ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

បុណ្យទន្លេនៅខេត្តកំពង់ធំ! ក្រសួងទេសចរណ៍ណែនាំឱ្យមូលដ្ឋានអាជីវកម្មពង្រឹងគុណភាពសេវាកម្មជូនភ្ញៀវ

បុណ្យទន្លេនៅខេត្តកំពង់ធំ! ក្រសួងទេសចរណ៍ណែនាំឱ្យមូលដ្ឋានអាជីវកម្មពង្រឹងគុណភាពសេវាកម្មជូនភ្ញៀវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កំពង់ធំ)៖ ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅអបអរពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧ និងក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់និងតំណាងមូលដ្ឋានអាជីវកម្មទេសចរណ៍ឱ្យចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ជូនភ្ញៀវទេសចរ។

សិក្ខាសាលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅអបអរពិធីបុណ្យទន្លេលើកទី៧នេះ ធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ អមជាមួយនិងពិធីចែកបណ្ណសរសើរ និងលិខិតសរសើរដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ដែលមានស្នាដៃល្អ ក្រោមអធិបតីភាពលោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត និងប្រតិបត្តិករទេសចរណ៍សរុបប្រមាណ៣៥០នាក់។

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យទន្លេលើកទី៧នេះ និងដើម្បីអនុវត្តតាមខ្លឹមសារនៃសារលិខិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី លោករដ្ឋលេខាធិការប្រចាំការ ទិត ចន្ថា បានស្នើដល់អាជីវកម្មទេសចរណ៍ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បម្រើសេវាកម្មជូនភ្ញៀវប្រកបដោយគុណភាពល្អប្រសើរ និងមិនត្រូវដំឡើងថ្លៃសេវាកម្មច្រើនហួស ដែលអាចបង្កជារូបភាពមិនល្អនាំឱ្យប៉ះពាល់ដល់គោលដៅទេសចរណ៍ខេត្តកំពង់ធំឡើយ។

លោកបានបន្តណែនាំឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ត្រូវពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដោយសេវាកម្មត្រូវតែល្អស្ថិតក្នុងកម្រិតស្ដង់ដា និងប្រកបដោយទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ ស្របតាមយុទ្ធនាការ «សេវាមួយ ស្ដង់ដាមួយ»។ ទន្ទឹមនឹងនេះ អាជីវកម្មទាំងអស់ក៏ត្រូវពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ដោយផ្ដើមចេញពីការអនុវត្តប្រចាំថ្ងៃ និងបំពេញតាមតម្រូវការភ្ញៀវបច្ចុប្បន្នចូលចិត្តកន្លែងស្អាត មានសេវាល្អ គុណភាព និងអនាម័យ។

លើសពីនេះ លោក ទិត ចន្ថា បានស្នើដល់រដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីឯកជនទាំងអស់ត្រូវរួមគ្នាថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ បង្គន់សាធារណៈ និងសោភ័ណភាពទីក្រុងឱ្យបានល្អក្នុងឱកាសពិធីបុណ្យទន្លេនេះ ដោយឈរលើមូលដ្ឋានក្រុងស្ទឹងសែនជាជ័យលាភីផ្ការំដួល២ទង នៃចលនាប្រឡងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិនាពេលកន្លងទៅនេះ។

ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ជា វ៉ាន់ចាន់ បានបញ្ជាក់ថា ដើម្បីជាការលើកទឹកចិត្តដល់អាជីវកម្មទេសចរណ៍ក្នុងខេត្តកំពង់ធំ រដ្ឋបាលខេត្តកំពង់ធំ ដោយមានមន្ទីរទេសចរណ៍ជាសេនាធិការ បានណែនាំនិងវាយតម្លៃផ្ដល់បណ្ណសរសើរ និងលិខិតសរសើរដល់សេវាកម្មទេសចរណ៍ដែលបានខិតខំរៀបចំទីតាំង និងបម្រើសេវាកម្មប្រកបដោយគុណភាពទាំង៩០អាជីវកម្ម (បណ្ណសរសើរចំនួន៣៦អាជីវកម្ម និងលិខិតសរសើរចំនួន៥៤អាជីវកម្ម) ដែលបានអនុវត្តតាមសារាចរណែនាំលេខ ០៤៣ សជណ.អគឧ.ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដែលមានការណែនាំចំនួន១០ចំណុច ដែលសំខាន់នៃការការណែនាំមាន២ គឺទី១.ឯកសណ្ឋានបុគ្គលិកសេវាកម្មត្រឹមត្រូវទៅតាមផ្នែកនីមួយៗ និងទី២.តម្លៃសេវាកម្មសមរម្យ មិនដំឡើងថ្លៃហួសហេតុ និងមានបញ្ជាក់រាល់លក្ខខណ្ឌ អនុវត្តផ្សេងៗបានច្បាស់លាស់។

សូមជម្រាបថា បុណ្យទន្លេលើកទី៧នៅខេត្តកំពង់ធំ នឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ដោយពិធីបើកជាផ្លូវការធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

អង្គសិក្ខាសាលាបានឱ្យដឹងថា ពិធីបុណ្យទន្លេមានគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្ត្រពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៅកម្ពុជាតាំងពីឆ្នាំ២០១៤ ដូចមានបញ្ជាក់ក្នុងអនុក្រឹត្យលេខ ២៦៥ អនក្រ.បក ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ ស្ដីពីពិធីបុណ្យទន្លេ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.