ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន ដាក់ចេញ​ការណែនាំ​៦​ចំណុច ដល់​អង្គភាព​ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សម្រាប់​អនុវត្ត​បន្ដ សំដៅ​ធានា​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ

​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន ដាក់ចេញ​ការណែនាំ​៦​ចំណុច ដល់​អង្គភាព​ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សម្រាប់​អនុវត្ត​បន្ដ សំដៅ​ធានា​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០២៣​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ រៀបចំ​ផ្សព្វផ្សាយ​ការងារ​ឆ្នាំ​២០២៣ របស់​ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​មិ​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី​១១២ ទិវា​អន្ដរជាតិ​នារី ០៨ មីនា ឆ្នាំ​២០២៣​។​

​លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​នគរបាលជាតិ បាន​ឡើង​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​សង្ខេប និង​បាន​កត់សម្គាល់​ថា សមិទ្ធផល​កន្លងទៅរ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ គឺ​ចូលរួម​ថែរក្សា​ការពារ​សន្ដិភាព ធានា​បាន​ស្ថេរភាព​នយោបាយ ពិសេស​សន្ដិសុខ​ផ្ទៃក្នុង ការពារ​បាន​ប្រក្រតីភាព​របស់​ស្ថាប័ន​កំពូលៗ រួម​ទាំង​ស្ថាប័ន​ព្រះមហាក្សត្រ​។​

​អ្វី​ដែល​លេចធ្លោ​នោះ គឺ​ការពារ​កិច្ចប្រជុំ​កំពូល​អាស៊ាន កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ និង​កិច្ច​ការពារ​ព្រឹត្តិការណ៍​នយោបាយ​ជាតិ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​។ ក្រៅពីនោះ ព្រឹត្តិការណ៍​ផ្សេងៗ ដែល​រៀបចំ​ឡើង​ជាង​១​ម៉ឺន​លើក ក៏​បាន​ការពារ​សុវត្ថិភាព​ទាំង​ស្រុង ដែល​ធ្វើ​ឲ្យ​សាធារណៈ​មតិ​ជាតិ អន្ដរជាតិ​ទទួល​ស្គាល់ និង​កោតសរសើរ​ដល់​កងកម្លាំង​នគរបាល​ជាតិ​។​

​លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន បាន​បន្ដទៀតថា បទល្មើស​ជារួម​មាន​ការថយចុះ ក្នុង​នោះ​បទល្មើស​ព្រហ្មទណ្ឌ ថយចុះ​៩​ភាគរយ​, ការប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​អនុវត្ត​យ៉ាង​សកម្ម​ដោយ​បង្ក្រាប​បាន​ជាង​៦,០០០​ករណី ចាប់​ជនសង្ស័យ​ជាង​១៣,០០០​នាក់​។ ការប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បង្ក្រាបបាន​១៧៤​ករណី ចាប់​ជនសង្ស័យ​២២៦​នាក់ សង្គ្រោះ​ជនេរងគ្រោះ​៥៥២​នាក់ ក្នុងនោះ​ការដាក់​បណ្ដឹងសុំ​កិច្ច​អន្ដរាគមន៍​ទៅកាន់​ហ្វេ​សបុ​ក​របស់​សម្ដេច​ក្រឡា​ហោ​ម ស ខេង និង​ប្រភព​ផ្សេងៗ ពាក់ព័ន្ធ​ជនបរទេស បាន​ធ្វើ​ការស្រាវជ្រាវរ​ក​ឃើញ​៤៧០​ករណី ចាប់​ជនសង្ស័យ​១២៣​នាក់ សង្គ្រោះ​មនុស្ស​ជាង​១០០០​នាក់ មាន​១៦​សញ្ជាតិ​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន​, ដោយ​អនុវត្ត​តាម​ប្រសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ការបង្ក្រាប​បទល្មើស​ល្បែងស៉ីសង​គ្រប់​ប្រភេទ​នោះ កងកម្លាំង​នគរបាលជាតិ​បាន​អនុវត្ត​ការងារ​នេះ​យ៉ាង​សកម្ម ដោយ​ចុះ​ពិនិត្យ​គោលដៅ​ដែល​មាន​តម្រុយ​សង្ស័យ ជាង​១​ម៉ឺន​ទីតាំង និង​រក​ឃើញ​មាន​បទល្មើស អនុវត្ត​ច្បាប់ ៣០៥​ទីតាំង និង​ចាប់ខ្លួន​មនុស្ស​៧៥២​នាក់​បញ្ជូនទៅ​តុលាការ​។ ករណី​ក្មេង​ទំនើង​បង្ក្រាប​ជាង​១០៤៣​លើក ឃាត់​២៣៧៣​នាក់ បញ្ជូនទៅ​តុលាការ​៧២៨​នាក់​។​

​បន្ទាប់​ពី​ការវាយតម្លៃ និង​ព្យាករណ៍​សភាពការណ៍​នោះ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ផ្ដល់​នូវ​អនុសាសន៍​ចំនួន​៦​ចំណុច សម្រាប់​អនុវត្ត​នៅ​ឆ្នាំ​២០២៣​នេះ រួមមាន​៖
*​ទី​១៖ ការពារ​ឲ្យបាន​ដាច់ខាត​នូវ​សុខ សន្ដិភាព និង​ខឿន​សន្ដិសុខ​ជាតិ ធានា​ស្ថេរភាព​សង្គម​
*​ទី​២៖ បន្ដ​ប្រយុទ្ធប្រឆាំង​បទល្មើស កាត់បន្ថយ​បទល្មើស បង្កើន​ភាពកក់ក្ដៅ កាត់បន្ថយ​ការភ័យខ្លាច​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន ទាំង​បទល្មើស​ព្រហ្មទណ្ឌ គ្រឿងញៀន ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ស្ដ្រី និង​កុមារ​តាម​គ្រប់​ទម្រង់ ពិសេស​យកចិត្តទុកដាក់​លើ​បញ្ហា​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​
*​ទី​៣៖ ការពង្រឹង​ការងារ​សណ្ដាប់ធ្នាប់ ចរាច​រណ៍ និង​អគ្គិភ័យ​។ គោលដៅ​ធំ​បំផុត​កាត់បន្ថយ​គ្រោះថ្នាក់ ហើយ​ការងារ​អាទិភាព គឺ​ជំរុញ​ការអប់រំ​ឲ្យមាន​ការចូលរួម​ពី ព្រោះ​កងកម្លាំង​មិន​អាច​ធ្វើ​តែ​ឯកឯង​បាន​ទេ ពោល​ត្រូវតែ​មាន​ការសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​
*​ទី​៤៖ ការងារ​ព្រំដែន ត្រូវ​បន្ដ​កិច្ចសហការ​ជាមួយ​កងទ័ព​ការពារ​ព្រំដែន ការពារ​អធិបតេយ្យ​ជាតិ ពិសេស​ពង្រឹង​ប្រព័ន្ធ​ការពារ​តាម​ព្រំដែន បង្កើន​កិច្ច​សហការ​ទប់ស្កាត់​ប​ទ​ល្មើស លើកកម្ពស់​សមត្ថភាព​ការហ្វឹកហាត់ និង​ការពង្រឹង​ស្មារតី​សហការ​ជាមួយ​ប្រទេសជិតខាង​
*​ទី​៥៖ ការងារ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល ត្រូវ​អនុវត្ត​ឲ្យបាន​ពេញលេ​ញ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ការងារ​នគរបាល និង​សហគមន៍​។ ការងារ​នេះ​ជា​រឿង​សំខាន់ ព្រោះ​ជា​ចលករ​ដ៏​សំខាន់​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ ភូមិ ឃុំ​សង្កាត់ មាន​សុវត្ថិភាព​។ លើសពីនេះ ត្រូវ​ជំរុញ​ការបណ្ដុះបណ្ដាល​មន្ដ្រីនគរបាល​ប៉ុស្ដិ៍ ការឧបត្ថម្ភ​គាំទ្រ និង​ផ្លាស់ប្ដូរ​ឥរិយាបថ​ក្នុង​ការបម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​
*​ទី​៦៖ ពង្រឹង​ការងារ​ប្រចាំ​បញ្ជា និង​អន្ដរាគមន៍ ត្រូវ​ត្រៀម​លក្ខណៈសម្បត្តិ​ជា​ប្រចាំ​ដើម្បី​ចេញ​សង្គ្រោះ​នៅពេល​មាន​ហេតុការណ៍ និង​គ្រប់គ្រង​ស្ថានការណ៍ នៅពេល​មាន​ហេតុការណ៍​កើតឡើង​។ ក្នុងនោះ​ត្រូវ​រៀបចំ​ក្រុម​តាមដាន​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ក្រុម​ប្រតិកម្ម​រហ័ស ដើម្បី​ឆ្លើយតប​ដោះស្រាយ និង​សំណូម​ប្រជាពលរដ្ឋ ខណៈ​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា លេខ​ទូរស័ព្ទ ១១៧ រង់ចាំ​ទទួល​បណ្ដឹង និង​ការសួរនាំ​ពី​ប្រជាពលរដ្ឋ​។​
​ដោយសារ​តែ​កម្មវិធី​នេះ​បាន​រៀបចំឡើង​ដោយ​ភ្ជាប់​ជាមួយ ពិធី​អបអរសាទរ​ខួប​លើក​ទី​១១២ ទិវា​អន្ដរជាតិ​នារី ០៨ មីនា ឆ្នាំ​២០២៣ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន បាន​កោតសរសើរ​កម្លាំង​នគរបាលជាតិ ជា​នារី និង​បាន​ផ្ដាំផ្ញើ​ឲ្យ​ប្រឹងប្រែង​លើកកម្ពស់​សមត្ថភាព​ដើម្បី​រួមចំណែក​ដល់​ការធានា​សន្ដិសុខ មាតុភូមិ ព្រមទាំង​ជូនពរ​កងកម្លាំង​នគរបាល​នារី​ទាំងអស់ ជួបប្រទះ​តែ​សេចក្ដីសុខ សុភមង្គល​ក្នុង​គ្រួសារ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.