះ អុន ម៉ានីអ្នករួមដំណើរ ដែលកំពុងបើកបរទៅទិញបាយហូបនៅវេទិការសួនមានជ័យ បណ្តាលឲ្យឈ្មោះ អុន ម៉ានីត លោតចុះពីលើម៉ូតូរត់តែត្រូវបានជនសង្ស័យទាំង០៦នាក់ដេញកាប់ត្រូវជាច្រើនកាំរងរបួស ចំនែកឈ្មោះ នី វណ្ណថៃ ជិះម៉ូតូគេចខ្លួនបាត់។
ក្រោយពីជនរងគ្រោះដាក់ពាក្យបណ្តឹង ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់ឲ្យលោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យដែលជាជនដៃដល់កាប់លើជនរងគ្រោះ ចំនួន២នាក់ ម្នាក់កាន់ប៉ាំងតោ និងម្នាក់ទៀតកាន់កាំបិទកែច្នៃ ចំណែកបក្ខពួកចំនួន៤នាក់ទៀតកំពុងតែគេចខ្លួន។



