ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អត់ដឹងអីអាលីងម៉ង ស្រុកឯងសោះ! យកកាំបិតភ្ជង់ប្លន់យកទ្រព្យសម្បត្តិអស់ពីស្រី្តចំណាស់ម្នាក់រូចគេចខ្លួនបាត់ ដោយសុវត្ថិភាព ខេត្តបាត់ដំបង,ស្រុកសំពៅលូន

អត់ដឹងអីអាលីងម៉ង ស្រុកឯងសោះ! យកកាំបិតភ្ជង់ប្លន់យកទ្រព្យសម្បត្តិអស់ពីស្រី្តចំណាស់ម្នាក់រូចគេចខ្លួនបាត់ ដោយសុវត្ថិភាព ខេត្តបាត់ដំបង,ស្រុកសំពៅលូន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អត់ដឹងអីអាលីងម៉ង ស្រុកឯងសោះ!
យកកាំបិតភ្ជង់ប្លន់យកទ្រព្យសម្បត្តិអស់ពីស្រី្តចំណាស់ម្នាក់រូចគេចខ្លួនបាត់ ដោយសុវត្ថិភាព
ខេត្តបាត់ដំបង,ស្រុកសំពៅលូន
មានរឿងដ៏ព្រួយបារម្ភ មួយបានកើតឡើងខណះស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​អអត្តសញ្ញាណចូល វាយប្លន់​ យក​ទ្រព្យសម្បត្តិ​ដែល​គាត់​មាន​បន្តិច​ប​ន្ទូ​ចអស់គ្មាន​សល់ ក្រោយ​ពី​ចាប់​គាត់​ចងដៃ​ចងជើង​ វាយ​ធ្វើ​ទា​រុណ​កម្ម កាលពី​វេលា​ម៉ោង​១​:៣​០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមិ​នា ឆ្នាំ២០២៣ នៅ​ចំណុច​ភូមិ​អូរ​គ្រូ​ស ឃុំ​សិរី​មាន​ជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង រួច​គេចខ្លួន​ដោយ​សុវត្ថិភាព។
ប្រភព​ពីកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្គ្រោះមានឈ្មោះឆេ​ន មុំ អាយុ​៥៧​ ឆ្នាំ ជា​កសិករ​ រស់នៅ​ចំណុច​ភូមិ ឃុំ កើតហេតុខាងលើ ។ គាត់​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ ចាប់​ចងវាយដំឡើង​ ទ្រម​ខ្លួន រួច​យក​កូនកាំបិត​ចុង​ស្រួច​ ភ្ជ​ង់​ប្លន់​យក​ទ្រព្យសម្បត្តិ​ដែល​គាត់​មាន​បន្តិច​ប​ន្ទូ​ច​អស់​គ្មាន​សល់ ប្រភព​ដដែល​បាន​បញ្ជាក់​ថា មិន​តែ​វាយ​ធ្វើ​ទារុណកម្ម និង​ប្លន់​យក​គ្រឿងអលង្កា និង​ប្រាក់​ប៉ុណ្ណោះទេ ក្រោយប្លន់​បាន​សម្រេច និង​មុន​ពេល​វា​ចាក​ចេញពីផ្ទះ​ជន​រង​គ្រោះ​ទាំង​កណ្ដាលអាធ្រាត ជន​តិ​រិ​ច្ឆា​ន​ម្នាក់​នេះ​បាន​ វាយ​ដំ​គាត់​រហូត​ដល់​សន្លប់ជាមួយនឹង​ផ្ញើ​ពាក្យ​គំ​រាម​ស​ម្ម្លាប់ បើ​គាត់​ហ៊ាន​ទម្លាយ​រឿង​«​ប្លន់​»​នេះ​។បើ​តាម​ស្ត្រី​រង​គ្រោះ ឈ្មោះ ឆេ​ន មុំ បាន​និយាយ ហើយ​ត្រូវ​បាន​គេ​ស្រង់​សំដី​ថា គាត់​បាន​ស្នាក់​នៅផ្ទះ​តែ​ម្នាក់ឯង​ទេ នៅ​យប់​កើតហេតុ​នោះ នៅ​វេលា​រំលង​អធ្រាត្រ​ទៅ​ហើយ ស្រាប់ តែ​គាត់​បានឮ​សំឡេង​រើ​កកាយ​នៅ​ក្នុងផ្ទះ​គាត់ ហើយ​គាត់​ក៏​ងើប​ទៅ​រក​មើមើ ស្រាប់តែ​ឃើញ​មនុស្ស​ម្នាក់​កំពុង​រើ​កកាយ​អីវ៉ាន់​គាត់ ។ គាត់​បាន​បន្ត​ថា គ្រាន់តែ​ឃើញ​គាត់​ភ្លាម​ជន​នោះ​បាន​ស្ទុះ​មកប្រតាយ​ប្រតប់​ជាមួយ​គាត់ ។ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ពេល​នោះ​វា​បាន​ចាប់​ចងដៃ​គាត់ យក​អាវ​ច​ង​បិត​មុខ មុន​គាត់​យក​ស្រោមជើង​ញ៉ុ​ក​មាត់​គាត់ រួច​យក​កូនកូនកាំបិភ្ជង់ក​ គាត់​ជាមួយនឹង​ការ​ស្រែក​សំឡុត​សួរ​រក​ទ្រព្យសម្បត្តិ ។ ក្រោយ​ពី​ចាប់​គាត់​ចងចងវាយ​ធ្វើ​ទារុណកម្ម​អស់ចិត្ត ជន​នេះ​បាន​រើ​កកាយ​ប្លន់​យក​លុយ និង​គ្រឿង​អ​ល័​ង្កា​របស់​គាត់​ដែល​មាន​បន្តិច​ប​ន្ទូ​ច​អស់​គ្មាន​សល់ ។ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​ជន​រង​គ្រោះ ជន​ដៃដល់​មិន​ព្រម​អស់ចិត្ត​ទេ បើ​ទោះជា​វា​ វាយ​ធ្វើបាប​គាត់​ស្ទើរ​ទួក់​សាច់ និង​បាន​ប្លន់​យក​ទ្រព្យ​បាន​ទៅ​អស់ហើយ​ក្ដី មុន​ពេល​ចាកចេញ​ទៅ​ជន​តិ​រិ​ច្ឆា​ន​នេះ បាន​វាវាយ​ធ្វើ​ទារុណកម្ម​គាត់​ជា​ថ្មី​ទៀត​យ៉ាង​ចាស់ដៃ​រហូត​ដល់​គាត់​ដេក​ សន្លប់​ស្ទើរ​ទល់​ភ្លឺ​ទើប​គាត់​ដឹងខ្លួន ហើយ​ក៏​ទូរស័ព្ទ​ប្រាប់​អ្នក​ក្បែរ​ខាង​ឲ្យ​ដឹង ដើម្បី​ឲ្យ​ជួយ​ប្ដឹង​ទៅ​សមត្ថកិច្ច។
ចំពោះ​ការ​បាត់បង់​ទ្រព្យសម្បត្តិ​វិញ បើ​តាម​ស្ត្រី​រង​គ្រោះ​រូប​នេះ​បាន​ប្រាប់​ថា ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ចោរប្លន់​យក​ទៅ​មាន​លុយ​ចំនួន​២,៧​លាន​រៀល និង​ខ្សែ​ក​ប្លា​ទី​ន​០១​ខ្សែ មាន​តម្លៃ​១០,៧ ០០​បាត (​ប្រាក់​ថៃ​)​។ គេ​មិនដឹង​ថា ក្រោយ​ពី​សំណុំរឿង​ចោរ​
«​ប្លន់​»​ ស្ត្រី​រង​គ្រោះ​ខាងលើ​នេះ​ជ្រាប​ដល់​សមត្ថកិច្ច តើ​ភ្លាម​ៗ​នោះ ត្រូវ​បាន​មន្ត្រី​មូលដ្ឋាន​រាយ​ការ​ណ៏​បន្ត​ទៅ​កាន់​ការិយា ល័យ​ជំនាញ ឬ លោកស្នងការ​បាន​ជ្រាប​ដែរ​ឬ​យ៉ាងណា​នោះ​ទេ? ឬ​ក៏​មន្ត្រី​ថ្នាក់​ក្រោម​បិត​សំណុំរឿង​មិន​រាយការណ៍​ទើប​មន្ត្រី​ការិយាល័យ​ជំនាញ​បដិសេធ​ថា មិន​បានដឹង? នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ លោក កោ ស៊ុន​កាំ​ង បាន​ឆ្លើយ​តប​តាម​ទូរស័ព្ទ​គិត​ត្រិ​ម​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១១ មិ​នា​ថា «​ខ្ញុំ​មិន​ទាន់​ដឹង​រឿង​នេះ​ទេ តែ​ចាំ​មើល​ខ្ញុំ​សួរនាំ​សិន​» ។ តែ​ពុំ​មានការ​បំភ្លឺ​បែប​ណា​ជា​ថ្មី​ទេ បើ​ទោះជា​លោកនាយ​ការិយាល័យ​រូប​នេះ ប្រាប់អ្នកសារពត័មានអោយរង់ចាំ​ក្ដី គឺ​បាត់​ដំណឹង​ឈឹង​រហូត​តែ​ម្ដង ។
មន្ត្រី​ដទៃ​ទៀត​នៅ​ក្នុង​ការិយាល័យ​ជំនាញ​មួយ​នេះ​ក៏​សុទ្ធតែ​អះអាង​ថា មិន​ទទួល​បាន​ព័ត៌មាន​«​ប្លន់​»​នេះ​ដូច​គ្នា​ដែរ ។ អំពើ​«​ប្លន់​» ហាក់​ស្ទុះ​កំរើក​ឡើង​វិញ​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ខណៈ​វិធានការ​ទប់ស្កាត់​ឬ​វិធានការ​បង្ក្រាប​របស់​សមត្ថកិច្ច​ហាក់​ទន់ជ្រាយ​បំផុត ។ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​មន្ត្រី​មួយ​ចំនួន​ហាក់​កំពុង​មាន​អំនួត ប្រកួតប្រជែង​គ្នា​តែ​ពី​រឿង​«​ឡើង​តួនាទី ឡើង​ស័ក្ដិ និង​ឡើង​តំណែង​ » តែ​កិច្ច​ការងារ​ស្នូល​នៅ​ក្នុង​អង្គភាព «​សារ៉ូ​»​។ ជា​ពិសេស​ការ​រៀប​ផែនការ​ទប់ស្កាត់ ឬ​ផែនការ​បង្ក្រាប​បទល្មើស​នេះ​តែ​ម្ដង ។ជាក់ស្ដែង​អំពើ​ «​ប្លន់​»​ តាម​ដងផ្លូវ នៅ​ក្នុង​ក្រុង​បាត់ដំបង ប៉ុន្មាន​ករណី​កន្លង​ទៅ​នេះ ហាក់​បាត់​ស្ងាត់ឈឹង​មិន​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​លោក​ចោរ​នៅឡើយ​ទេ សូ​ម្បី​តែ​បន្តិច​រហូត​មាន​អំពើ​ «​ប្លន់​»​ បន្ថែម​មួយ​ករណី​ជា​ថ្មី​ទៀត​ នៅ​ស្រុក​សំពៅ​លូន​៕ទៀវ សារិន(C14)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.