ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សន្និសីទសារព័ត៌មានស្ដីពីការបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក»

សន្និសីទសារព័ត៌មានស្ដីពីការបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

 

សន្និសីទសារព័ត៌មានស្ដីពីការបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក»

 

ភ្នំពេញ ៖ សន្និសីទសារព័ត៌មានស្ដីពីការបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» រៀបចំឡើងដោយ យុទ្ធនាការ #BeyondTheGames បានប្រព្រឹត្តិទៅ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក យី វាសនា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា លោក សុខ សប្បាយណា ប្រធានប្រតិបត្តិយុទ្ធនាការ #BeyondTheGames រួមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ក្រុមហ៊ុនឯកជន ដៃគូសប្បុរស ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើនរូប នៅអគារ The Kampus នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។

មានប្រសាសន៍នាឱកាសនោះ លោក ហ៊ុន ម៉ានី បានលើកឡើងថាអត្ថន័យធំនៃការបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» ក្រោមការរៀបចំរបស់ #BeyondThegames នេះគឺដើម្បីបង្ហាញពីស្មារតីខ្មែរអាចធ្វើបាន តាមរយៈការសម្រេចនូវគោលដៅតែមួយ ស្របតាមស្មារតីតែមួយ បំណងតែមួយ ចូលរួមដោយស័្មគ្រចិត្ត លៈបង់ពេលវេលា ជាមួយយុទ្ធនាការដើម្បីមោទកភាពជាតិ និងបង្កើតអនុស្សាវរីយ៍ ក៏ដូចជាការចងចាំដ៏មិនអាចបំភ្លេចបានសម្រាប់កំឡុងពេលព្រឹត្តិការណ៍កីឡាសុីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ និងក្រោយពេលព្រឹត្តិការណ៍ត្រូវបានបញ្ចប់។  លោក បានគូសបញ្ជាក់ផងដែរថា អ្វីដែលជាបំណងប្រាថ្នារបស់ស.ស.យ.ក. ក្នុងកម្មវិធីនេះ មិនខុសពីអ្វីដែលយើងធ្លាប់បានធ្វើកន្លងមកនោះទេ គឺការបង្កើតឱ្យមានជាវេទិកា និងការបណ្តុះស្មារតីនៃការរួបរួមគ្នា សាមគ្គីគ្នា ធ្វើសកម្មភាពនានាដែលស្របជាមួយការរីកលូតលាស់ក្នុងសង្គមជាមួយគ្នា សម្រាប់ជាប្រយោជន៍វិជ្ជមានដល់កម្ពុជា។

នាឱកាសនោះដែរ លោក សុខ សប្បាយណា បានលើកឡើងថា គោលបំណងនៃការបត់បេះដូងនេះ គឺដើម្បីអបអរសាទរភាពជាម្ចាស់ផ្ទះលើកដំបូងរបស់កម្ពុជានៃព្រឹត្តិការណ៍កីឡាសុីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ បង្ហាញពីទំហំទឹកចិត្ត និងសេចក្តីស្រលាញ់គាំទ្រដល់កីឡាករ កីឡាការិនីកម្ពុជា ដែលខិតខំហ្វឹកហាត់តំណាងជាតិមាតុភូមិ បង្កើតជាវេទិកា និងជាឱកាសសម្រាប់សាធារណជន និងវិស័យឯកជន ( សប្បុរជន) ព្រមទាំងដៃគូបរិច្ចេគ ចូលរួមគាំទ្រដោយផ្ទាល់ ជាវេទិកាក្នុងការផ្សារភ្ជាប់សាធារណជន អត្តពលិកដែលមានពិការភាព និងវិស័យឯកជន ឬសប្បុរសជនរួមគ្នាតែមួយក្នុងបុព្វហេតុជាតិមាតុភូមិ រួមទាំងបង្ហាញ និងបញ្ជាក់ពីទឹកចិត្តរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រទេសតូច តែបេះដូងធំ ( Cambodia small country, Big heart)ផងដែរ៕

           

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.