ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

រដ្ឋបាល​ខេត្ត​ស្វាយរៀង​ចុះ​អនុវត្ត ស​.​ជ​.​ណ ចំពោះ​បងប្អូន​ណស ដែល​បាន​ចូល​កាប់​រាន​ឈូសឆាយ ហ៊ុ​ព័ទ្ធរបង និង​ដាំ​ដំណាំ​អាស្រ័យ​ផល លើ​ដី​របស់​រដ្ឋ ស្ថិតក្នុង​ស្រុក​រមាស​ហែក​

រដ្ឋបាល​ខេត្ត​ស្វាយរៀង​ចុះ​អនុវត្ត ស​.​ជ​.​ណ ចំពោះ​បងប្អូន​ណស ដែល​បាន​ចូល​កាប់​រាន​ឈូសឆាយ ហ៊ុ​ព័ទ្ធរបង និង​ដាំ​ដំណាំ​អាស្រ័យ​ផល លើ​ដី​របស់​រដ្ឋ ស្ថិតក្នុង​ស្រុក​រមាស​ហែក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​ស្វាយរៀង​): ឯកឧត្តម ម៉ែន អេង អភិបាលរង​ខេត្ត​ស្វាយរៀង តំណាង​ឯកឧត្តម​អភិបាលខេត្ត នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៣ បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​អនុវត្ត ស​.​ជ​.​ណ របស់​រដ្ឋបាល​ខេត្ត ដែល​ធ្លាប់បាន​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូល​កាប់​រាន​.​ឈូសឆាយ​.​ហ៊ុ​ព័ទ្ធរបង និង​ដាំ​ដំណាំ​អាស្រ័យ​ផល​លើ​ដី​របស់​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្ដារ​ព្រៃឈើ​ក្រសាំង ស្ថិតក្នុង​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ដែល​នា​ពេលកន្លងមក ទីតាំង​ដី​ព្រៃ​ត្រូវបាន​ប្រជាពលរដ្ឋ​ចុះ​កាប់​រុករាន ដាំ​ចេក និង​សង់​តូប​នៅ​លើ​ដី​ព្រៃ​កូន​ឈើ​របស់​រដ្ឋ ព្រមទាំង​បាន​មក​រារាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន ក្នុងការ​ឈូសឆាយ​ព្រៃដាំ​កូនឈើ​ឡើងវិញ ក្នុង​ភូមិសាស្ត្រ​ខាងជើង​ភូមិ​បុស្ស ឃុំ​ត្រស់ និង​ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​លោក ឈី​វ អ៉ិ​ចគង់ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត លោក ហម សា​រ៉ាវុធ អនុប្រធាន​រដ្ឋបាល​ព្រៃឈើ លោក​អនុប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​ខេត្ត លោក​អភិបាល​.​អភិបាលរង​ស្រុក រួម​និង​មន្ត្រី​ដែល​មាន​ការពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម ម៉ែន អេង អភិបាលរង​ខេត្ត​ស្វាយរៀង និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ក៏​បាន​ធ្វើ​ការសម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ឲ្យអស់​ពី​លទ្ធភាព​ព្យាយាម​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ ជា​លក្ខណ​:​ក្រៅ​ប្រព័ន្ធ​តុលាការ​។​

​ចំពោះ​ថ្ងៃ​នេះ​ក្នុង​នាម​រដ្ឋបាល​ខេត្ត ឯកឧត្តម​សូម​ចុះ​អនុវត្ត​ប្រកាស​សេចក្តីសម្រេច​លេខ​០២៨/២៣ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​២៤ ខែ​កុម្ភ​: ឆ្នាំ​២០២៣ ស្ដី​ពី​ការបញ្ឈប់​ការកាប់​រាន​.​ឈូសឆាយ​.​ហ៊ុ​ព័ទ្ធរបង និង​ដាំ​ដំណាំ​អាស្រ័យ​ផល​លើ​ដី​របស់​ស្ថានីយ៍​ផ្សព្វផ្សាយ​និង​ស្ដារ​ព្រៃឈើ​ក្រសាំង ស្ថិតក្នុង​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង យោង​សេចក្តីសម្រេច​លេខ ០២៦ គជ​ដព ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២១ របស់​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​លុបបំបាត់ និង​បង្ក្រាប​ការកាប់​រាន ដុត ឈូសឆាយ​និង​ហ៊ុព័​ន្ធ​ដី​ព្រៃឈើ ដើម្បី​វាត យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ និង​របាយការណ៍​លេខ ០១៦/២៣ របក​ចុះ​ថ្ងៃទី ១៤ ខែ​កុម្ភៈ​ឆ្នាំ ២០២៣ របស់​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ជ្រាបថា​: ទីតាំង​ដី​ស្ថានីយ៍​ផ្សព្វផ្សាយ​និង​ស្ដារ​ព្រៃឈើ​ក្រសាំង​នេះ គឺជា​ដី​សាធារណៈ​របស់​រដ្ឋ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្វាយរៀង ចំពោះ​សកម្មភាព​នៃ​ការចូល​កាប់​រាន​.​ឈូសឆាយ​ហ៊ុ​ព័ទ្ធ​របង​និង​ដាំ​ដំណាំ​អាស្រ័យ​ផល​លើ​ដី​ខាងលើនេះ គឺជា​ការ​ចូល​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ ដែល​អាច​នឹង​ត្រូវ​ទទួល​ទោស​ដូច​មានចែង​កំណត់​នៅក្នុង​ច្បាប់​ភូមិបាល​ច្បាប់​ស្ដីពី​ព្រៃឈើ​និង​ច្បាប់​ជា​ធរមាន​ផ្សេងៗ​ទៀត​។​

​ក្នុងករណី​ផុត​ថ្ងៃ​កំណត់​បងប្អូន​មិនទាន់​រើ​របង និង​ចាកចេញ​ពី​ទីតាំង​ដី​ខាងលើ​រដ្ឋបាល​ខេត្ត​និង​ចាត់​វិធានការ​រដ្ឋបាល ចុះ​ធ្វើ​ការរុះរើ​ដោយ​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត ឬ​បាត់បង់​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ឡើយ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​: តាម​ការចុះ​ពិនិត្យ​លើ​សំណុំរឿង នេះ​ជា​ញឹកញាប់​យើង​រកឃើញ​មូលហេតុ​ដែល​នាំឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​អណ្ដូង​ត្របែក​, ភូមិ​បុស្ស ឃុំ​ត្រស់ បាននាំគ្នា​ទៅ​កាប់ឆ្ការ​ដាំ​ដុះ​ដំឡូង​កៅស៊ូ​ចាប់យក​ដី​ចំការ​ព្រៃឈើ​របស់​រដ្ឋ ដែល​គ្រប់គ្រង​ដោយ​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ នៅ​ឃុំ​ត្រស់ ឃុំ​អណ្ដូង​ត្របែក បែប​អាណាធិបតេយ្យ​នេះ គឺ​បណ្តាលមកពី​ប្រជាពលរដ្ឋ​ជឿ​លើ​ការ​ញុះញង់​របស់​មេខ្យល់​ដែល​លើកយក​រឿង​ចាស់​របស់​ប្រជាពលរដ្ឋ ៧៨​គ្រួសារ មក​ពាក់ព័ន្ធ ទៅ​នឹង​ដី ៤៧៦​ហិកតា ដែល​បាន​ស្នើសុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ឆ្នាំ​២០១១ ប៉ុន្តែ​ដី​ជាក់ស្ដែង​មាន​តែ ១១៧​ហិកតា តែប៉ុណ្ណោះ​។​

​ចំណែកឯ​ទំហំ​ដី ១៦៣​ហិកតា រដ្ឋាភិបាល​ស្នើសុំ​អ​នុប​យោគ ឱ្យទៅជា​ដី​សម្បទាន​សង្គមកិច្ច ដើម្បី​សាងសង់​ផ្ទះ​ជូន​និវត្តន៍​ជន​ពលី និង​គ្រួសារ​កងទ័ព​អស់ហើយ​។
​បច្ចុប្បន្ន​មិន​មាន​ដី​សម្រាប់​ប្រគល់ជូន​ពួកគាត់​បាន​ទៀត​ទេ ហើយ​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ក្រុម​ការងារ​ទាំងមូល​ក៏​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​តំណាង​ប្រជាពលរដ្ឋ ទាំង​៧៨​គ្រួសារ ឲ្យ​បញ្ឈប់​ការទាមទារ​និង​ចូល​រុករាន​ទន្ទ្រាន​ដី​សាធារណ​:​របស់​រដ្ឋ​ទៀត​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.