ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ មជ្ឈដ្ឋាន​ប្រឆាំង អស់​អ្វី​នឹង​លើកយក​មក​វាយប្រហារ​ហើយ បានជា​ខំប្រឹង​ប្រឌិត​រឿង​ប្លែកៗ​ព្យាយាម​បំបែកបំបាក់​ផ្ទៃក្នុង CPP

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ មជ្ឈដ្ឋាន​ប្រឆាំង អស់​អ្វី​នឹង​លើកយក​មក​វាយប្រហារ​ហើយ បានជា​ខំប្រឹង​ប្រឌិត​រឿង​ប្លែកៗ​ព្យាយាម​បំបែកបំបាក់​ផ្ទៃក្នុង CPP

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា មជ្ឈដ្ឋាន​ប្រឆាំង ទំនង​ជា​អស់​អ្វី​នឹង​លើកយក​មក​វាយប្រហារ​ហើយ បានជា​ខំប្រឹង​ប្រឌិត​រឿង​ប្លែកៗ ព្យាយាម​បំបែកបំបាក់​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​តាមរយៈ​បណ្តាញ​សង្គម លោក​បណ្ឌិត បានបញ្ជាក់​ដូច្នេះ​ថា​៖ «​មើល​ទៅ​មជ្ឍដ្ឋាន​ប្រឆាំងអ​ស់​អ្វី​នឹង​លើកយក​មក​វាយប្រហារ​ហើយ បានជា​ខំប្រឹង​ប្រឌិត​រឿង​ប្លែកៗ​ព្យាយាម​បំបែកបំបាក់​ផ្ទៃក្នុង​របស់​គេ រហូតដល់​ទៅ​យក​អត្ថបទ​មួយ​ដែល​សរសេរ​ដោយ​ជនបរទេស​ម្នាក់ ដែល​តែងតែ​សរសេរ​ផ្អែកលើ​មូលដ្ឋាន​នៃ​ពាក្យ​ចចាមអារ៉ាម (​ព្រោះ​ក្នុង​ការសរសេរ​ម្តងៗ​របស់គាត់ ឃើញ​តែ​ដាក់​ពី​ប្រភព​នេះ​ប្រភព​នោះ ដែល​មិន​ច្បាស់លាស់​ថា​ជា​ប្រភព​ណា​ពិតប្រាកដ គឺ​ប្រហែលជា​ប្រភព​ខ្យល់​ច្រើនជាង​)»​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សង្ឃឹមថា ការបញ្ជាក់​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​ក្រសួង​ការពារជាតិ នា​ពេល​កន្លង​ទៅ អាច​ឱ្យ​មហាជន​បាន​ដឹង​ច្បាស់​ថា ការពិត​គឺ​យ៉ាងណា​ហើយ​។​

​សូមបញ្ជាក់​ថា ឆ្លើយតប​នឹង​ការផ្សព្វផ្សាយ​អុចអាល និង​ញុះញង់​របស់​ទណ្ឌិត សម រង្ស៉ី​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៣ ក៏​បាន​ចេញមក​ច្រាន​ចោល​ការផ្សាយ​របស់​ជ​ន​ក្បត់ជាតិ​ត​ជំនាន់ សម រង្ស៉ី ផងដែរ​។ សម្តេច​ចាត់ទុកថា ការផ្សព្វផ្សាយ​នេះ ជា​ការ​ធ្វើ​ឡើង​ក្នុង​ចេតនា​ទុច្ចរិត​អុជអាល​ឱ្យ​មាន​ការ​ចលាចល​ក្នុង​សង្គម និង​ញុះញង់​បំបែកបំបាក់​ជាតិ​។​

​សម្តេច​ចាត់ទុកថា ការផ្សព្វផ្សាយ​នេះ ជា​ការ​ធ្វើ​ឡើង​ក្នុង​ចេតនា​ទុច្ចរិត​អុជអាល​ឱ្យ​មាន​ការ​ចលាចល​ក្នុង​សង្គម និង​ញុះញង់​បំបែកបំបាក់​ជាតិ​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បញ្ជាក់ថា «​ខ្ញុំ និង​ក្រុមគ្រួសារ នៅ​តែ​ប្រកាន់​ជំហរ​គាំទ្រ​ទាំងស្រុង​ចំពោះ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នាពេល​អនាគត​»​។ នេះ​ជា​ការគូសបញ្ជាក់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​។​

​ជាមួយគ្នានេះ ក្រសួង​ការពារជាតិ នៅ​យប់​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៣ ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ប្រកាស​ប្រឆាំង និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ទណ្ឌិត​ក្បត់ជាតិ​បី​ជំនាន់ សម រង្ស៉ី ដែល​បាន​ផ្សព្វផ្សាយ​បំភ្លៃ និង​ញុះញង់​តាម​បណ្តាញ​សង្គម​មកលើ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ក្រុមគ្រួសារ​។​

​ក្រសួង​ការពារជាតិ បាន​ចាត់ទុកថា «​ការចោទប្រកាន់​យ៉ាង​គឃ្លើន​របស់​ទណ្ឌិត​ក្បត់ជាតិ​បី​ជំនាន់ សម រង្ស៉ី នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៣ គឺជា​ការ​ញុះញង់​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ជា​អំពើ​ល្មើសច្បាប់ មានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រឈម​នឹង​ការផ្តន្ទាទោស​»​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បានបញ្ជាក់​ថា កងយោធពល​ខេមរភូមិន្ទ តែង​ប្តេជ្ញា​ដាច់ខាត​ការពារ រាជរដ្ឋាភិបាល​ស្របច្បាប់ ដឹកនាំ​ដោយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​គាំទ្រ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​បន្តវេន​នាពេល​អនាគត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.