ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សម្តេចតេជោ ហ៊ុន សែន៖ បើខ្លួនចាស់ហើយ សូមឱ្យច្បាស់ជាងក្មេង បើមិនច្បាស់ គួរទៅសួរនៅសាលាឱ្យច្បាស់ ប្រយ័ត្នខ្មាសក្មេង

សម្តេចតេជោ ហ៊ុន សែន៖ បើខ្លួនចាស់ហើយ សូមឱ្យច្បាស់ជាងក្មេង បើមិនច្បាស់ គួរទៅសួរនៅសាលាឱ្យច្បាស់ ប្រយ័ត្នខ្មាសក្មេង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តាំទៅត្រកូល​ក្បត់​ជាតិ សម រង្ស៉ី ក្នុងនាមជាមនុស្សត្រូវតែច្បាស់លាស់ជាងក្មេង ហើយបើមិន​ច្បាស់​ទេ ត្រូវសួរសាលាឱ្យច្បាស់ ប្រយ័ត្នខ្មាសក្មេង។

សំណេររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងភ្ជាប់ជាមួយវីដេអូ​របស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ពីអន្ថន័យនៃលិខិតដែលបាន​ផ្ញើជូនសម្តេច​ កាលពី៣០ឆ្នាំមុន ដើម្បីសុំចូលរៀននៅសាលាបណ្ឌិតសភាយោធា​អាមេរិក West Point។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង​ជាមេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ បានថ្លែងបកស្រាយលំអិតលើខ្លឹមសារសំបុត្រ ដែលលោកបានសរសេរផ្ញើជូនសម្តេចតេជោ កាលពី៣០ឆ្នាំមុន ដើម្បីសុំចូលរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិក។

ការបង្ខំចិត្តចេញបកស្រាយខ្លឹមសារនៅក្នុងសំបុត្រនេះ បន្ទាប់ពីត្រកូលក្បត់ជាតិ សម រង្ស៉ី បានយកខ្លឹមសារសំបុត្រនោះធ្វើជាមូលដ្ឋានវាយតម្លៃថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ចូលរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិក ក្រោមកិច្ចអន្តរាគមន៍ មិនពឹងលើសមត្ថភាពរបស់ខ្លួន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការអស់សំណើច​ជា​ខ្លាំង​ចំពោះ​ភាព​ល្ងង់ខ្លៅរបស់ត្រកូលក្បត់ជាតិ សម រង្ស៉ី ជាអ្នកនយោបាយ​វ័យ​ចំណាស់​ អួតសុទ្ធតែជាបញ្ញវន្ត បែរជាអានមិនយល់ខ្លឹមសារសំបុត្ររបស់ក្មេង​វ័យ​១៦ឆ្នាំ។

ជាមួយនឹងការហួសចិត្តចំពោះភាពល្ងង់ខ្លៅរបស់ត្រកូលក្បត់ជាតិ សម រង្ស៉ី ហើយនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានពន្យល់មួយ​ឃ្លា​ម្តងៗ​លើខ្លឹមសារសំបុត្ររបស់លោកផងដែរ។

ឃ្លាថា «នៅសាលាទាហ៊ានអាមេរិកពិបាកចូលរៀនណាស់ ព្រោះភា​គ​ច្រើន​​ចូលរៀនបាន គឺជាអាមេរិកាំង» លោកបណ្ឌិត បានពន្យល់ថា សាលា​បណ្ឌិត​​សភាយោធាអាមេរិក មិនងាយនឹងចូលរៀននោះឡើយ។ ក្នុងមួយឆ្នាំមាន​សិស្ស ១២,០០០នាក់ ទៅ ១៥,០០០នាក់ បានដាក់ពាក្យ ហើយអ្នកជាប់តែ ១,២០០នាក់ប៉ុណ្ណោះ គឺមិនបាន ១០ភាគរយនោះនៃអ្នកដាក់ពាក្យនោះទេ។ ក្នុងចំណោមអ្នកជាប់ ១,២០០នាក់នេះ មានសិស្សបរទេសប្រមាណ ២០នាក់​ប៉ុណ្ណោះ មិនដល់ ២ភាគរយនោះទេ។ ក្នុងជំនាន់ដែលលោកបណ្ឌិតចូលរៀន មានតែ៧នាក់ប៉ុណ្ណោះ នៃសិស្សបរទេស ដែលបានប្រលងចូលជាប់ ក្នុងនោះមានខ្មែរមួយរូបដែរ គឺរូបលោក។ ហ្នឹងហើយដែលគេហៅថាលំបាក។

ឃ្លាថា «ជនបរទេសទាល់តែដាក់ដឺម៉ង់ពិសេស» លោកបណ្ឌិត បានពន្យល់ថា ជនបរទេសដាក់ពាក្យអត់ដូចជនជាតិអាមេរិកាំងនោះទេ គឺដាក់ពាក្យតាមទូតអាមេរិកាំងនៅក្រៅប្រទេស។ ដោយឡែកជនជាតិអាមេរិកាំង ដាក់ពាក្យត្រង់ទៅសាលាតែម្តង។ សម្រាប់ជនបរទេសគ្មានសិទ្ធិដាក់​ត្រង់ទៅ​សា​លា​ទេ គឺត្រូវដាក់តាមស្ថានទូតអាមេរិកប្រចាំប្រទេសរបស់ខ្លួន។

កូនខ្មែរដំបូងគេបានរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិករូបនេះ បានបញ្ជាក់ទៀតថា លក្ខខណ្ឌនៃការចូលរៀន គឺត្រូវប្រលង។ ក្នុងនោះសម្រាប់ជនជាតិអាមេរិកាំង ត្រូវប្រលងពីរវិញ្ញាសារ រួមមាន ការប្រលងចំណេះដឹងទូទៅ និងប្រលងកីឡា។

សម្រាប់សិស្សបរទេស ត្រូវថែមវិញ្ញាសារភាសាមួយទៀត។ ដូច្នេះសិស្សបរទេស​ត្រូវ​ប្រលង​វិញ្ញសារចំនួន៣ រួមមានអង់គ្លេស ចំណេះដឹងទូទៅ និងកីឡា។ បន្ទាប់មកទើបគេយកពិន្ទុទៅបូកសរុបចូលគ្នា ហើយយកទៅប្រៀបធៀបជាមួយសិស្សដទៃទៀត ទើបជ្រើសរើសយក ១,២០០នាក់ ហើយសិស្សបរទេសមិនឱ្យលើសពី២០នាក់ ហើយក្នុងជំនាន់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សិស្សបរទេសបានតែ ៧នាក់ប៉ុណ្ណោះ។

ឃ្លាថា «តាមអ៊ំប្រុសនិយាយចូលរៀនបានទាល់តែមានអ្នកជួយ​ជាថ្នាក់ឧត្តម​សេនីយ៍ ឬនៅក្រៅប្រទេសជាទូតក៏បាន» លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សិស្សដែលដាក់ពាក្យចូលរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិកនេះបាន ទោះបីពូកែយ៉ាងណាក៏ដោយ នឹងមិនអាចជាប់បញ្ជីសម្រាំងដំបូងនោះឡើយ បើគ្មានការជួយធានា។ ការធានានេះ សម្រាប់ជនជាតិអាមេរិក ត្រូវមានមន្ត្រីរបស់អាមេរិក សម្រាប់ជនបរទេស ត្រូវមានស្ថានទូតអាមេរិក ជាអ្នកធានា។ បើមិនមានអ្នកធានាឱ្យដាក់ពាក្យទេ ទោះបីពូកែយ៉ាងណា ក៏គេមិនរើសនោះឡើយ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្រាប់ជនជាតិអាមេរិក អ្នកមាន​សិទ្ធិធានារួមមាន អនុប្រធានាធិបតីអាមេរិក អាចធានា ៥នាក់ បន្ទាប់មក​មាន​សមា​ជិកសភា និងព្រឹទ្ធសភាអាមេរិក ហើយក្នុងក្របខណ្ឌយោធា មាននាយ​ទាហាន​ជាន់ខ្ពស់ ប្រធានអង្គភាព ឬនាយទាហានជាន់ខ្ពស់ថ្នាក់​ឧត្តមសេនីយ៍​ផ្សេងៗ​ទៀត។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ «ខ្ញុំសូមបញ្ជាក់ថា អាជួយហ្នឹង គឺជួយអ៊ីចឹង គឺជួយធានាឱ្យដាក់ពាក្យ»។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា សម្រាប់សាលាបណ្ឌិតសភាយោធាអាមេរិកនេះ ការប្រលងចូល គឺជារឿងលំបាកមួយហើយ តែកាន់លំបាកថែមទៀតនោះ គឺប្រលងចូលហើយរៀនមិនបានចប់។

លោកបណ្ឌិតបានបញ្ជាក់ថា ក្នុងចំណោមសិស្សដែលប្រលងជាប់ប្រមាណ ១,២០០នាក់នេះ ពេលរៀនមានអ្នកធ្លាក់ និងបោះបង់ការសិក្សាប្រមាណ ១៥ភាគរយ ទៅ ២០ភាគរយថែមទៀត ទទួលសញ្ញាបត្របានតែ ៨០ភាគរយ ទៅ ៨៥ភាគរយប៉ុណ្ណោះ។ នៅជំនាន់លោករៀននោះ អ្នកទទួលសញ្ញាបត្រមានតែ ៧៧ភាគរយប៉ុណ្ណោះ ពោលអ្នកទទួលបានសញ្ញាបត្រមានតែ ៩៣៤នាក់។

លោក ហ៊ុន ម៉ាណែត បានប្រាប់ទៅជនត្រកូលក្បត់ជាតិ សម រង្ស៉ី ទៀតថា បើចង់ដឹងសមត្ថភាពរបស់លោកពិតប្រាកដ កុំផ្តោតតែរឿងចូលរៀន ប៉ុន្តែអាចទៅរកព័ត៌មានប្រវត្តិសិក្សារបស់លោកនៅក្នុងសាលារយៈពេល ៤ឆ្នាំ តើ លោករៀនបានចំណាត់ថ្នាក់លេខប៉ុន្មាន?

លោក ហ៊ុន ម៉ាណែត បានលើកដូច្នេះ «បើហ៊ានយើងបបួលគ្នាភ្នាល់ ខ្ញុំនឹងដឹកដៃគាត់ទៅសុំសាលាមើលទាំងអស់គ្នា តើ ហ៊ុន ម៉ាណែត រៀនបានលេខប៉ុន្មាននៅក្នុងសាលាអាមេរិកាំងដែលលំបាកនេះ តើ ហ៊ុន ម៉ាណែត រៀននៅកន្ទុយគេ ធ្លាក់ផង អីផងអត់? តែហ៊ានភ្នាល់ជាមួយខ្ញុំ បើពិតជាឃើញហើយខ្ញុំមិនចុងប៉ូច ខ្ញុំរៀនបានពិន្ទុល្អ មិនចាញ់គេ មិនចាញ់កូនអាមេរិកាំង ក្នុងសាលាដែលលំបាក លោកឯង ហ៊ានភ្នាល់ឈប់ធ្វើនយោបាយទេ? ប្រហែលជាអត់ទេ? គ្រាន់តែភ្នាល់ជាមួយខ្ញុំសញ្ញាបត្រកម្រិតពីរមិនហ៊ានភ្នាល់ផង»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.