ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ទាហានចូលនិវត្តន៍ ផឹកស្រាស្រវឹង មានទំនាស់បញ្ហាព្រំរបង ជាមួយជនរងគ្រោះ យកគ្រាប់បែកបោករំសាយកំហឹង

ទាហានចូលនិវត្តន៍ ផឹកស្រាស្រវឹង មានទំនាស់បញ្ហាព្រំរបង ជាមួយជនរងគ្រោះ យកគ្រាប់បែកបោករំសាយកំហឹង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

សមត្ថកិច្ច បានឲ្យដឹងថាកាលពីព្រលប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ម៉ោង ១៩និង២០នាទី នៅត្រង់ចំណុចភូមិព្រៃគាវ ឃុំកំពង់ចកស្រុករំដួល ខេត្តស្វាយរៀង មានករណីបោកគ្រាប់បែក បង្កដោយជនសង្ស័យ ១នាក់ ឈ្មោះ អ៊ុំ ផា ភេទប្រុស អាយុ ៦៩ ឆ្នាំ ជាយោធាចូលនិវត្តន៍ បច្ចុប្បន្ន មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ បានយកគ្រាប់បែកផ្លែប៉ម គុបចូលផ្ទះជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ ១នាក់ ប្រុស និងរបួសស្រាល  នាក់ ស្រី ៤នាក់ (ក្មេង ២នាក់រួមមាន ឈ្មោះ ជេត ចាន់ថន ភេទប្រុស អាយុ ៦៥ឆ្នាំ (របួសធ្ងន់),ឈ្មោះ ហ៊ីង សារ៉ាន់ ភេទស្រី អាយុ ៥៨ ឆ្នាំ (របួសស្រាល), ឈ្មោះ ជេត សុភ័ក្រ ភេទស្រី អាយុ ៣៤ ឆ្នាំ(របួសស្រាល), ឈ្មោះ ប៉ែន ស៊ីថា ភេទស្រី អាយុ ៥៦ ឆ្នាំ (របួសស្រាល), ឈ្មោះ ព័ណ អ៊ីម៉ី ភេទស្រី អាយុ  ឆ្នាំ(របួសស្រាល), ឈ្មោះ ប៉េ ចំណាប់ ភេទប្រុស អាយុ  ឆ្នាំ (របួសស្រាល

 

ប្រភពដដែល បានបន្តថាក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ រីឯជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ឃាត់ខ្លួនបានភ្លាមៗ និងកំពុងកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់។

ប្រភព បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានការបោកគ្រាប់បែកនេះ មកពីជន សង្ស័យ ផឹកស្រាស្រវឹង និងមានទំនាស់បញ្ហាព្រំប្រទល់របងជាមួយជនរងគ្រោះ៕/V-PC

    

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.