ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

នគរបាល​ខណ្ឌឫស្សីកែវ ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​២​នាក់ ករណី​ឆក់​ទូរ​សព្ទ​មិន​បាន​សម្រេច !

នគរបាល​ខណ្ឌឫស្សីកែវ ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​២​នាក់ ករណី​ឆក់​ទូរ​សព្ទ​មិន​បាន​សម្រេច !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

ព័ត៌មានជាតិ

នគរបាល​ខណ្ឌឫស្សីកែវ ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​២​នាក់ ករណី​ឆក់​ទូរ​សព្ទ​មិន​បាន​សម្រេច !

 

(ភ្នំពេញ) ៖ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ កាលពី​វេលា​ម៉ោង​១៦​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៣ ត្រង់​ចំណុច​បន្ទប់​ជួល ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នាំ​ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​សួរនាំ​ពាក់ព័ន្ធ​ករណី​ឆក់​ទូរ​សព្ទ​ដៃ​មិន​បាន​សម្រេច ។

ករណី​ឆក់​ទូរ​សព្ទ​មិន​បាន​សម្រេច កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​០៦​និង​០០​នាទី​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២៣ ត្រង់​ចំណុច​ផ្លូវ​លេខ​៩០៧ ក្រុម​ទី​៧ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ចំនួន​០២​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន រួម​មាន ៖
ទី​១. ឈ្មោះ​អែ​ល រក្សា ហៅ​សាល ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​បឹង​សាឡា​ង សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ (​មាន​សារធាតុ​ញៀន​) ។
និង​ទី​២. ឈ្មោះ​ហូ រ៉ូ​ហ្សា​ត ភេទ​ប្រុស ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ខ​២ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ​។

បើ​តាម​សមត្ថកិច្ច​នគរបាល​ខណ្ឌឫស្សីកែវ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ចំនួន​០២​នាក់ ជិះ​ម៉ូតូ ០១​គ្រឿង ម៉ាក Honda Dream C125 ពណ៌​ខ្មៅ ផ្លា​ក​លេខ ភ្នំពេញ 1JJ-6440 បាន​ជិះតាមពីក្រោយជនរងគ្រោះ(​មិន​ស្គាល់​អត្តសញ្ញាណ​) ហើយធ្វើ​សកម្មភាព​ឆក់​យក​ទូរ​សព្ទ​ដៃ​ពី​ក្នុង​ឃ្លុប​ម៉ូតូ​របស់​ជន​រង​គ្រោះ តែ​ពុំ​បាន​សម្រេច បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ម៉ូតូ ហើយ​ជនសង្ស័យ​​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ពុំ​បាន​មក​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ។ ប៉ុន្តែ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ​អំពី​ហេតុការណ៍​ខាងលើ​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ នៅ​ថ្ងៃ​ទី​១២ មីនា ម្សិលមិញ​នេះ និង​វត្ថុ​តាង​ដកហូត​បាន រួម​មាន ៖ ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1JJ-6440 ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វី​ធី​ច្បាប់ ៕សហការី

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.