ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយគណៈដឹកនាំចលនាយុវជន នៃសាកលវិទ្យាល័យស្វាយរៀង

លោក ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយគណៈដឹកនាំចលនាយុវជន នៃសាកលវិទ្យាល័យស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ អមដំណើរដោយ លោក ស សុខា អនុប្រធាន ស.ស.យ.ក និងជាប្រធានក្រុមប្រឹក្សាយុវជន គ្រឹះដ្ឋានឧត្តមសិក្សា (ក.យ.គ) បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈដឹកនាំចលនាយុវជន នៃសាកលវិទ្យាល័យស្វាយរៀង ក្នុងគោលបំណងស្ដាប់ពីស្ថានការណ៍ និងស្វែងយល់ពីស្ថានភាព នៃសាកលវិទ្យាល័យ ក្នុងពេលបច្ចុប្បន្ន ដើម្បីធ្វើយ៉ាងណារួមគ្នាពង្រឹង និងអភិវឌ្ឍន៍ការអប់រំ ក្នុងសាកលវិទ្យាល័យ ឲ្យបានកាន់តែមានរីកចម្រើនថែមទៀត។

បន្ទាប់មក កិច្ចពិភាក្សា បានបន្តផ្តោតលើការស្វែងរកឱកាសបន្ថែម សម្រាប់យុវជនដែលជានិស្សិតក្នុងសាកលវិទ្យាល័យផ្ទាល់ ព្រមទាំងនិស្សិតនៅតាមបណ្តាសាកលវិទ្យាល័យ វិទ្យាស្ថាននានា និងផ្តល់ត្រលប់មកកាន់សង្គម តាមរយៈការចូលរួមបំពេញការងារស្ម័គ្រចិត្តសង្គម និងមនុស្សធម៌។

ក្រោយពីបានស្ដាប់នូវរបាយការណ៍ លោក ហ៊ុន ម៉ានី បានលើកទឹកចិត្តឲ្យសាកលវិទ្យាល័យបន្តប្រើប្រាស់ធនធាន និងគម្រោងដែលមានស្រាប់ នៅក្នុងសាកលវិទ្យាល័យ ផ្សារភ្ជាប់កិច្ចសហការជាមួយសហគ្រាស និងវិស័យឯកជនឲ្យបានច្រើនដើម្បីផ្ដល់ឱកាសល្អៗ សម្រាប់យុវជនដែលមានសក្ដានុពល។

បន្ទាប់ពីជាមួយគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ លោកបានបន្តជួបថ្នាក់ដឹកនាំ សាស្រ្តាចារ្យ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យស្វាយរៀង សាស្រ្តាចារ្យ សមាជិក សមាជិកា ស.ស.យ.ក.ប្រចាំសាកលវិទ្យាល័យស្វាយរៀងជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក ទុំ សារាវុធ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យស្វាយរៀង និងជាសមាជិកគណៈដឹកនាំ ចលនាយុវជនស្ម័គ្រ ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន លោក ហ៊ុន ម៉ានី និងបានលើកឡើងថា សាកលវិទ្យាល័យស្វាយរៀង នឹងបន្តចូលរួម ចំណែកជាមួយស.ស.យ.ក. ក្នុងការផ្ដល់ឱកាស ក៏ដូចជាពង្រឹងសមត្ថភាពពាក់ព័ន្ធទៅនឹងការទំនាក់ទំនង ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម និងជាពិសេសការចូលរួមក្នុងសកម្មភាពសង្គម ដើម្បឱ្យនិស្សិតទទួលបាននូវចំណេះដឹងបន្ថែមពីកាសិក្សាក្នុងសាលា ជាក់ស្ដែងការចូលរួមរៀបចំកម្មវិធី សិក្ខាសាលា និងព្រឹត្តិការណ៍នានា។

ផ្សាភ្ជាប់ជាមួយប្រសាសន៍របស់ លោកសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យស្វាយរៀង លោក ហ៊ុន ម៉ានី ក៏បានរំលឹកពីការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន ដែលតែងតែលះបង់នូវកម្លាំងកាយ ចិត្ត និងក្ដីសុខផ្ទាល់ខ្លួន ដើម្បីស្វែងរកឱកាសនានាសម្រាប់យុវជនជំនាន់ក្រោយ។

ទន្ទឹមនឹងនេះ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា «ប្អូនៗ ត្រូវចាំថា អ្វីដែលធ្វើឲ្យគេចងចាំ មិនមែនតួនាទីដែលយើងទទួលបាននោះទេ ប៉ុន្តែជាសកម្មភាព និងលទ្ធផលជាក់ស្ដែងដែលយើងបានផ្ដល់ទៅឲ្យអ្នកដទៃ»។ ក្នុងន័យនេះ លោកចង់បង្ហាញទៅកាន់អង្គពិធីឲ្យយល់កាន់តែច្បាស់អំពីសកម្មភាពល្អៗ ដែលយើងអាចចូលរួមបានជាមួយសង្គម គឺជាសកម្មភាពដែលសង្គមចងចាំ និងជាគំរូដល់យុវជនជំនាន់ក្រោយផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.