ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អគ្គនាយកដ្ឋានពន្ធដារនឹងដាក់ចេញនូវ E-Administration ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ គោលដៅពង្រឹងគុណភាពសេវាសាធារណៈបន្ថែមទៀត

អគ្គនាយកដ្ឋានពន្ធដារនឹងដាក់ចេញនូវ E-Administration ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ គោលដៅពង្រឹងគុណភាពសេវាសាធារណៈបន្ថែមទៀត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ចេញនូវ E-Administration ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ក្នុងគោលដៅពង្រឹងគុណភាពសេវាសាធារណៈបន្ថែមទៀត។

ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក គង់ វិបុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកុម្ភៈ និងសម្រាប់រយៈពេល ២ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ។

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ការរៀបចំប្រព័ន្ធដំណើរការការងាររដ្ឋបាលតាមទម្រង់ឌីជីថល (E-Administration) និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដើម្បីអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធអាចអនុវត្តការងារតាមឋានានុក្រមដោយប្រើប្រាស់ទម្រង់ឌីជីថល ដោយធានាបាននូវល្បឿន និងប្រសិទ្ធភាពក្នុងការអនុវត្តការងារ។

សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារ ជាអង្គភាពឈានមុខគេលើការងារអភិវឌ្ឍន៍ប្រពន្ធឌីជីថល បម្រើឲ្យការងារប្រមូលចំណូលជូនជាតិ។ កម្មវិធីជាច្រើនត្រូវបានបង្កើត ដើម្បីសម្រួលអ្នកបង់ពន្ធកាន់តែងាយស្រួល ដែលគិតមកដល់ពេលនេះ អ្នកជាប់ពន្ធស្ទើរតែ ១០០% បានបង់ពន្ធតាមប្រព័ន្ធអនឡាញរបស់ពន្ធដារ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.