យុវតីម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យខណៈជួបគ្រោះថ្នាក់ចរាចរណ៍
ខេត្តកំពង់ធំ,ក្រុងស្ទឹងសែន
មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្តដឹកដីនិងម៉ូតូ បណ្តាលឲ្យយុវតីជាសិស្សសាលាថ្នាក់ទី៧ម្នាក់រងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីពេទ្យដើម្បីជួយសង្គ្រោះ តែជាអកុសលត្រូវបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ករណីគ្រោះថ្នាក់នេះ កើតឡើងម៉ោង៨៖៤៥នាទី ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវអក្សរ(V) ផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ប្រភពសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញឡានដឹកដី១គ្រឿងបើកបរក្នុងល្បឿនលឿនទិសដៅពីលិចមកកើត មកដល់ចំណុចផ្លូវក្រាលគ្រួសក្រហម”អក្សរV”ខាងលើ បានបត់ស្តាំវេវ ខ្វះការប្រុងប្រយ័ត្ន ក៏បានបុកនិងកៀ ម៉ូតូ១គ្រឿង ដែលបើកបរក្នុងទិសដៅស្របគ្នា ខណៈនោះបុរសម្នាក់សង្ស័យជាតៃកុងឡាន បានបើកទ្វារឡានចុះឃើញមនុស្សនិងម៉ូតូត្រូវឡានកិនជាប់ពាក់កណ្តាល ក៏រត់គេចខ្លួនតែម្តង។ប្រភពពីសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ករណីនេះ បង្កដោយរថយន្តបែន ម៉ាក I.ZU.ZU ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ រ៉ា សុខរីម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរ បើកបរ(កំពុងរត់គេចខ្លួន)។ ដោយឡែកជនរងគ្រោះមានឈ្មោះ ប៊ន ឆដា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ ( សិស្ស ) បើកបរម៉ូតូម៉ាកC.100វេវហាល់ហ្វា ពណ៌ខ្មៅ ស្លាកលេខ (កំពង់ធំ 1O-3019) រស់នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ របួសធ្ងន់ និងស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ (មិនពាក់មួកសុវត្តិភាព) ។បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើការវាស់វែងសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កទ្បើងដោយ អ្នកបើកបររថយន្តឈ្មោះ រ៉ា សុខរីម ( បត់ស្តាំ ) ដោយខ្វះការប្រុងប្រយត្ន័ ។បច្ចុប្បន្នវត្ថុតាង សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍យកមករក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាលស្រយ៉ូវ ជាបណ្តោះអាសន្ន រង់ចាំដោះស្រាយបន្តតាមនិតិវិធី ។មួន រិទ្ធីយ៉ា
រូបភាព




