ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក​ឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​ភរិយា បាន​អញ្ជើញ​ដឹកនាំ​រៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១២ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៣

លោក​ឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​ភរិយា បាន​អញ្ជើញ​ដឹកនាំ​រៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១២ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ចាម​៖​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០៨ ខែ​មីនា ឆ្នាំ​២០២៣​នេះ លោក​ឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​ភរិយា បាន​អញ្ជើញ​ដឹកនាំ​រៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លេីក​ទី​១១២ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ “​ស្ត្រី​រួមគ្នា រក្សា​សន្តិភាព ដេ​ី​ម្បី​កិច្ចអភិវឌ្ឍន៍​ក្នុងសម័យ​ឌីជីថល​ដោយ​មាន​ការ​អញ្ជេី​ញ​ចូលរួម​ពី លោក​-​លោកស្រី ស្នងការរង និង​លោកស្រី ឬ​ស្វាមី លោក​អនុប្រធាន​ផែន​ជំនាញ និង​លោកស្រី លោក​-​លោកស្រី នាយ​ការិយាល័យ​ជំនាញ​គ្រប់រូប និង​លោកស្រី ឬ​ស្វាមី ព្រមទាំង​កងកម្លាំង​នារី​ទាំងអស់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ។

​ក្នុង​ពិធី​នេះដែរ លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ ឧបត្ថម្ភ​ដល់​កងកម្លាំង​ជា​នារី​ចំនួន​១១៨​នាក់ ដោយ​ម្នាក់ៗ ទទួលបាន ថវិកា​៣​ម៉ឺន​រៀល ក្រណាត់​ផាមួង​១​សម្រាប់ សរុប​ក្នុង​ការចំណាយ​ថវិកា​អស់​ចំនួន​៧,០៤៥,០០០​រៀល ។ លោក​ឧត្តមសេនីយ៍​ស្នងការ បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា ជា​រៀងរាល់ឆ្នាំ​រាជរដ្ឋាភិបាល តែងតែ​លើក​យក​ប្រធានបទ​មួយ ស្របទៅតាម​ស្ថានភាព​ជាក់ស្តែង​របស់​កម្ពុជា និង​ពិភពលោក ក្នុង​គោលបំណង​តែមួយ គឺ​រំលឹក​អំពី​វីរភាព​របស់​ស្ត្រី​ក្នុង​ការតស៊ូ​ធ្វើឲ្យ​សម្រេច​បាន​នូវ​សមភាព សមធម៌ សន្តិភាព និង​ការអភិវឌ្ឍ​សង្គម តាមរយៈ​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​មនុស្ស​នៅក្នុង​គ្រួសារ សហគមន៍ សង្គម និង​ប្រទេសជាតិ សំដៅ​ធានាឲ្យបាន​នូវ​ការគោរព​សិទ្ធិ​សេរី​ភាព ការទទួលស្គាល់​នូវ​តម្លៃ​របស់​ស្ត្រី និង​ការចូលរួម​ដោយ​ស្មើភាព​នៅក្នុង​សង្គម ។​

លោក​ឧត្ដមសេនីយ៍​ស្នងការ បន្តទៀតថា ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ៨​មីនា លើក​ទី​១១២ ឆ្នាំ​២០២៣​នេះ ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ “​ស្ត្រី​រួមគ្នា រក្សារ​សន្តិភាព ដើម្បី​កិច្ចអភិវឌ្ឍន៍​ក្នុងសម័យ​ឌីជីថល​” ពិតជា​មាន​អត្ថន័យ និង​សារៈសំខាន់​ឆ្លើយតប​ទៅនឹង​បរិការណ៍​សេដ្ឋកិច្ច​សកល និង​សង្គម ទោះបី​សកលលោក​កំពុង​ប្រឈម​នឹង​ការរីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​១៩​ក៏ដោយ ។ ប្រធានបទ​នេះ បាន​បង្ហាញឲ្យឃើញថា ការចូលរួម​របស់​ស្ត្រី​ក្នុង​កិច្ច​អភិវឌ្ឍ មាន​នៅ​គ្រប់​កម្រិត គ្រប់​វិស័យ និង​គ្រប់​កាលៈទេសៈ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ដែល​ចាត់ទុក ស្រី្ត​គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ ជាពិសេស សុខសន្តិភាព​ដែល​កម្ពុជារ​ក​បាន​យ៉ាង​លំបាក​ក្នុង​រយៈពេល​កន្លងមក ។ គ្មាន​សន្តិភាព យើង​នឹង​បាត់បង់​នូវ​អ្វីៗ​ទាំងអស់ ក្នុងន័យ​នេះ​ទោះបី​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏​ដោយ គឺ​យើង​ត្រូវ​រក្សារ​សន្តិភាព​ឲ្យ​ខាន​តែ​បាន ៕
a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.