ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព ក្នុងឱកាស​អបអរសាទ​រ ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ឆ្នាំ​២០២៣ និង​ពិធីបុណ្យ​បញ្ជុះ​ខណ្ឌសីមា ព្រះវិហារ​ថ្មី និង​ឆ្លង​សមិទ្ឋផល​នានា​នៅ​វត្ត​គិរី​រុក្ខា​រាម ស្រុក​ថ្មពួក ដល់​នគរបាល​ក្រោម​ឱវាទ​

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព ក្នុងឱកាស​អបអរសាទ​រ ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ឆ្នាំ​២០២៣ និង​ពិធីបុណ្យ​បញ្ជុះ​ខណ្ឌសីមា ព្រះវិហារ​ថ្មី និង​ឆ្លង​សមិទ្ឋផល​នានា​នៅ​វត្ត​គិរី​រុក្ខា​រាម ស្រុក​ថ្មពួក ដល់​នគរបាល​ក្រោម​ឱវាទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ដ​បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព ក្នុងឱកាស​អបអរសាទ​រ ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ឆ្នាំ​២០២៣ និង​ពិធីបុណ្យ​បញ្ជុះ​ខណ្ឌសីមា ព្រះវិហារ​ថ្មី និង​ឆ្លង​សមិទ្ឋផល​នានា​នៅ​វត្ត​គិរី​រុក្ខា​រាម ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​និង​ការ ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ និង​កីឡា​ជនពិការ​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣​នាពេលខាងមុខ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ឧត្តមសេនីយ៍ត្រី រ៉ែ​ម វីរ​: ស្នងការរង ផែន​សេនាធិការ បាន​ឡើង​អាន​និង​ផ្សព្វផ្សាយ​ផែនការ ការពារ ដល់​កម្លាំង​នគរបាល​។ គោលដៅ​ការពារ​មាន​២​កន្លែង​គឺ ទី​១-​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ ទីតាំង​នៅក្នុង​ខេត្ត នៅ​បរិវេណ​សួន​មានជ័យ និង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ ទីតាំង​ប្រារព្ធ​ពិធី​នៅ​ប្រាសាទ​បន្ទាយឆ្មារ​មាន​រយះពេល​៣ ថ្ងៃ (​ថ្ងៃទី​១៤-១៦ ខែ​មេសា ឆ្នាំ​២០២៣)​។ ទី​២-​ពិធីបុណ្យ​បញ្ជុះ​ខណ្ឌសីមា ព្រះវិហារ​ថ្មី និង​ឆ្លង​សមិទ្ឋផល​នានា​នៅ​វត្ត​គិរី​រុក្ឋា​រាម ថ្ម​រមៀល ស្រុក​ថ្មពួក (​ថ្ងៃទី​២៣-២៩ ខែ​មីនា ឆ្នាំ​២០២៣) និង​ការពារ ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ និង​កីឡា​ជនពិការ​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣( ថ្ងៃទី​១-២ ខែ​ឧសភា ឆ្នាំ​២០២៣ នា​ពេល​មុខ​)​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បាន​ដាក់ចេញ​នូវ​បទបញ្ជា ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​គោរព​តួនាទី ភារកិច្ច យកចិត្តទុកដាក់​ចំពោះ​បេសកកម្ម​របស់​ខ្លួន ដោយ​ស្មារតី​ទទួលខុសត្រូវ និង​ធានា​ឲ្យបាន​ទាំងស្រុង នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ បណ្តា​ឥស្សរជន​សំខាន់ៗ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ខាងលើ ប្រព្រឹត្តទៅ ប្រកបដោយ បរិយាកាស​សប្បាយរីករាយ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.