លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ អញ្ជើញជាអធិបតីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំសប្តាហ៍ និងទិសដៅបន្ត នៅទីបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ អញ្ជើញជាអធិបតីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំសប្តាហ៍ និងទិសដៅបន្ត នៅទីបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ នៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ បានធ្វើការកោតសរសើរដល់គ្រប់បណ្តាអង្គភាពខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន នូវតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។
ជាចុងក្រោយ៖លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ បានសង្កត់ធ្ងន់ថា គ្រប់កងឯកភាព ត្រូវបន្តយកចិត្តទុកដាក់ការងារស្នូល និងជំនាញ ពិសេសការងារហ្វឹកហ្វឺន ត្រូវត្រួតពិនិត្យ និងត្រៀមកម្លាំង មធ្យោបាយ សម្ភារ ឲ្យបានតាមផែនការ ដើម្បីធានាចេញប្រតិបត្តិការ បំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ ឲ្យបានទាន់ពេលវេលា និងទទួលជោគជ័យ ត្រៀមជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះដោយបាតុភូតធម្មជាតិផ្សេងៗ ៕




