ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ឃាត់ខ្លួនជនសង្សយ័ជាជនជាតិចិនចំនួន៣នាក់ ពាក់ពន្ធ័នឹងការចាប់បង្ខាំងជនជាតិចិនដូចគ្នា ដកហូតបានអាវុធ គ្រាប់ និងថ្នាំញៀនព្រមទាំងវត្ថុតាងមួយចំនួនទៀត ខេត្តព្រះសីហនុ-

ឃាត់ខ្លួនជនសង្សយ័ជាជនជាតិចិនចំនួន៣នាក់ ពាក់ពន្ធ័នឹងការចាប់បង្ខាំងជនជាតិចិនដូចគ្នា ដកហូតបានអាវុធ គ្រាប់ និងថ្នាំញៀនព្រមទាំងវត្ថុតាងមួយចំនួនទៀត ខេត្តព្រះសីហនុ-

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឃាត់ខ្លួនជនសង្សយ័ជាជនជាតិចិនចំនួន៣នាក់ ពាក់ពន្ធ័នឹងការចាប់បង្ខាំងជនជាតិចិនដូចគ្នា ដកហូតបានអាវុធ គ្រាប់ និងថ្នាំញៀនព្រមទាំងវត្ថុតាងមួយចំនួនទៀត
ខេត្តព្រះសីហនុ-
លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងនៅល្ងាចថ្ងៃ១២មីនា២០២៣ថា នគរបាលជំនាញឃាត់ខ្លួនជនសង្សយ័ជាជនជាតិចិនចំនួន៣នាក់ ពាក់ពន្ធ័នឹងការចាប់បង្ខាំងជនជាតិចិនដូចគ្នា ដកហូតបានអាវុធ គ្រាប់ និងថ្នាំញៀនព្រមទាំងវត្ថុតាងមួយចំនួនទៀត ក្នុងនោះជនរងគ្រោះជាជនជាតិចិនម្នាក់ក៏ត្រូវបានជួយសង្គ្រោះផងដែរ។
ប្រតិបត្តិការនេះធ្វើឡើងនៅរសៀថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីមានបណ្តឹងតាមរយៈទំព័រហ្វេសប៊ុកផេក របស់សម្តេចក្រឡាហោម ស ខេង ឲ្យសមត្ថកិច្ចជួយស្វែងរកជនបរទេសចំនួន ០១នាក់ ជនជាតិចិន ឈ្មោះ HU RONG ភេទប្រុស អាយុ ៣២ឆ្នាំដែលបាត់ខ្លួននៅក្នុងខេត្តព្រះសីហនុ។ តាមរយៈការស្រាវជ្រាវពីសមត្ថកិច្ចជំនាញ ចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តនិងតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងចំរុះបានចុះស្រាវជ្រាវពីទីតាំងមួយទៅទីតាំងមួយផ្សេងៗក្នុងក្រុងព្រះសីហនុ និងចុងក្រោយចុះទៅដល់ ខុនដូរឈ្មោះ LZ SEAVIEW RESIDDENCE ស្ថិតនៅភូមិ ៥ សង្កាត់៤ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ រកឃើញជនសង្ស័យពាក់ព័ន្ធចំនួន ៣ នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១-HEI LONGJIANG ភេទប្រុស ជនជាតិចិន អាយុ៣៨ ឆ្នាំ ។
២-ZHOU LAI ភេទប្រុស ជនជាតិចិន អាយុ២៨ ឆ្នាំ
៣-WANG JIANPING ភេទប្រុស ជនជាតិចិន អាយុ២៣ ឆ្នាំ ។
សម្ភារៈដកហូតបានរួមមាន៖
១. រថយន្ត AUDI ពណ៍ ខ្មៅ ស្លាកលេខ 2AD8796 (១គ្រឿង) ម្ចាស់ឈ្មោះ ZHOU LAI
២. រថយន្ត RANDROVER ពណ៍ ខ្មៅ ស្លាកលេខ កម្ពុជា CAR.LIF7(១គ្រឿង) ម្ចាស់ឈ្មោះ WANG JIAN PING
៣. រថយន្ត RANDROVER ពណ៍ ខ្មៅស្លាកលេខ ភ្នំពេញ2AW-5665 (១គ្រឿង)ម្ចាស់ឈ្មោះ HEILONG JIANG
៤. អាវុធ ខ្លី GLOCK 19 GEN 4 ១០គ្រាប់(មួយដើម) របស់ឈ្មោះ WANG JIAN PING
៥. អាវុធ GLOCK 17 ខ្លី ប្រើហ្គាស(មួយដើម) របស់ឈ្មោះ WANG JIAN PING
៦. ទូរស័ព្ទ ចំនួន០២គ្រឿង IPHONE 14 PRO ,IPHONE 13
៧. ដំបងដែក (០១ដើម )
៨. គ្រឿងញៀន មួយចំនួនធំ និងសម្ភារៈពាក់ពន្ធ័មួយចំនួន
៩. លិខិតឆ្លងដែន (០១ច្បាប់) ។ ជនសង្ស័យដែលពាក់ព័ន្ធក្នុងករណីនេះចំនួន ០៣នាក់ជនជាតិចិន និងជនរងគ្រោះព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី៕

 

រូបភាព

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.