ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងអញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួលការលំហាត់អនុវត្តល្បាតចល័តត្រួតពិនិត្យតាមបណ្តោយព្រំដែន (កម្ពុជា-វៀតណាម)
ខេត្ដស្វាយរៀង៖ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣
ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែន BLO បាវិត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត លោកឧត្តមសេនីយ៍ទោ កៅ ប៊ូមុន្នី អនុប្រធាននាយកដ្ឋានអនុវត្តច្បាប់ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងអគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួលការលំហាត់អនុវត្តល្បាតចល័តត្រួតពិនិត្យតាមបណ្តោយព្រំដែន (កម្ពុជា-វៀតណាម)ដើម្បីពង្រឹងការដឹកនាំការផ្លាស់ប្តូរពត៌មានចារកម្ម និងការស៉ើបអង្កេតប្រត្តិបត្តិការបទល្មើសឆ្លងដែន ព្រមទាំងត្រួតពិនិត្យយានយន្ត មធ្យោបាយធ្វើដំណើរ និងអ្នកដំណើរឆ្លងដែន នៅទីតាំងភូមិសាស្ត្រ ស្លាបឆ្វេង-ស្លាបស្តាំ ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ កៅ ប៊ូមុន្នី បានធ្វើបទបង្ហាញ ចែករំលែក បទពិសោធន៍អំពីសកម្មភាពការងារស្តីពីការលំហាត់អនុវត្តល្បាតចល័តត្រួតពិនិត្យតាមបណ្តោយព្រំដែន ដើម្បីពង្រឹងការដឹកនាំការផ្លាស់ប្តូរពត៌មានចារកម្ម និងការស៉ើបអង្កេតប្រត្តិបត្តិការបទល្មើសឆ្លងដែន ជូនដល់អង្គប្រជុំ និងបានផ្តល់នូវតេស្តសម្រាប់ពិនិត្យរកសារធាតុគីមី និងសារធាតុញៀន ជូនដល់ក្រុមការងារ សម្រាប់អនុវត្តសកម្មភាពការងារផងដែរ ។
ដោយមានការអញ្ជើញចូលរួមពី ៖ លោកអភិបាលរងក្រុងបាវិត លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្ត លោកអធិការ នគរបាលក្រុងបាវិត លោកឧត្តមសេនីយ៍ត្រី នាយប៉ុសិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកប្រធានការិយាល័យគយ និងរដ្ឋាករបាវិត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត លោកប្រធានក្រុមនគរបាលប្រចាំការិយាល័យ BLO លោកវរសេនីយ៍ទោមេបញ្ជាការវរនគរបាលការពារព្រំដែន ៦០៩ លោកវរសេនីយ៍ឯកមេបញ្ជាការវរនគរបាលការពារព្រំដែន ៦១១ ព្រមទាំង លោក លោកស្រី មន្រ្តីមន្ទីរ-អង្គភាព ពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕




