មន្ទីរដែនរៀបចំដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ដើម្បីចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ
ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ដើម្បីចុះវាស់វែងដីធ្លីមានលក្ខណ:ជាប្រព័ន្ធជូនប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិលាវ និងភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក សែម សុខន ប្រធានការិយាល័យភូមិបាលក្រុងប៉ៃលិន និងជាប្រធានក្រុមចុះវាស់វែងដីធ្លី មានលក្ខណ:ជាប្រព័ន្ធនៅភូមិខាងលើបានឱ្យដឹងថា ៖ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមាន៥ដំណាក់កាលដូចតទៅ ទី១- ត្រៀមរៀបចំ គឺជាការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹង កិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយពីការ ចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ។ ទី២- ប្រតិបត្តិការ បច្ចេកទេស គឺជាការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាង ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ ទី៣- បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ(ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) រយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។ ទី៤- សម្រេចលើឯកសារ វិនិច្ឆ័យរបាយការណ៍ពីលទ្ធផលនៃការ បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មការ រដ្ឋបាលជូនអភិបាល រាជធាននីខេត្តដើម្បីពិនិត្យនិងសម្រេចលើការ ផ្តល់សិទ្ធិចំពោះក្បាលដីណាដែលមិនមានទំនាស់ ឬមិនពាក់ព័ន្ធនឹងដីរដ្ឋ។ ទី៥- ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណជូនម្ចាស់ដីជូនប្រជាពលរដ្ឋតែម្តង។
បើតាមលោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ បានមានប្រសាសន៍ថា ៖ ដោយសារសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យយើងមានឱកាសក្នុងការចុះបញ្ជីដីធ្លីជាកម្មសិទ្ធិផ្ទាល់ខ្លួន និងអាចប្រើប្រាស់ ដើម្បីកាត់បន្ថយ ជៀសវាងបញ្ហាទំនាស់ព្រំដីផងដែរ។ លោកបន្តទៀតថា ប្រជាពលរដ្ឋទាំងពីរភូមិ គឺភូមិលាវ និងភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ គឺសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សំបុត្រអាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ និងឯកសារលិខិតដីធ្លីមួយចំនួនទៀត ដើម្បីងាយស្រួលក្នុងការឱ្យមន្ត្រីជំនាញចុះទៅវាស់វែងឱ្យបានទាន់ពេលវេលា៕

មន្ទីរដែនរៀបចំដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ដើម្បីចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ


