ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន និង​លោក ជា សុ​មេធី អញ្ជើញ​ប្រកាស​ចូល​កាន់តំណែង​លោក​ឧត្តមសេនីយ៍ទោ ឈឿន ប៊ុន​ឆន ជា​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង

​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន និង​លោក ជា សុ​មេធី អញ្ជើញ​ប្រកាស​ចូល​កាន់តំណែង​លោក​ឧត្តមសេនីយ៍ទោ ឈឿន ប៊ុន​ឆន ជា​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រៃវែង​)៖ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តំណាង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៣​នេះ បាន​អញ្ជើញ​ប្រកាស​ចូល​កាន់​តំណែង​លោក​ឧត្តមសេនីយ៍ទោ ឈឿន ប៊ុន​ឆន ជា​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង​។​

​សូម​រំលឹក​ថា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣ បាន​ចេញ​ប្រកាស​តែងតាំង លោក​ឧត្តមសេនីយ៍ទោ ឈឿន ប៊ុន​ឆន ជា​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង ជំនួស​លោក​ឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែល​ត្រូវបាន​តែងតាំង​ជា​អគ្គ​ស្នងការរង​នគរបាលជាតិ​។​

​លោក​ឧត្តមសេនីយ៍ទោ ឈឿន ប៊ុន​ឆន មុន​ប្រកាស​តែងតាំង​ជា​ស្នងការ​នគរបាល​ខេត្តព្រៃវែង​នេះ លោក​មាន​តួនាទី​ជា​អធិការ​នគរបាល​ស្រុក​កោះធំ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ហើយ​ក្រោយមក​ត្រូវបានតែងតាំង ជា​អនុប្រធាន​នាយកដ្ឋាន​សន្ដិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ រហូត​ដល់​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២១ លោក​ត្រូវបាន​សម្ដេច​តេជោ ហ៊ុន សែន ចេញ​អនុក្រឹត្យ​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​វិទ្យុទាក់ទង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​លុះ​នៅ​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ទោ ឈឿន ប៊ុន​ឆន ក៏​ត្រូវបាន​បញ្ចប់​តំណែង​ពី​ប្រធាន​នាយកដ្ឋាន​វិទ្យុទាក់ទង ដោយ​អនុក្រឹត្យ​របស់​សម្ដេច​តេជោ ហ៊ុន សែន​។ ទើប​នៅ​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ត្រូវបាន​សម្ដេច​ក្រឡាហោម ស ខេង ចេញ​ប្រកាស​តែងតាំង​ជា ស្នងការ​នគរបាល​ខេត្តព្រៃវែង​តែម្ដង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.