ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

​អភិបាលខេត្ត​កំពង់ឆ្នាំង ដឹកនាំ​ក្រុម​ការងារ យក​អំណោយ​កាកបាទក្រហម​ខេត្ត រដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង និង​សប្បុរសជន ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ និង​មាន​ប៉ះពាល់​ដោយ​គ្រោះ​អគ្គីភ័យ​ចំនួន​៤៥​គ្រួសារ

​អភិបាលខេត្ត​កំពង់ឆ្នាំង ដឹកនាំ​ក្រុម​ការងារ យក​អំណោយ​កាកបាទក្រហម​ខេត្ត រដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង និង​សប្បុរសជន ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ និង​មាន​ប៉ះពាល់​ដោយ​គ្រោះ​អគ្គីភ័យ​ចំនួន​៤៥​គ្រួសារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ឆ្នាំង​)៖ លោក ស៊ុន សុ​វណ្ណា​រិទ្ធិ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត នៅ​ល្ងាច​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៣ បាន​ដឹកនាំ​ក្រុមការងារ​យក​អំណោយ​កាកបាទក្រហម​ខេត្ត ក្រុង និង​អំណោយ​សប្បុរសជន ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ និង​មាន ផលប៉ះពាល់​ចំនួន​៤៥​គ្រួសារ​នៅ​ក្នុង​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង​។​

​ក្នុង​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​លោក​ស្រី កែ ច័ន្ទ​មុន្នី លោកស្រី ផាន់ សុ​ផានី អនុប្រធាន​កិត្តិយស​កា​ក​បាទ ក្រហម​ខេត្ត និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត រួម​និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ក្រុង ស្រុក មួយចំនួន​ផង​ដែរ​។​

​លោក ស៊ុន សុ​វណ្ណា​រិទ្ធិ បាន​ផ្ដាំផ្ញើ​សុខទុក្ខ និង​ចូលរួម​សោកស្ដាយ​ជាទី​បំផុត​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ដល់​បងប្អូន​ប្រជាពល​រដ្ឋ​ចំនួន​២៧​ខ្នង​ផ្ទះ មាន​៣៦​គ្រួសារ ដែល​បាន​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មីនា​។​

​ក្នុងនាម​កាកបាទក្រហម​ខេត្ត និង​រដ្ឋបាល​ខេត្ត ក្រុង សូម​ចូលរួម​ជាមួយ​បងប្អូន​ក្នុង​ការបាត់បង់​ផ្ទះសម្បែង​ទ្រព្យ សម្បត្តិ នៅក្នុង​ហេតុការណ៍​គ្រោះ​អគ្គីភ័យ​ខាងលើ​នេះ​ដោយ​ក្តីសោកស្ដាយ​ជាទីបំផុត​។​

​ជាមួយគ្នានេះដែរ លោក​ក៏​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ដល់​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់​រួម​និង​ការប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​១០​គ្រឿង ដែល​បាន​ប្រើប្រាស់​ទឹក​អស់​ប្រមាណ​២០០​ឡាន បូក​និង​ប្រជាពលរដ្ឋ​អ្នក ភូមិ​កណ្ដាល​ចំនួន​៦​នាក់​ទៀត ដែល​បាន​ប្រើប្រាស់​ម៉ា​ស៊ី ន​បូមទឹក​ចំនួន​៦​គ្រឿង បាន​សហការ​ចូលរួម​បូមទឹក​បាញ់​ពន្លត់​ជាមួយ​សមត្ថកិច្ច ទើប​អាច​គ្រប់គ្រង​ស្ថានភាព​អគ្គី ភ័យ​នេះ​បាន នៅ​ម៉ោង​១២​ថ្ងៃត្រង់ ដែល​ដើមហេតុ​គឺ​ឆេះ​ដោយសារ​ការឆ្អើ​ត្រី ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​។​

​នៅក្នុង​ឱកាស​នោះ លោកស្រី កែ ច័ន្ទ​មុនី អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង រួម​ជាមួយ​អ្នក​តំណាងរាស្ត្រ​ទូរ​ទាំង​ប្រទេស​សូម​សំដែង​នូវ​ការចូលរួម​ការសោកស្តាយ និង​រំលែក​នូវ​ទុក្ខ​លំបាក​ជា​មួយ​ប្រជាពលរដ្ឋ​ដែល​បាន​រង គ្រោះ​ទាំងអស់ ចំពោះ​ការបាត់បង់​ផ្ទះ​និង​ទ្រព្យសម្បត្តិ​ដោ យ​សារ​អគ្គីភ័យ​ខាង​លើ​នេះ​។​

​ចំពោះ​អំណោយ​ដែល​ចែក​ជូន​បងប្អូន​ទាំង​៤៥​គ្រួសារ ក្នុង​ពេល​នេះ​រួមមាន​៖ អំណោយ​របស់​សាខា​កាកបាទក្រហម​ខេត្ត របស់​រដ្ឋបាល​ខេត្ត រដ្ឋបាល​ក្រុង របស់​សប្បុរសជន និង​របស់​ព្រះគ្រូ​ចៅអធិការ​វត្ត​យាយ​ទេព​ផងដែរ​។ ដែល​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​អង្គរ​៤​បេ ស្មើ​និង​១៣០ គី​ឡូ មី​១​កេះ ត្រីខ​២​យួរ ទឹក​សុទ្ធ ២​កេះ ឆ្នាំង​២​ចាន​១០ តង់​១ និង​ថវិកា​ជាង​៧០​ម៉ឺន​រៀល​។​

​ករណី​ឆេះ​ផ្ទះ​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ត្រី លុយ ឌី​ណា ស្នងការរង​ទទួលបន្ទុក​ការិយាល័យ​ពន្លត់ និង​បង្ការ​អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា អគ្គីភ័យ​ខាង​លើ​នេះ ដើមហេតុ​គឺ​មិន​ដែល​មក​ពី​ផ្ទះ​គ្រួសារ​មួយ ដែល​មាន​ប្ដី​ឈ្មោះ ហ៊​ន ប៊ុនលី អា យុ​៥៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ សា​រ៉ា មុន្នី ប្រកប​មុខរបរ​ឆ្អើរត្រី​លក់​មាន​ផ្ទះថ្ម​២​ល្វែង​កម្ពស់​២​ជាន់ ដោយ​មាន​ស្តុប​ត្រីឆ្អើទុ​កលក់ សរុប​ជា​ប្រាក់​ជាង​១៣​ម៉ឺន​ដុល្លារ និង​បាន​ស្តុប​អុ​សទុក​ឆ្អើរ​ត្រី​រាប់រយ​ម៉ែត្រគូប ក្នុងផ្ទះ​និង​ក្រៅ​ផ្ទះ​។​

​ដើមហេតុ​គឺ​ភ្លើង​បាន​ឆេះ​រាន​ត្រីឆ្អើ នៅ​ម៉ោង​ជាង​៧៖០០ នាទី​ព្រឹក ហើយ​បាន​រាលដាល​ឆេះ​យ៉ាង​លឿន​គឺ​ប្រមាណ​តែ​២០​នាទី គឺ​ឆេះ​ផ្ទះ​ទាំង​២៥​ខ្នង​អស់​ទាំងស្រុង​តែម្ដង ដោយសារ​នៅ​ផ្នែក​ខាងក្រោយ​នៃ​ផ្ទះ​ទាំង​២៥​ខ្នង​ខាងលើនេះ គឺ​មាន​ព្រែក​ធំ​មួយ និង​មាន​វាលលំហរ​ធំ​បណ្ដាលឱ្យមាន​ខ្យល់​បក់បោក​មក​យ៉ាង​ខ្លាំង​ធ្វើឲ្យ​ផ្ទះ​ទាំង​២៥​ខ្នង​ឆេះ​យ៉ាង​លឿន​បែបនេះ​។​

​ក្រោយ​ពី​បង្ក​ឲ្យមាន​ភ្លើង​ឆេះ​ផ្ទះ ប្ដី​ប្រពន្ធ​ទាំង​២​នាក់​បាន​វេច​បង្វិច​លុយកាក់​រត់គេចខ្លួន​បាត់​ផងដែរ​។ ការខូចខាត​ឆេះ​ផ្ទះ​សរុប​២៥​ខ្នង ក្នុង​ក្នុងចំណោម​ផ្ទះ​នៅ​ម្ដុំ​នេះ​សរុប​៤២​ខ្នង​ផ្ទះ និង​ឆេះ​តូប​លក់ដូរ​៦​តូប ដែល​មាន​ម្ចាស់​សរុប​ចំនួន ៣៦​គ្រួសារ​។ សមត្ថកិច្ច​បាន​ប្រើប្រាស់​កម្លាំង​សរុប​ប្រមាណ ១០០​នាក់ រថយន្ត​ពន្លត់​អគ្គីភ័យ សរុប​ចំនួន​១០​គ្រឿង​ដែល​បាន​ប្រមូល​មក​ពី​គ្រប់​បណ្ដា ល​ស្រុក​ទាំងអស់​ក្នុង​ខេត្ត និង​បាន​ប្រើប្រាស់​ទឹក​សរុប​ប្រមាណ​២០០​ឡាន​។ ក្នុងនោះ​ដែរ​សមត្ថកិច្ច ក៏​បាន​ត្រៀម​រថយន្ត​ពន្លត់​អគ្គីភ័យ​ប្រចាំការ​នៅ​កន្លែងកើតហេតុ​ពេលយប់រ​ហួត​ដល់​ភ្លឺ ដើម្បី​បង្ការ​គ្រោះ​អគ្គីភ័យ​ក្រែង​មាន​ការឆាប់ឆេះ​ជា​បន្ត​ទៀត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.