កំពត ៖ នៅព្រឹកថ្ងៃ២កើតខែបុស្សឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនិងថ្ងៃទី២០ ខែធ្នូ គ.ស ២០១៧នេះ នៅសាលា បឋមសិក្សាហ៊ុនសែន១មករា ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត មានរៀបចំធ្វើពិធីសម្ពោធសមិទ្ធិផលនានានៅក្នុងសាលាដែលបានកសាងនាពេលកន្លងមកនិងជាអំណោយ ពីសម្បុរសជន និងមាតាបិតាសិស្សដែលបានចូលរួម។ ពិធីនេះស្ថិតក្រោមវត្តមាន លោកស្រី ចាន់ កញ្ញា អភិបាលរងក្រុងកំពត លោកស្រីថេង សុខន តំណាងចៅសង្កាត់អណ្តូងខ្មែរ លោក ស្រីតំណាងអង្គការKUCSS របស់ក្រុមប្រឹក្សានៃសាកលវិទ្យាល័យកូរ៉េសំរាប់សេវាសង្គម និងលោកប្រធានការិយាល័យអប់រំក្រុងកំពត លោកម៉ក់ ឆាឡែន នាយកសាលាបឋមសិក្សាហ៊ុន សែន ១មករា និងមានការចូលរួមពីតំណាងមាតាបិតាសិស្សដ៍ច្រើនកុះករផងដែរ។
លោកម៉ក់ ឆាឡែន នាយកសាលាបានឡើងធ្វើរបាយការណ៍សង្ខេបអំពីសមិទ្ឋិផលនានានៅក្នុងសាលាដែលបានកែលំអរនិងកសាងឡើងវិញនាពេលកន្លងមកថ្មីៗនេះដូចជាចាក់ផ្លូវបេតុងក្នុងបរិវេណសាលាបានប្រវែង១១២ម៉ែត្រនាឆ្នាំ២០១៦កន្លងមកនិងថ្មីៗនេះបានចាក់ដីបន្ថែមក្នុងទីធ្លាសាលាឲ្យបានខ្ពស់ជាងមុនបន្ថែមទៀត ដើម្បីកុំឲ្យទឹកលិចក្នុងបរិវេណសាលា។
ដោយលោកបានបញ្ជាក់ថាៈនៅក្នុងទីធ្លាបរិវេណបឋមសិក្សាមួយនេះដែលកន្លងមកឲ្យតែឈានចូលរដូវវស្សាមានភ្លៀងធ្លាក់សាលាបឋមសិក្សាហ៊ុនសែន១មករា នេះតែងតែទទួលរងកម្មជាងគេទាំងអស់សំរាប់សាលាក្នុងសង្កាត់អណ្តូងខ្មែរក្រុងកំពតមួយនេះ។
លោកនាយកសាលាបានបន្តទៀតថា៖ក្រោយពីឃើញទីធ្លាសាលាជួបការលំបាកសំរាប់ក្មួយៗរត់លេងនៅម៉ោងសំរាកម្តងៗយើងខ្ញុំជាអ្នកគ្រប់គ្រងសាលាបានធ្វើការអំពាវនាវដល់អាជ្ញាធរក្រុង សង្កាត់និងមាតាបិតាសិស្សដើម្បីឲ្យចូលរួមចំណែកកែលំអរទីធ្លាបរិវេណសាលាដ៍កំសត់មួយនេះ ។
ពេលនោះក៍មានអាជ្ញាធរភូមិសង្កាត់និងការិលយ័អប់រំក្រុងកំពតផងដែរបានយកចិត្តទុកដាក់សហការល្អរហូតជួយអំពាវនាវដល់មាតាបិតាសិស្សបានជួយឧបត្ថម្ភជាថវិកាតាមកំលាំងសទ្ឋាជាបន្តបន្ទាប់មករហូតសាលាបានចាក់ដីបន្ថែមក្នុងទីធ្លាសាលានិងចាក់បេតុងបន្ថែមទៀតនៅក្នុងទីធ្លាសាលានេះ។
ជាមួយគ្នានេះដែរ សាលាបានទទួលការជួយឧបត្ថម្ភគាំទ្រពីសំណាក់អង្គការ KUCSS ក្រុមប្រឹក្សានៃសាកលវិទ្យាល័យកូរ៉េសំរាប់សេវាសង្គម បានជួយបណ្តុះបណ្តាលទាំងភាសាកូរ៉េភាសាអង់គ្លេសនិង សិល្បៈផងដែរ។
លោកនាយកសាលាក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់មាតាបិតាអា
ណាព្យាបាលសិស្សរួមនឹងសប្បុរសជននានានិងអង្គការជាដៃគូដែលបានជួយឧបត្ថម្ភគាំទ្រដល់សាលាបឋ
មសិក្សាយើងខ្ញុំរហូតបានធ្វើពិធីសម្ពោធសមិទ្ធិផលនាថ្ងៃនេះ។
ក្នុងឱកាសនេះដែរលោកស្រី ចាន់ កញ្ញាអភិបាលរងក្រុងកំពតបានថ្លែងការកោតសរសើរដល់តំណាងអង្គការKUCSS ក្រុមប្រឹក្សានៃសាកលវិទ្យាល័យកូរ៉េ សំរាប់សេវាសង្គម ដែលបានគាំទ្រនិងជួយទាំងស្មារតីនិងសម្ភារៈដល់សាលាបឋមសិក្សាហ៊ុន សែន ១មករាក្នុងក្រុងកំពតយើងខ្ញុំនេះ ជាមួយគ្នានេះដែរ ជំនួសមុខឲ្យអាជ្ញាធរក្រុងកំពតយើងសូមថ្លែងអំណរគុណដល់ពុកម៉ែពូមីងអ៊ំ ជាអាណាព្យាបាលនិងមាតាបិតាសិស្សរួមនិងសប្បុរសជនជិតឆ្ងាយផងដែរដែលបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រទាំងស្មារតីនិងសម្ភារៈដល់សាលាបឋមសិក្សានេះនាពេលកន្លងមកធ្វើឲ្យសាលាបឋមសិក្សាហ៊ុន សែន ១មករានេះ មានទីធ្លាល្អឡើងវិញជាបន្តបន្ទាប់គួរឲ្យកត់សំគាល់ នាពេលបច្ចុប្បន្នរហូតយើងធ្វើពិធីសម្ពោធនាពេលនេះផងដែរ៕ ណារិទ្ធ








