ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

មន្ទីរសង្គមកិច្ចខេត្តមណ្ឌលគិរីផ្ដល់ប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រតាមសមាគមន៍ប្រចាំឆ្នាំ២០២២ ក្នុងក្រុងសែនមនោរម្យ

មន្ទីរសង្គមកិច្ចខេត្តមណ្ឌលគិរីផ្ដល់ប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រតាមសមាគមន៍ប្រចាំឆ្នាំ២០២២ ក្នុងក្រុងសែនមនោរម្យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

មន្ទីរសង្គមកិច្ចខេត្តមណ្ឌលគិរីផ្ដល់ប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រតាមសមាគមន៍ប្រចាំឆ្នាំ២០២២ ក្នុងក្រុងសែនមនោរម្យ

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានរៀបចំពិធីផ្ដល់ប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រ ក្នុងក្រុងសែនមនោរម្យ ប្រចាំឆ្នាំ២០២២ ក្រោមវត្តមានលោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់លោកស្រី ប្រាក់ ប៊ុននឿម អនុប្រធានមន្ទីរសង្គមកិច្ចខេត្ត ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ ចៅសង្កាត់ និងជនពិការភាពក្រីក្រសរុបចំនួន ៧៦នាក់ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី។

លោកស្រី  វិន ស៊ីធួន អភិបាលរងខេត្ត បានមានប្រសាសន៍ថា គោលដៅដ៏ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការកាត់បន្ថយ ភាពក្រីក្រ ការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងគុណភាពជីវិត របស់ប្រជាជន ដែលកំពុងមានកំណេីន យ៉ាងឆាប់រហ័ស។ លោកស្រីបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ភាពក្រីក្រ គឺជាការខាតបង់តម្លៃធនធានសេដ្ឋកិច្ច ដែលមិនត្រឹមតែ មិនអាចទទួលយកបានទាំងផ្នែកផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្ដែវាអាចបណ្ដាលឱ្យមានការបែកបាក់សាមគ្គីភាព និង អស្ថេរភាព ក្នុងសង្គមថែមទៀត ចំពោះការផ្តល់ប្រាក់របបគោលនយោបាយចំពោះជនមានពិការភាពក្រីក្រនៅតាមសហគមន៍នេះ គ្រប់មន្ទីរសង្គមកិច្ច អតីតយុទ្ឋដជន និងយុវនីតិសម្បទាទាំង២៥រាជធានីខេត្ត បានផ្តល់ជូនជនមានពិការភាព។ សម្រាប់ខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០២២ គណៈកម្មការបាន រៀបចំជ្រើសរើសឈ្មោះប្រជាពលរដ្ឋ ដែលមានពិការភាពមានបណ្ណក្រីក្រ តាមរយៈកម្មវិធីកំណត់អត្តសញ្ញាណកម្ម ពិការភាពតាមគំរូសង្គម និង សិទ្ធិជាមូលដ្ឋាន សម្រាប់ធ្វើការផ្ដល់ប្រាក់របបគោលនយោបាយជូនជនមានពិការភាពក្រីក្រ។

លោកស្រី ប្រាក់ ប៊ុននឿម អនុប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឱ្យដឹងថា ដំណើរការនៃការចុះសម្ភាសន៍ ជនមានពិការភាពទូទាំងខេត្តមណ្ឌលគិរីបានចំនួន ១,១១៤នាក់ ស្រី៨៨៥នាក់ ក្នុងនោះ ពិការកាយ សម្បទាចំនួន ៥៥១នាក់ ពីការញាណដឹងចំនួន ៤២៥នាក់ ពិការសតិបញ្ញាចំនួន ៦០នាក់ ពិការផ្លូវចិត្តចំនួន ១៥នាក់ និងពិការផ្សេងៗចំនួន ៣៣នាក់ និងសម្ភាសន៍មិនពេញលេញចំនួន ២៩នាក់។ តាមរយៈកម្មវិធីនេះ មន្ទីរបានរៀបចំ និងធ្វើការស្នើរបបគោលនយោបាយពិការក្រីក្រនៅតាមសហគមន៍សម្រាប់ឆ្នាំ២០២២ ជូនប្រជាពលរដ្ឋ ដែល រស់នៅក្នុងក្រុងសែនមនោរម្យមាន ចំនួន ៧៦នាក់ ស្រី ៣៣នាក់ ហើយសម្រាប់ឆ្នាំបន្តបន្ទាប់ មន្ទីរនឹងធើ្វការសហការ ជាមួយសង្កាត់ដើម្បីរៀបចំធ្វើបច្ចុប្បន្នភាពជនមានពិការក្រីក្រតាមសហគមន៍បន្តទៀត៕ ដោយ៖ ផល្លិត ហៅបូរ៉ា

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.