ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក ហ៊ុយ វណ្ណៈ «គ្រប់គ្នាត្រូវប្រឹងរៀនសូត្រ!»

លោក ហ៊ុយ វណ្ណៈ «គ្រប់គ្នាត្រូវប្រឹងរៀនសូត្រ!»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ហ៊ុយ វណ្ណៈ «គ្រប់គ្នាត្រូវប្រឹងរៀនសូត្រ!»

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា (ស ស.ស.ក) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានលើកឡើងថា, ការរៀនសូត្រ គឺល្អណាស់ ទោះបីការរៀនសូត្រនោះនៅតាមសាលារៀនក្តី តាមការស្តាប់គំនិតយោបល់អ្នកចេះដឹងក្តី តាមការរៀនសង្កេតចំណុចល្អៗពីសង្គមក្តី តាមរយៈការស្តាប់គតិល្អៗពីប្រភពត្រឹមត្រូវនានាក្តី គឺសុទ្ធតែល្អ និងមានប្រយោជន៍ ដែលជួយបង្កើនគំនិតប្រាជ្ញាពីរបៀបគិត របៀបគ្រប់គ្រង របៀបដោះស្រាយ និងរបៀបចាត់ចែងដំណើរជីវិត។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា, ចំណេះដឹង អាចជួយកែនូវដំណើរធម្មជាតិអវិជ្ជមានក្នុងបុគ្គលម្នាក់ៗ។ បុគ្គលម្នាក់ៗ ដែលអាចរៀបចំជីវិតខ្លួនឯង ឱ្យធ្វើដំណើរបានល្អ គឺសង្គមគ្រួសារ និងសង្គមជាតិល្អហើយ។ ជីវិតរុងរឿង គឺដោយសារចំណេះ បញ្ញា។ ហើយការធ្វើប្រហែស លើការបង្កើនវិជ្ជា គឺជាការខុសឆ្គងដ៏ធំ។

– បើខ្វះវិជ្ជា ៖ គឺខ្វះភាពគ្រប់ជ្រុងជ្រោយ ដែលធ្វើឱ្យសមត្ថភាពគិត មិនបានទូលំទូលាយ។ ខ្វះវិជ្ជា គឺបង្កើតភាពចង្អៀតចង្អល់ មានៈ ហើយស្តាប់តិច។ ដូច្នេះ បើគិតមិនទូលាយ មិនល្អិតល្អន់ ខ្វះទស្សនៈវិស័យ និងវិទ្យាសាស្ត្រ លុះដល់តែអនុវត្ត គឺច្បាស់ជាមានចំណុចភ្លាំងភ្លាត់ ខុសឆ្គង។ ភ្លាត់តូច នៅកែបាន។ តែភ្លាត់ខ្លះ គឺរលត់រលាយ រត់ចោលស្រុក។

– បើខ្វះវិជ្ជា ៖ គឺធ្វើឱ្យសមត្ថភាពគំនិតប្រាជ្ញាទាប។ ផ្ទុយទៅវិញ បែរជា អារម្មណ៍ ភាពរវើរវាយ កំហឹង ក្រោធ មានខ្ពស់ ហើយបើផ្នែកទាំងនេះឡើងខ្ពស់ នោះចំណុចខ្លះនាំទៅវិនាសអន្តរាយ។

– បើខ្វះវិជ្ជា ៖ គឺធ្វើឱ្យមនុស្សមិនចេះ ក្រែង, មិនចេះប៉ាន់ប្រមាណ, មិនចេះគណនា ដែលជាដើមចមនៃ «សេចក្តី ក្រ ច្រើនយ៉ាង» ហើយ ក្រ រហូតមិនអាចយល់បានសូម្បីខ្លួនឯងជានរណា ហើយទៅជាអ្វី!

«សុភមង្គល កើតក្នុងវិជ្ជាប្រាជ្ញា!

សុភមង្គល មិនកើតក្នុងអវិជ្ជានោះទេ!» ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.