ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ផ្សព្វផ្សាយ​ស្ដីពី​ការដឹកនាំ​កម្លាំង​ចម្រុះ​បង្ក្រាប​បទល្មើស​ដី​ព្រៃ​ឈើ​នៅ​ទីតាំង​ស្ថានីយ​ផ្សព្វផ្សាយ

ផ្សព្វផ្សាយ​ស្ដីពី​ការដឹកនាំ​កម្លាំង​ចម្រុះ​បង្ក្រាប​បទល្មើស​ដី​ព្រៃ​ឈើ​នៅ​ទីតាំង​ស្ថានីយ​ផ្សព្វផ្សាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ផ្សព្វផ្សាយ​ស្ដីពី​ការដឹកនាំ​កម្លាំង​ចម្រុះ​បង្ក្រាប​បទល្មើស​ដី​ព្រៃ​ឈើ​នៅ​ទីតាំង​ស្ថានីយ​ផ្សព្វផ្សាយ

 

ស្វាយរៀង ៖ លោក ម៉ែន អេង អភិបាលរង​ខេត្តស្វាយរៀង តំណាង​លោក​អភិបាលខេត្ត និង​លោក ហម សា​រ៉ាវុធ អនុប្រធាន​រដ្ឋបាល​ព្រៃឈើ នា​រសៀល​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២៣  បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ដោះស្រាយ​ការ​រុករាន​កាន់កាប់ និង​អាស្រ័យ​ផល​លើ​ដី​ស្ថានីយ​ផ្សព្វផ្សាយ​និង​ស្តារ​ព្រៃឈើ​ក្រសាំង​ស្ថិតនៅ​សាលាឃុំ​ត្រស់ ​ស្រុក​រមាសហែក​ ខេត្តស្វាយរៀង​។

ក្នុង​កិច្ចប្រជុំ​នេះ​ ក៏​មាន​ការចូលរួម​ពី​សំណាក់​លោក ខៀវ តុលា មេធាវី​ប្រចាំ​រដ្ឋបាលខេត្ត លោក ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាសហែក លោក សុខ សុទ្ធា​វុ​ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​លោក​លោកស្រី​អភិបាលរង​ស្រុក​ក្រុមការងារ​រដ្ឋបាល​ព្រៃឈើ​ក្រសួងកសិកម្ម​និង​ក្រុមការងារ​មន្ទីរ​កសិកម្ម​ខេត្ត អស់លោក​លោកស្រី ក្រុមការងារ​ថ្នាក់ស្រុក ឃុំ​ត្រស់ និង​អណ្តូង​ត្របែក​ផងដែរ។

​តាម​ការចុះពិនិត្យ​លើ​សំណុំ​រឿង​នេះ​ ជា​ញឹកញាប់​យើង​រក​ឃើញ​មូលហេតុ​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​​នៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​អណ្ដូង​ត្របែក ភូមិ​បុស្ស ឃុំ​ត្រស់ បាន​នាំ​គ្នា​ទៅ​កាប់ឆ្ការ ដាំ​ដុះ​ដំឡូង កៅស៊ូ ចាប់យក​ដី​ចំការ​ព្រៃឈើ​របស់​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ នៅ​ឃុំ​ត្រស់ ឃុំ​អណ្ដូង​ត្របែក បែប​អានាធិបតេយ្យ​នេះ​ គឺ​បណ្តាលមកពី​ប្រជាពលរដ្ឋ​ជឿ​លើ​ការ​ញុះញង់​របស់​មេខ្យល់ ដែល​លើក​យក​រឿង​ចាស់​របស់​ប្រជាពលរដ្ឋ ៧៨​គ្រួសារ​ពាក់ព័ន្ធ​ទៅនឹង​​ដី ៤៧៦ ហិកតា ដែល​បាន​ស្នើសុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ឆ្នាំ​២០១១ ប៉ុន្តែ​ដី​ជាក់ស្ដែង​មានតែ ១១៧ ហិកតា​តែប៉ុណ្ណោះ​។

តាម​បទបញ្ជា​(០១​បប​) បាន​ឃ្វាល​ចេញរួច​ហើយ ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ក៏បាន​ចុះ​វាស់វែង និង​បានចេញ​ប័ណ្ណ​កម្មសិទ្ធិ​រួចហើយ​ដែរ គឺ ៧៨​គ្រួសារ បានទទួល​ដី​ក្នុង​មួយ​គ្រួសារ​១​ហិកតា​កន្លះ ស្មើ​និង​១១៧​ហិកតា​។

ចំពោះ​ដី​ដែល​នៅសល់​គឺ​ប៉ះចំ​ដី​ចំការ​ឈើ​ដាំ​ក្នុង​ឆ្នាំ ២០០៥. ២០០៦. ២០១០ .២០១១ និង​នៅមាន​ប៉ះពាល់​ដី​ស្នើសុំ​ជា​សហគមន៍​ក្រសាំង ហើយ​ក្នុង​នោះ ដី​នេះ​ក៏​ត្រូវ​តំណាង​ប្រជាពលរដ្ឋ​បាន​លក់​ទៅ​ឲ្យ​ឈ្មោះ​សោម គង់ មាន​ទីលំនៅ​នៅ​ភ្នំពេញ​អស់​១០០​ហិកតា​រួចហើយ​ផងដែរ​។​ផ្ទៃដី​ដែល​ត្រូវ​បែងចែក​ជូន​ប្រជាពលរដ្ឋ ៧៨ គ្រួសារ​គឺ​ចែក​តែ​ដី​នៅសល់​ក្រៅពី​ទំនាស់​តែប៉ុណ្ណោះ​។

​ចំណែកឯ​ទំហំ​ដី ១៦៣​ហិកតា រដ្ឋាភិបាល​ស្នើសុំ​អនុបយោគ​ឱ្យទៅជា​ដី​សម្បទាន​សង្គមកិច្ច​សាងសង់​ផ្ទះ​ជូន​និវត្តន៍​ជន​ពលី និង​គ្រួសារ​កងទ័ព​អស់ហើយ​។ ចំពោះ​បច្ចុប្បន្ន​មិនមាន​ដី​សម្រាប់​ប្រគល់ជូន​ពួកគាត់​បាន​ទៀត​ទេ​។

​នៅ​រសៀល​ថ្ងៃ​ដដែល​នេះដែរ​ក្រុមការងារ​ទាំងមូល​ក៏បាន​បញ្ជាក់ប្រាប់​តំណាង​ប្រជាពលរដ្ឋ ទាំង​៧៨​គ្រួសារ ថា​ឲ្យ​បញ្ឈប់​ការទាមទារ និង​ចូល​រុករាន​ទន្ទ្រាន​ដី​សាធារណ​:​របស់​រដ្ឋ​ទៀត​។ ហើយ​ពួកគាត់​ក៏បាន​ស្ដាប់​ការបញ្ជាក់ និង​យល់ព្រម​បញ្ឈប់​សកម្មភាព​ខុសច្បាប់​ចាប់ពីពេលនេះ​តទៅ​ហើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.