ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស និង​ផ្ទេរ​ភារកិច្ច​ជា ប្រធាន​នាយកដ្ឋាន​ផែនការ គណនេយ្យ និង​ហិរញ្ញកិច្ច នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រសួង​ព័ត៌មាន

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស និង​ផ្ទេរ​ភារកិច្ច​ជា ប្រធាន​នាយកដ្ឋាន​ផែនការ គណនេយ្យ និង​ហិរញ្ញកិច្ច នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រសួង​ព័ត៌មាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស និង​ផ្ទេរ​ភារកិច្ច​ជា ប្រធាន​នាយកដ្ឋាន​ផែនការ គណនេយ្យ និង​ហិរញ្ញកិច្ច នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រសួង​ព័ត៌មាន​

 

​ប្រធាន​នាយកដ្ឋាន​ផែនការ គណនេយ្យ និង​ហិរញ្ញកិច្ច នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រសួង​ព័ត៌មាន គឺ​លោក គឹ​ង ពុធ​តារា ត្រូវបាន​ធ្វើ​ពិធី​ប្រកាស​ចូល​កាន់​ចូលកាន់​តំណែង​ជា​ប្រធាន​នាយកដ្ឋាន​ថ្មី នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​។​

​នៅក្នុង​ឱកាស​នៃ​ពិធី​ប្រកាស និង​ផ្ទេរ​ភារកិច្ច​ជា ប្រធាន​នាយកដ្ឋាន​ថ្មី​នេះ​ដែរ ឯកឧត្តម ប៉ែត ពិសី ទីប្រឹក្សា​និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក នៃ​ក្រសួង​ព័ត៌មាន អាន​នូវ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការតែងតាំង លោក គឹ​ង ពុធ​តារា ជា​ប្រធាន​នាយកដ្ឋាន​ផែនការ គណនេយ្យ និង​ហិរញ្ញកិច្ច នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រសួង​ព័ត៌មាន ។​

​បន្ទាប់​ពី លោក លន់ ហួរ អតីត​ប្រធាន​នាយកដ្ឋាន ផែនការ គណនេយ្យ និង​ហិរញ្ញកិច្ច បានលើកឡើង​ពី​សកម្ម ភាព​ការងារ​សំខាន់ៗ​ដែល​សម្រេចបាន​ក្នុង​ពេល​លោក​មិន​ទាន់​ចូលនិវត្តន៍​ពី​ការងារ​រួចមក ឯកឧត្តម លី វ៉ាន់​ហុង ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ក្រសួង​ព័ត៌មាន មានប្រសាសន៍​លើកឡើង​ថា ក្នុង​រយៈពេល​កន្លងមក​នេះ នាយកដ្ឋាន រដ្ឋបាល និង​ហិរញ្ញវត្ថុ បាន​ធ្វើ​កិច្ច​ការងារ​ដោយ​រលូន ហើយ​ក្នុងនោះ​ដែរ​អង្គភាព​ពាក់​ពន្ធ័​ចំនួន​ពីរ គឺ​ខាង​ផ្នែក​បណ្តុះបណ្តាល និង​ផ្នែក​វន​កម្ម បាន​សហការ​ចូលរួម​បំពេញ​កិច្ច​ការងារ​បាន​ល្អប្រសើ​រ ។

​ឯកឧត្តម លី វ៉ាន់​ហុង បានបញ្ជាក់​ថា នាយកដ្ឋាន ផែនការ គណនេយ្យ និង​ហិរញ្ញកិច្ច មិនមែន​ធ្វើ​ការបំរើ​អោយ​តែ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ នោះទេ គឺ​ត្រូវការ​ជារួម ក្នុង​ក្រសួង​ទាំងមូល​តែ​ម្តង ពាក់​ពន្ធ័ មន្ទីរ​ព័ត៌មាន ខេត្ត រាជធានី និង​អគ្គនាយកដ្ឋាន​ទាំង​បួន​ផ្សេង​ទៀត​ផង​ដែរ ។ ដូច្នេះ ចាប់ពី​ពេលនេះ​តទៅ ប្រធាន​នាយកដ្ឋាន​ថ្មី តែ​ជា​មន្ត្រី​ចាស់​ធ្លាប់​បំពេញ​កិច្ច​ការងារ​ផ្នែក​នេះ​ជា​យូរ​មក​ហើយ​ដែរនោះ គឺ​ត្រូវ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញការងារ សហការ​សាមគ្គី​ផ្ទៃក្នុង​គ្នា រួមគ្នា​ដោះស្រាយ​រាល់​កិច្ចការ​លំបាកៗ ដើម្បី​ភាពជោគជ័យ និង​លទ្ធផល​ការងារ​កាន់តែ​ប្រសើរ​បន្ត​ទៅមុខ​ទៀត ។​

​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​សំដែង​នូវ​ការរីករាយ​ចំពោះ​ការតែងតាំង​មន្ត្រី​វ័យក្មេង គឺ​លោក គឹ​ង ពុធ​តារា សម្រាប់​ទទួល​ការងារ ផ្នែក​ផែនការ គណនេយ្យ និង​ហិរញ្ញកិច្ច ហើយ​ឆ្លៀត​ឱកាស​នេះដែរ ឯកឧត្តម រដ្ឋមន្ត្រី ក៏​ថ្លែង​ការកោតសរសើរ​ចំពោះ លោក លន់ ហួរ ដែល​បាន​ជួយ​ក្នុង​កិច្ច​ការងារ​ផ្នែក​គណនេយ្យ​នេះ តាំង​ពី​ការបង្កើត​ក្រសួង​ព័ត៌មាន​ឡើង​ដំបូង​មកដល់​ពេល​បច្ចុប្បន្ន​នេះ​។

​ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់​ថា ជា​ជំហាន​បន្យបន្ទាប់​ទៅ​មុខ​ទៀត នាយកដ្ឋាន​ផែនការ គណនេយ្យ មាន​ភារកិច្ច និង​ការងារ​ធំៗ​ជាច្រើន​ដែល​ត្រូវធ្វើ ហើយ​ទាមទារ មន្ត្រី​ដែល​មាន​ជំនាញ និង​ចំណេះដឹង​សុីជម្រៅ ដើម្បី​ធ្វើ​ការដោះស្រាយ​បញ្ហា រៀបចំ​ផែនការ ផ្នែក​ហិរញ្ញវត្ថុ ដែល​អាច​អោយ​រាល់​កិច្ចការងារ​របស់​ក្រសួង​បាន​ដំណើរការ​ទៅ​ដោយ​រលូន ។

​ឆ្លៀត​ក្នុង​ឱកាស​នៃ​ពិធី​នេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បាន​ជម្រុញ​លើកទឹកចិត្ត​ដល់ ប្រធាន​នាយកដ្ឋាន​ថ្មី ត្រូវ​បន្ត​ស្មារតី​សាមគ្គីភាព​អោយបាន​រឹងមាំ ហើយ​ត្រូវ​ចងចាំ​អោយ​ច្បាស់​ពាក្យ​ថា មេ ដំបូង​បំផុត​ត្រូវ​ចេះ​បង្រួបបង្រួម​គ្នា អត់​ត្រូវ​រុញ​កូនចៅ​ណា​ម្នាក់​ចេញ​នោះ​ទេ គឺ​ត្រូវ​រុញ​ចូល​មក​វិញ ហើយ​សាមគ្គីភាព​ល្អ សំខាន់​គឺ​យុត្តិធម៍ ។

​ដូច្នេះហើយ សម្រាប់​លោក គឹ​ង ពុធ​តារា មិនមែន​ជា​មន្ត្រី​ថ្មី​មក​ពី​ខាង​ណា​នោះ​ទេ គឺជា​អ្នក​ដែល​បំពេញ​កិច្ច​ការងារ​ក្នុង​ផ្នែក​នេះ​ជា​យូរ​មក​ហើយ​ផងដែរ ដែល​អាច​ដឹង និង​ធ្វើ​កិច្ច​ការងារ​ផ្នែក ផែនការ គណនេយ្យ និង​ហិរញ្ញកិច្ច ប្រកបដោយ​ផ្លែផ្កា និង​លទ្ធផល​ថ្មីៗ​បន្ត​ទៅមុខ​ទៀត​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.