ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក ហ៊ុន ម៉ានី ប្រាប់កងកម្លាំងទាំងអស់ បន្ដជឿជាក់លើគោលនយោបាយដែលដាក់ចេញដោយរាជរដ្ឋាភិបាល

លោក ហ៊ុន ម៉ានី ប្រាប់កងកម្លាំងទាំងអស់ បន្ដជឿជាក់លើគោលនយោបាយដែលដាក់ចេញដោយរាជរដ្ឋាភិបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ អមដំណើរដោយសមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងខេត្តកំពង់ស្ពឺ ក្នុងឱកាសការឈានជិតចូលមកដល់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅក្នុងបរិវេណសាលាខេត្ត នាព្រឹកថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២៣នេះ។

ក្នុងនោះក៏មានការចូលរួមពី លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ, លោកឧត្តមសេនីយ៍ឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការដ្ឋានការពារកោះឆ្នេរ, លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ, លោកឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ, លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ, ក្រុមការងាររដ្ឋបាលខេត្ត និងកងកម្លាំងទាំង៤ប្រភេទចំនួនប្រមាណ២០០នាក់។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានសម្តែងនូវការថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់កងកម្លាំងក្នុងការបំពេញបេសសកម្ម ថែរក្សាសុខសុវត្ថិភាព ជូនប្រជាជន និងចូលរួមជាមួយរាជរដ្ឋាភិបាល មិនថាក្នុងកាលៈទេសៈ មិនថាពេលដែលប្រជាជនជួបសុខសន្តិភាព សម្បូរសប្បាយ ឬមានគ្រោះធម្មជាតិនានា ទាំងក្នុងអតីតកាល បច្ចុប្បន្នភាព និងអនាគតកាល។ លោកបានគូសបញ្ជាក់ថា ការលះបង់របស់កងកម្លាំងរបស់កងកម្លាំងនេះហើយ គឺជាគុណតម្លៃ នៃសុខសន្តិភាព។

លោក ហ៊ុន ម៉ានី បានបន្តលើកឡើងថា សូមកងកម្លាំងកងកម្លាំងទាំងអស់ បន្តជឿជាក់លើគោលនយោបាយដាក់ដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្រ្ត និងគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែបន្តគិតគូរ និងយកចិត្តទុកដាក់ចំពោះការដាក់ចេញនូវគោលនយោបាយ និងសុខទុក្ខកងកម្លាំងទាំងអស់។

តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺរូបនេះ បានសង្កត់ធ្ងន់ផងដែរ ក្នុងអំឡុងបុណ្យជាតិធំៗ ជាពិសេសពិធីចូលឆ្នាំ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុននេះ សូមកងកម្លាំងគ្រប់ប្រភេទគោរពតាមបទបញ្ជា បន្តឈរជើងការពារនៅតាមទិសដៅដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រទេសជាតិឲ្យកាន់តែប្រសើរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.