ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន កោតសរសើរ​នាយកដ្ឋាន​អង្គរក្ស ដែល​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​បាន​យ៉ាង​ល្អ ពិសេស​ការពារ​សុវត្ថិភាព​ជូន​អង្គ​ព្រះមហាក្សត្រ និង​ហ្លូង​ម៉ែ

នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន កោតសរសើរ​នាយកដ្ឋាន​អង្គរក្ស ដែល​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​បាន​យ៉ាង​ល្អ ពិសេស​ការពារ​សុវត្ថិភាព​ជូន​អង្គ​ព្រះមហាក្សត្រ និង​ហ្លូង​ម៉ែ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០២៣​នេះ បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ដល់​កម្លាំង​នាយកដ្ឋានអង្គរក្ស នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​នា​ពេលកន្លងមក​បាន​យ៉ាង​ល្អប្រសើរ ពិសេស​ក្នុង​ការការពារ​សុវត្ថិភាព​ជូន​អង្គ​ព្រះមហាក្សត្រ និង​ហ្លូង​ម៉ែ ព្រមទាំង​ថ្នាក់ដឹកនាំ​កំពូល​របស់​ជាតិ​។​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ផ្សព្វផ្សាយ​ការងារ​ឆ្នាំ​២០២៣ របស់​ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​មិ​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី​១១២ ទិវា​អន្ដរជាតិ​នារី ០៨ មីនា ឆ្នាំ​២០២៣ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​, នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន ក៏​បាន​ជំរុញ​ឲ្យ​បន្ដ​ខិតខំ​ប្រឹងប្រែង​លើ​ការងារ​ការពារ​សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ​កំពូលៗ​បន្ដទៀត ហើយ​ត្រូវ​ការពារ​ឲ្យបាន​ជា​ដាច់ខាត​។​

​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ត្រូវ​ធានា​និរន្ដរ៍ភាព​អង្គ​ព្រះមហាក្សត្រ និង​ហ្លូង​ម៉ែ ជា​មួយ​ក្បាល​ម៉ាស៉ីន​កំពូល​រដ្ឋ ត្រូវ​ធានា​ព្រះរាជ​បេសកកម្ម បេសកកម្ម​គ្រប់​ទីតាំង​ទាំងអស់ ត្រូវ​ធានា​ដាច់ខាត ត្រូវ​ប្រឹងប្រែង​ឲ្យបាន​ល្អ​។ សូម​កោតសរសើរ​នាយកដ្ឋាន​អង្គរក្ស ជា​គោល​, អគ្គស្នងការ​រង​ទទួល​សន្ដិសុខ បាន​សហការ​ល្អ​ជាមួយ​មូលដ្ឋាន ត្រូវ​គិតគូរ​បន្ដទៀត​»​។​

​ជាមួយគ្នានេះ នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ក៏​បាន​សម្ដែង​នូវ​ការកោតសរសើរ​ដល់​បណ្ដា​អង្គភាព​ទាំងអស់ ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​ឆ្នាំ​កន្លងទៅនេះ​បាន​រួម​ដៃ​សហការគ្នា ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការធានា​ដល់​សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព​សង្គម ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ក្ដី​សប្បាយរីករាយ ក្រោម​ម្លប់​សន្ដិភាព​។​

​គួរ​ជម្រាប​ថា កន្លងទៅនេះ​នាយកដ្ឋានអង្គរក្ស និយាយ​ដោយឡែក និង​និយាយ​ជាមួយ​អគ្គ​ស្នងដ្ឋាន​នគរបាលជាតិ បាន​ទទួល​ជោគជ័យ​យ៉ាង​ធំធេង​ជា​ប្រវត្តិសាស្ដ្រ ក្នុង​ផែនការ​ការពារ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤០ ទី​៤១, មហាសន្និបាត​អាយ​ប៉ា លើក​ទី​៤៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា ក្នុងឋានៈ​កម្ពុជា​ជា​ប្រធាន បាន​ធ្វើឲ្យ​នាយកដ្ឋានអង្គរក្ស ទទួលបាន​នូវ​ការកោតសរសើរ​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ និង​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត​ផង​ដែរ​។​

​ពាក់ព័ន្ធ​ការងារ​អង្គរក្ស​នេះ លោក​ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការ​រង​នគរបាលជាតិ ដែល​ទទួលបន្ទុក​កិច្ច​ការងារ​ជួយ​ដល់​នាយកដ្ឋានអង្គរក្ស តែងតែ​បាន​ដាក់បទបញ្ជា និង​ណែនាំ​ជាប់​ជា​ប្រជុំ​ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច​ស្នួល លើ​ការងារ​ការពារ​សុវត្ថិភាព​ជូន​អង្គ​ព្រះមហាក្សត្រ និង​ហ្លូង​ម៉ែ ព្រមទាំង​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ជាតិ ក៏ដូចជា​គណៈប្រតិភូ​អន្ដរជាតិ ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​លោក​ឧត្តមសេនីយ៍ឯក យឹម លាង ធ្លាប់​បាន​គូសបញ្ជាក់ថា កម្លាំង​របស់​នាយកដ្ឋាន​អង្គរក្ស​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការការពារ​រាល់​កម្មវិធី​បុណ្យជាតិ និង​ព្រឹត្តិការណ៍​នានា ដែល​ប្រារព្ធ​ពិធី​នៅ​ទូទាំង​ប្រទេស ហើយ​កន្លង​មក​នាយកដ្ឋានអង្គរក្ស ក៏​បាន​បញ្ជូន​កងកម្លាំង​អង្គរក្ស​ទៅ​ការពារ​សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ ពេល​ទៅ​បំពេញ​ការងារ​នៅ​ក្រៅប្រទេស​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.