ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សមត្ថកិច្ចឃាត់ខ្លួនបុគ្គលម្នាក់ពាក់ព័ន្ធរំលោភកាន់កាប់ដីស្របច្បាប់របស់អ្នកដ៍ទៃនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃដោយខុសច្បាប់

សមត្ថកិច្ចឃាត់ខ្លួនបុគ្គលម្នាក់ពាក់ព័ន្ធរំលោភកាន់កាប់ដីស្របច្បាប់របស់អ្នកដ៍ទៃនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃដោយខុសច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សមត្ថកិច្ចឃាត់ខ្លួនបុគ្គលម្នាក់ពាក់ព័ន្ធរំលោភកាន់កាប់ដីស្របច្បាប់របស់អ្នកដ៍ទៃនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃដោយខុសច្បាប់
               
                  
កំពង់ឆ្នាំង៖កាលថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៣ កម្លាំងនាយក ដ្ឋាន នគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចខេត្តកំពង់ ឆ្នាំងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធករណីរំលោភកាន់កាប់ដីស្របច្បាប់របស់អ្នកដ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃដោយខុសច្បាប់ ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកស្រី ភី ស៊ីថង តំណាងអយ្យការអមសាលា ដំបូងខេត្តកំពង់ឆ្នាំង យោងតាម មាត្រា ៣៧,៩៤ និងមាត្រា ១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលប្រកាសឱ្យប្រើតាមព្រះរាជក្រមលេខៈ នស/រកម/០៨០៧/០២៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧។ 
សំណើសុំបើកការស៊ើបអង្កេតបឋម លេខ ៥០៦ ស.ណ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ  និងសំណើសុំដីកាបញ្ជាឱ្យខ្លួន លេខ ០១៦ ស.ណ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ របស់នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ម៉ុន សុខជា ភេទប្រុស អាយុ៤៦ ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋាន បច្ចុប្បន្នស្នាក់នៅភូមិ តាកោង ឃុំ អមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយពាក់ព័ន្ធ រំលោភកាន់កាប់ដីស្របច្បាប់របស់អ្នកដទៃ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដ៍ទៃដោយខុសច្បាប់ នៅ ចំណុចភូមិត្រាំងគ្រូសលិច ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០២២ ។

យោងតាមប្រភពមួយបានឲ្យដឹងថា បុគ្គលឈ្មោះ ម៉ុន សុខជា និងបក្សពួកនេះ មានឈ្មោះត្រូវចាប់ខ្លួនដាក់ ពន្ធនាគាររយៈពេល៥ឆ្នាំតែត្រូវបាន ភ្យួរទោស ផងដែរ ។

យ៉ាងណាមិញមហាជនសំណូមពរ និងសង្ឃឹមថាតុលាការនឹងចាត់ការបុគ្គលរូបនេះតាមច្បាប់ ដើម្បីកុំឲ្យប្រព្រឹត្តរំលោភកាន់កាប់ដីស្របច្បាប់របស់អ្នកដ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃដោយខុសច្បាប់បន្តទៀត និងដើម្បីទុកជាមេរៀន និងគំរូសម្រាប់អ្នកផ្សេងៗទៀត៕ ដោយ ភី គឹមសី
គេហទំព័រ កម្ពុជាអភិវឌ្ឍន៍ /www.kap-news.com

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.