ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

មានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តចំណូល-ចំណាយថវិកាត្រីមាសទី១ និងរៀបចំបូកសរុបកម្មវិធីចំណូល-ចំណាយថវិកាត្រីមាសទី២ ឆ្នាំ២០២៣ នៅមន្ទីរសេដ្ឋកិច្ចនឹងហិញ្ញវត្ថុខេត្តប៉ៃលិន

មានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តចំណូល-ចំណាយថវិកាត្រីមាសទី១ និងរៀបចំបូកសរុបកម្មវិធីចំណូល-ចំណាយថវិកាត្រីមាសទី២ ឆ្នាំ២០២៣ នៅមន្ទីរសេដ្ឋកិច្ចនឹងហិញ្ញវត្ថុខេត្តប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តចំណូល-ចំណាយថវិកាត្រីមាសទី១ និងរៀបចំបូកសរុបកម្មវិធីចំណូល-ចំណាយថវិកាត្រីមាសទី២ ឆ្នាំ២០២៣ នៅមន្ទីរសេដ្ឋកិច្ចនឹងហិញ្ញវត្ថុខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជំរុញដល់មន្ទីរជំនាញទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលអោយបានតាមផែនការរបស់ខ្លួន នៅអង្គភាពច្រកចេញចូលរបស់រដ្ឋបាលខេត្ត ដើម្បីជាគុណប្រយោជន៍ដល់ការចូលរួមលើកស្ទួយសេដ្ឋកិច្ច នឹងចូលរួមកសាងអភិវឌ្ឍន៍ ប្រទេសជាតិអោយមានការរីកចំរើន ជាបន្តបន្ទាប់ ក្រោមម្លប់សន្តិភាព ។
លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍លើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់ស៊ីជម្រៅការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយបង្កើនភាពជឿទុកចិត្តនៃថវិកាព្រមទាំងផ្តល់អាទិភាពបន្ទាន់លើការងារពង្រឹងការប្រមូល និងការគ្រប់គ្រងចំណូល ដើម្បីជាទិសដៅសំខាន់សម្រាប់កសាងអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ធានាសម្រេចអោយបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦,៥%  ដូច្នេះថ្នាក់ដឹកនាំមន្ទីរជំនាញ ត្រូវខិតខំពង្រឹងសមត្ថភាពបច្ចេកទេស បន្ថែមទៀត ក្នុងការអនុវត្តលើកិច្ចការដែលមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ធ្វើការណែនាំពីបទដ្ឋានគតិយុទ្ធនានា និងនិតិវិធី ប្រើប្រាស់ថវិកាជាតិអោយចំគោលដៅ ហើយត្រូវកាត់បន្ថយភាពអសកម្មទាំងឡាយណាដែលធ្វើអោយបះពាល់ដល់ការអនុវត្តការងារកន្លងមក។
នៅក្នុងឱកាសនោះផងដែរ  លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីជំនាញនៃមន្ទីរទាំងអស់ត្រូវធ្វើអាណិត្តបើកប្រាក់បៀវត្ស ជូនមន្រ្តីរាជការអោយបានទាន់ពេលវេលា ទៅតាមគោលនយោរបស់រាជរដ្ឋាភិបាល និង ត្រូវមានទំនួលខុសត្រូវខ្ពស់ ទៅតាមតួនាទីភារៈកិច្ចរៀងៗខ្លួន ក្នុងស្មារតីស្មោះត្រង់ និងសាមគ្គីឯកភាពផ្ទៃក្នុងល្អ ជាពិសេសមន្ត្រីជួរក្រោយរបស់អង្គភាពនីមួយៗ ដែលបម្រើការងារអង្គភាពច្រកចេញចូលរបស់រដ្ឋបាលខេត្ត ត្រូវខិតខំបំរើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់មកទទួលសេវាសាធារណៈផ្ទាល់ អោយពួកគាត់មានជំនឿទុកចិត្តដល់មន្រ្តីដែលកំពុងចាំទទួល ផ្តល់សេវាដល់ពួកគាត់ ។
សូមបញ្ជាក់ថា៖ ការអនុវត្តប្រមូលចំណូលរបស់មន្ទីរជំនាញជួរក្រោយ នៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តប៉ៃលិន រយៈពេល ២ខែ ឆ្នាំ២០២៣ នេះ គឺបានចំនួន ៣៥៦,៨៤១,៩០០ រៀល គិតជាភាគរយស្មើរ ៣៤%។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.