ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក ស៊ូ ម៉ុល៖ សូម​បងប្អូន​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច​ ដូច​ជា​​ភ្លើង​អគ្គិស​នី ​​ភ្លើងចង្ក្រាននិង​ភ្លើងទៀន​ធូប​ជាដើម ​ព្រោះ​រដូវ​នេះ​ជា​រដូវរំហើយ​ងាយ​បង្ក​គ្រោះ​អគ្គិ​ភ័យ​ជាយថាហេតុខ្លាំង​ណាស់​!

លោក ស៊ូ ម៉ុល៖ សូម​បងប្អូន​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច​ ដូច​ជា​​ភ្លើង​អគ្គិស​នី ​​ភ្លើងចង្ក្រាននិង​ភ្លើងទៀន​ធូប​ជាដើម ​ព្រោះ​រដូវ​នេះ​ជា​រដូវរំហើយ​ងាយ​បង្ក​គ្រោះ​អគ្គិ​ភ័យ​ជាយថាហេតុខ្លាំង​ណាស់​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

 

លោក ស៊ូ ម៉ុល៖ សូម​បងប្អូន​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច​ ដូច​ជា​​ភ្លើង​អគ្គិស​នី ​​ភ្លើងចង្ក្រាននិង​ភ្លើងទៀន​ធូប​ជាដើម ​ព្រោះ​រដូវ​នេះ​ជា​រដូវរំហើយ​ងាយ​បង្ក​គ្រោះ​អគ្គិ​ភ័យ​ជាយថាហេតុខ្លាំង​ណាស់​!

ខេត្តស្វាយរៀង: លោកស៊ូ ម៉ុល ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុករមាសហែកបានថ្លែងថា សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច​ ដូច​ជា​​ភ្លើង​អគ្គិស​នី ​​ភ្លើងចង្ក្រាន និង​ភ្លើងទៀន​ធូប​ជាដើម ​ព្រោះ​រដូវ​នេះ​ជា​រដូវរំហើយ​ងាយ​បង្ក​គ្រោះ​អគ្គិ​ភ័យ​ជាយថាហេតុខ្លាំង​ណាស់​ ។

ការថ្លែងបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី៨ខែមីនាឆ្នាំ២០២៣ បន្ទាប់ពីលោក និងក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមកចែកជូនដល់គ្រួសាររងគ្រោះ២គ្រួសារដោយភ្លើងឆេះផ្ទះ ក្នុងនោះម្ចាស់ផ្ទះទី១មានឈ្មោះជាលាភ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរទិញលក់អេតចាយ និងទី២ម្ចាស់ផ្ទះឈ្មោះអន កន  ស្ថិតនៅភូមិចុងព្រែក ឃុំចន្ត្រី ស្រុករមាសហែក កាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី៧ខែមីនាឆ្នាំ២០២៣ ដោយសារមូលហេតុម្ចាស់ផ្ទះផ្សារដែកបែកផ្កាភ្លើងឆេះគំនរអេតចាយ។

នៅក្នុងឱកាសនោះ លោកស៊ូ ម៉ុល ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមស្រុករមាសហែក
បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដោយក្តីនឹករលឹក និងអាណិតអាសូរជាពន់ពេក ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះគ្រប់ទីកន្លែងគ្រប់ពេលវេលា និងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះនិងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមនោះដែរ លោកស៊ូ ម៉ុល ក៏បានសម្តែងនូវការចូលរួមសោកស្តាយនិងការអាណិតអាសូរចំពោះពលរដ្ឋទាំង២គ្រួសារ ដែលបានបាត់បង់លំនៅឋាន ដោយគ្រោះអគ្គីភ័យតែមួយប៉ប្រិចភ្នែក និងផ្តាំផ្ញើឱ្យប្រជាពលរដ្ឋកុំអស់សង្ឃឹមត្រូវខិតខំប្រឹងប្រែងដើម្បីប្រកបមុខរបរទទួលទានឡើងវិញ ជីវភាពរស់នៅបានល្អប្រសើរ៕           

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.