ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រកាសទទួលស្គាល់សមាជិកគណបក្ស មកពីគណបក្សផ្សេងជិត៦០០នាក់

ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រកាសទទួលស្គាល់សមាជិកគណបក្ស មកពីគណបក្សផ្សេងជិត៦០០នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ លោក ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ធំ និងជាប្រធាន គណៈកម្មាធិការគណបក្សខេត្តកំពង់ធំ អញ្ជើញជាអធិបតីពិធីប្រកាសទទួលស្គាល់សមាជិកគណបក្សថ្មីចំនួន៥៣៩នាក់ ស្រី២៧៩នាក់ នៅឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

លោក ងួន រតនៈ សូមស្វាគមន៍ចំពោះសមាជិកថ្មី ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាកម្លាំងបន្ថែមក្នុងការពង្រឹងមូលដ្ឋានគណបក្ស នៅក្នុងឃុំសានគរ និងសូមកោតសរសើរដោយស្មោះចំពោះសមាជិកសមាជិការថ្មីទាំងអស់ ព្រោះថានៅទីនេះក៏ដូចជានៅខេត្តកំពង់ធំ និងខេត្តផ្សេងៗទៀតនៅក្នុងមូលដ្ឋាននីមួយៗ មានគណបក្សច្រើនណាស់ ធ្វើសកម្មភាពនយោបាយដូចជាគណបក្សប្រជាជនកម្ពុជាដែរ។

លោកបានជំរុញ និងលើកទឹកចិត្តដល់បងប្អូនបានជ្រើសរើសយកគណបក្សប្រជាជន ដើម្បីរួមជីវភាពនយោបាយគណបក្ស ជាពិសេសដោយមើលឃើញ នៃការដឹកនាំដោយគណបក្សប្រជាជន ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន សម្ដេចក៏បើកបេះដូងឲ្យទូលាយក្នុងការទទួលយកសមាជិកថ្មី ដោយមិនរើសអើង ដោយមិនប្រកាន់និន្នាការនយោបាយការទទួលយកជាសមាជិកគណបក្សប្រជាជននិងស្រឡាញ់ស្មើៗគ្នា ទោះបីមានសមាជិកគណបក្សប្រជាជន បានចូលមុនចូលក្រោយ និងសមាជិកចូលក្រោយជាបន្តបន្ទាប់ទៀត។

លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាតែងតែមានសកម្មភាព នៅមូលដ្ឋានជាប្រចាំហើយជឿជាក់ថា សមាជិកម្នាក់ស្មើនឹងសន្លឹកឆ្នោតគាំទ្រមួយសន្លឹក សូមសមាជិកសមាជិកាទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.