ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោកស្រីបណ្ឌិត ម៉ែន សំអន៖ ទិវាជាតិអំណាន បានឆ្លុះបញ្ជាំងពីការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព និងមនសិកាស្នេហាជាតិ

លោកស្រីបណ្ឌិត ម៉ែន សំអន៖ ទិវាជាតិអំណាន បានឆ្លុះបញ្ជាំងពីការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព និងមនសិកាស្នេហាជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងបញ្ជាក់ថា ទិវាជាតិអំណានលើកទី៨ ឆ្នាំ២០២៣នេះ បានឆ្លុះបញ្ចាំងអំពីសារៈសំខាន់របស់អំណាន ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណសម្បត្តិគ្រប់ផ្នែក ព្រមទាំងមានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមនសិការស្នេហាជាតិ។

លើកឡើងនាឱកាសតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី៨ ឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងទៀតថា ប្រធានបទ៖ «អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ» នៅក្នុងទិវាជាតិអំណានលើកទី៨ ឆ្នាំ២០២៣នេះ ពិតជាត្រឹមត្រូវស្របតាមកាលៈទេសៈបច្ចុប្បន្ន នៅចំពេលដែលសង្គមជាតិ ក៏ដូចជាពិភពលោកទាំងមូលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័សក្នុងវិស័យអប់រំ ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានបន្តថា ប្រធានបទឆ្នាំនេះមិនសំដៅត្រឹមតែការរៀនអក្ខរកម្ម, ចេះអក្សរ, ចេះលេខនព្វន្តប៉ុណ្ណោះទេ គឺបានគិតគូរដល់ឱកាសទទួលបានចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញវិជ្ជាជីវៈ និងនវានុវត្តគ្រប់ផ្នែកគ្រប់វិស័យ ជាពិសេសអក្ខរកម្មបច្ចេកវិទ្យា ដែលសព្វថ្ងៃកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ។ ជាមួយគ្នានេះលោកស្រី ក៏បានកោតសរសើរ និងថ្លែងអំណរគុណក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដោយបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញា ប្រារព្ធទិវានេះជារៀងរាល់ឆ្នាំប្រកបដោយភាពអធិកអធម។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងសប្បុរសជនទាំងអស់បន្តចូលរួមសហការ និងគាំទ្រដល់ការប្រារព្ធទិវាជាតិអំណាន ដែលនឹងប្រារព្ធជារៀងរាល់ឆ្នាំ ដោយបង្កើតឱ្យមានកម្មវិធីកាន់តែសម្បូរបែប ប្រកបដោយគុណភាព និងប្រសិទ្ធភាពជាបន្តទៀត ដើម្បីជំរុញស្មារតីប្រជាជនកម្ពុជាឱ្យបង្កើនការចាប់អារម្មណ៍ចំពោះការអាន បង្កើតទម្លាប់អាន និងបង្កើនការតែងនិពន្ធឱ្យកាន់តែសកម្ម និងរស់រវើកដើម្បីចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងដែរថា ទិវាជាតិអំណានលើកទី៨ ឆ្នាំនេះ គឺជាទិវាជាតិប្រចាំឆ្នាំ ដើម្បីរំឭកដល់វីរភាពនិងគុណូបការៈដ៏ថ្លៃថ្លារបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានខិតខំតស៊ូពុះពារការពារមរតកវប្បធម៌, អក្សរសាស្រ្តខ្មែរ, និងក្នុងគោលបំណងបណ្តុះទម្លាប់អាន, ជំរុញវប្បធម៌អាន, លើកកម្ពស់សមត្ថភាពអាន, ការតែងនិពន្ធ, និងការស្រាវជ្រាវ សំដៅរួមចំណែកការពារ និងលើកកម្ពស់វប្បធម៌, អរិយធម៌ខ្មែរ ព្រមទាំងពង្រីកចំណេះដឹងដល់ពលរដ្ឋកម្ពុជាគ្រប់រូប។

លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ប្រធានបទនៃទិវាជាតិអំណានលើកទី៨នេះ មានគោលដៅឆ្លុះបញ្ចាំងអំពីអំណានជាមាគ៌ាជំរុញឱ្យមានការប្រែប្រួល ឬការផ្លាស់ប្តូរទស្សនវិស័យ ការគិត និងការប្រតិបត្តិនៃបរិស្ថានជុំវិញ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍរបស់សង្គម-សេដ្ឋកិច្ច រួមទាំងវិស័យអប់រំ។ ខណៈដែលអំណានមានការវិវឌ្ឍទាំងខាងផ្នែកឥរិយាបថ, តម្រូវការនិងការផ្គត់ផ្គង់ វិស័យអប់រំក៏ត្រូវតែមានភាពឆ្លើយតប ជាពិសេសនៅក្នុងបរិបទនៃឌីជីថលូបនីយកម្ម រួមទាំងទី១៖ ការប្រែប្រួលផ្នែកគោលនយោបាយ គោលការណ៍ និងចក្ខុវិស័យ ទី២៖ ការបង្រៀននិងរៀនដែលត្រូវប្រែក្លាយពីការបង្រៀននិងរៀនតាមបែបប្រពៃណីទៅជាការបង្រៀននិងរៀនតាមបែបឌីជីថល, ទី៣៖ កម្មវិធីសិក្សានិងសៀវភៅសិក្សាគោល, និង៤៖ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមអង្គភាពអប់រំ និងសាលារៀន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.