កម្លាំងនគរបាលក្រុងប៉ោយប៉ែតចុះធ្វើការត្រួតពិនិត្យ អាវុធ គ្រឿងផ្ទុះនៅចំណុចការ៉ាស់សាំង សាំបូរី ដើម្បីបង្ការ ទប់ស្កាត់ នូវរាល់បទល្មើសគ្រប់ប្រភេទនឹងរក្សាការពារសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ខេត្តបន្ទាយមានជ័យ៖ នៅយប់ថ្ងៃចន្ទ ៧រោច ខែផល្គុន ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៣នេះដោយមានការចង្អុល បង្ហាញពី លោក ឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានបញ្ជា លោក អធិការរង ដឹកនាំកម្លាំងប្រចាំបញ្ជា កម្លាំងចរាចរណ៍ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ត្រួតពិនិត្យ អាវុធ គ្រឿងផ្ទុះនៅចំណុចការ៉ាស់សាំង សាំបូរី ដើម្បីបង្ការ ទប់ស្កាត់ នូវរាល់បទល្មើស ជាយថាហេតុ រក្សាការពារសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត ផ្តែផ្តាំដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋរស់នៅ បើរឿងបន្ទាន់ឬមានអសន្តិសុខណាមួយកើតឡើង ត្រូវរាយការណ៍បន្ទាន់ មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឬកងកម្លាំងឈរជើងតាមគោលដៅនៅជិតផ្ទះរបស់បងប្អូន ឬទំនាក់ទំនងតាមរយៈ លេខទូរសព្ទទាន់ហេតុការណ៍ របស់ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត មានលេខ ០៩៧ ៧៧ ៨០ ១៦៤ ដើម្បីចាត់កម្លាំងចុះទៅជួយអន្តរាគមន៍នឹងបង្ក្រាបបទល្មើសបានទាន់ពេលវេលាផងដែរ៕




