ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយ ការងារគ្រប់គ្រងហត្ថពលកម្មបរទេស សំដៅយ៉ាងណាគ្រប់គ្រងជនបរទេស រស់នៅក្នុងភូមិសាស្រ្ត ភ្នំពេញ ឱ្យបានល្អ ជៀសវាងពួកគាត់ប្រព្រឹត្តបទល្មើសខុសច្បាប់ផ្សេងៗ

រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយ ការងារគ្រប់គ្រងហត្ថពលកម្មបរទេស សំដៅយ៉ាងណាគ្រប់គ្រងជនបរទេស រស់នៅក្នុងភូមិសាស្រ្ត ភ្នំពេញ ឱ្យបានល្អ ជៀសវាងពួកគាត់ប្រព្រឹត្តបទល្មើសខុសច្បាប់ផ្សេងៗ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយ ការងារគ្រប់គ្រងហត្ថពលកម្មបរទេស សំដៅយ៉ាងណាគ្រប់គ្រងជនបរទេស រស់នៅក្នុងភូមិសាស្រ្ត ភ្នំពេញ ឱ្យបានល្អ ជៀសវាងពួកគាត់ប្រព្រឹត្តបទល្មើសខុសច្បាប់ផ្សេងៗ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការកោះអញ្ជើញម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ ,អាផាតម៉ិន និងម្ចាស់ខុនដូ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប្រមាណ ៤០០នាក់ មកប្រជុំ ដើម្បីផ្សព្វផ្សាយលើ ការងារគ្រប់គ្រងហត្ថពលកម្មបរទេស សំដៅយ៉ាងណាគ្រប់គ្រងជនបរទេសដែលរស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឲ្យបានល្អ ជៀសវាងពួកគាត់ប្រព្រឹត្តបទល្មើសខុសច្បាប់ផ្សេងៗ នៅតាមទីតាំងដែលពួកគាត់ស្នាក់នៅ។

    កិច្ចប្រជុំផ្សព្វផ្សាយនេះបានធ្វើឡើង នារសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន លោក ហួត ហៃ អភិបារងរាជធានីភ្នំពេញនិង លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

   លោក ហួត ហៃ បានមានប្រសាសន៍លើកឡើងថា៖ ការកោះអញ្ជើញម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ ,អាផាតម៉ិននិងម្ចាស់ខុនដូ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមកប្រជុំនេះ គឺអាជ្ញាធររាជធានីភ្នំពេញ មានគោលបំណងឱ្យម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ ,អាផាតម៉ិននិងម្ចាស់ខុនដូ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញទាំងអស់គ្រប់គ្រងជនបរទេសអោយបានល្អ នៅក្នុងទីតាំងរបស់ខ្លួន ពិសេស រួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់ ទប់ស្កាត់ការលែងល្បែងស៊ីសងគ្រប់ប្រភេទ តាមអនឡាញជាដើម និងទប់ស្កាត់ការលាងសំអាតប្រាក់ ។

លោក ហួត ហៃ បានបញ្ជាក់ផងដែរថា៖ ជាជំហានដំបូងនេះ យើងគ្រាន់តែធ្វើការផ្សព្វផ្សាយច្បាប់  តែប៉ុណ្ណោះ ដោយរដ្ឋបាលរាជធានីភ្នំពេញ ទុករយៈពេលឱ្យបងប្អូនជាម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ , អាផាតម៉ិននិងម្ចាស់ខុនដូ ចំនួន៣ខែ គឺខែមេសា  ឧសភា និងមិថុនា ។ ក្រោយពេល៣ខែនេះ ក្រុមការងារដែលមានកងកម្លាំងសមត្ថកិច្ចទាំង២ភេទ អាជ្ញាធរដែនដី ក្រសួងមហាផ្ទៃ និងក្រសួងការងារនឹងចុះពិនិត្យដល់ទីតាំងអាជីវកម្មរបស់បងប្អូនតែម្តង ។ ជនបរទេសមករកស៊ី ធ្វើការនិងស្នាក់នៅកម្ពុជា ត្រូវយល់ដឹងពីច្បាប់របស់កម្ពជានិងអនុវត្តឱ្យបានល្អ ជៀសវាងប្រព្រឹត្តបទល្មើសផ្សេងៗ ប្រាសចាកពីច្បាប់របស់កម្ពុជា។

    លោក ហ៊ុន សុរិទ្ធី បានមានប្រសាសន៍លើកឡើងដែរថា៖ ចំពោះការងារលើនេះ មាន៣ដំណាក់កាលដែលបងប្អូនជាម្ចាស់ឬអ្នកកាន់កាប់សណ្ឋាគារ ,អាផាតម៉ិននិងម្ចាស់ខុនដូ ត្រូវដឹង ក្នុងនោះទី១ គឺអាជ្ញាធរត្រូវណែនាំនិងផ្សព្វផ្សាយដើម្បីអោយបងប្អូនបានដឹងពីច្បាប់យកទៅអនុវត្ត កុំអោយប្រព្រឹត្តខុសច្បាប់រហូតមានទោសទណ្ឌ ។ ទី២ អនុវត្តវិធានការរដ្ឋបាលដោយ ចុះពិនិត្យដល់ទីតាំង និងទី៣ វិធានការច្បាប់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកសុំអោយ បងប្អូនជាម្ចាស់ឬអ្នកកាន់កាប់សណ្ឋាគារ ,អាផាតម៉ិននិងម្ចាស់ខុនដូទាំងអស់គ្នា ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីយើងរួមគ្នាលុបបំបាត់និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទបាន៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.