រឿងយកថ្មគុកកញ្ចក់រថយន្តមិនមែនមានតែខេត្តតាកែវនោះទេដែលមានជំនាញ ខេត្តបាត់ដំបងក៏ំនាញដែរ
ឃាត់ខ្លួនមុខសញ្ញា០២នាក់យកដុំថ្មគប់កញ្ចក់រថយន្ត
ខេត្តបាត់ដំបង! ស្រុកសង្កែ
ល្បីអីតែខេត្តតាកែវ ដែលមានជំនាញយកថ្មគប់កញ្ចក់ឡានតាមផ្លូវនោះ ឥឡូវខេត្តបាត់ដំបងក៏មានក្រុមក្មេងជំនាញយកថ្មគប់កញ្ចក់ឡានដែរ ខណះកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ព្រះ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញាឈានធ្វើការនាំខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងករណីធ្វើអោយខូចខាតដោយចេតនា (យកដុំថ្មគប់កញ្ចក់រថយន្ត)។លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានអោយដឹងថា កាលពីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៦ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីបទធ្វើអោយខូចខាតដោយចេតនា (យកដុំថ្មគប់កញ្ចក់រថយន្ត) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មិនដឹងចំនួន បានយកដុំថ្មគប់ទៅលើរថយន្តដឹកអ្នកដំណើរមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ (HYUNDAI) ពណ៌សលាយទឹកក្រូច ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 3E-9762 ជាកម្មសិទ្ធរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បណ្តាលអោយខូចខាត បែកកញ្ចក់ផ្នែកខាងមុខចំនួន០១កន្លែង។ក្រោយពេលកើតហេតុភ្លាម កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្ដិ៏នគរបាលរដ្ឋបាលកំពង់ព្រះ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតកំណត់មុខសញ្ញា នៅថ្ងៃបន្ទាប់បាននាំខ្លួនចំនួន០២នាក់
០១.ឈ្មោះ ញ៉ិល វី ភេទប្រុស អាយុ១៤ឆ្នាំ
០២.ឈ្មោះ រេន មេសា ភេទប្រុស អាយុ១៥ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ក្រោយពេលឃាត់ខ្លួនធ្វើកំណត់ហេតុស្តាប់ចម្លើយរួចរាល់ ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដុំថ្មគប់ទៅលើរថយន្តខាងលើពិតប្រាកដមែន បន្ទាប់មកមុខសញ្ញាទាំងពីរនាក់ខាងលើកំលាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធីច្បាប់។ទៀវ ដារិន(C14)

រឿងយកថ្មគុកកញ្ចក់រថយន្តមិនមែនមានតែខេត្តតាកែវនោះទេដែលមានជំនាញ ខេត្តបាត់ដំបងក៏ំនាញដែរ ឃាត់ខ្លួនមុខសញ្ញា០២នាក់យកដុំថ្មគប់កញ្ចក់រថយន្ត ខេត្តបាត់ដំបង! ស្រុកសង្កែ
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ


