ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ជួបសំណេះសំណាល និងនាំយកថវិកាចែកជូនកងកម្លាំងនៅទិសយោធភូមិភាគទី២ អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ជួបសំណេះសំណាល និងនាំយកថវិកាចែកជូនកងកម្លាំងនៅទិសយោធភូមិភាគទី២ អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកថវិកាមួយចំនួន ជាអំណោយឧបត្ថម្ភរបស់សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅចែកដល់កងកម្លាំងគ្រប់ប្រភេទ នៅទិសយោធភូមិភាគទី២ អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករឮកពីសម្តេចតេជោ ហ៊ុន សែន សម្ដេចគតិព្រឹទ្ធបណ្ឌិត និងសម្ដេចពិជ័យសេនា ទៀ បាញ់ ដល់កងកម្លាំងទាំងអស់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះស្នាដៃ សមិទ្ធផល ដែលកងកម្លាំងសម្រេចបាននាពេលកន្លងមក ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ស្ថិរភាព និងការកសាងអង្គភាពឱ្យមានការរីកចម្រើនមកដល់បច្ចុប្បន្ន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីសភាពការណ៍ជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ នៅក្នុងការថែរក្សាបានសន្តិភាព ស្ថេរភាពនយោបាយ ជោគជ័យនៃការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការបើកប្រទេសស្តារសេដ្ឋកិច្ចឡើងវិញ ជោគជ័យការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងជោគជ័យកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងទិសដៅភារកិច្ចចំពោះមុខ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្ដាំផ្ញើដល់កងកម្លាំង ចូលរួមដោយស្មារតីទទួលខុសត្រូវកិច្ចការពារសន្តិសុខ សុវត្ថិភាព នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

ជាមួយនោះ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានផ្ដាំផ្ញើដល់កងកម្លាំងគ្រប់ប្រភេទ ឲ្យបន្តចូលរួមថែរក្សាសន្តិភាពឱ្យគង់វង់ ទោះក្នុងតម្លៃណាក៏ដោយ ក្នុងនោះ រក្សាសន្តិសុខផ្ទៃក្នុងប្រទេស ក៏ដូចជាសន្តិសុខនៅតាមបណ្ដោយព្រំដែន ប្រែក្លាយតំបន់ព្រំដែនឱ្យក្លាយជាព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.