ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អភិបាលខេត្តព្រះវិហារ ជំរុញឲ្យមានការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីលើកម្ពស់វិស័យមនុស្សធម៌ រីឯការផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្តព្រះវិហារ ជំរុញឲ្យមានការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីលើកម្ពស់វិស័យមនុស្សធម៌ រីឯការផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់ !

ខេត្តព្រះវិហារ៖ ប្រសាសន៍ជំរុញរបស់ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានធ្វើឡើងក្នុងពិធី «បរិច្ចាកឈាមដោយស្ម័គ្រចិត្ត» ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដី ស្រលាញ់” ដែលពិធីនេះ បានធ្វើឡើងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅក្នុងបរិវេណ សាលាស្រុកជ័យសែន ខេត្តព្រះវិហារ ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងទៀតថា មកដល់គ្រាបច្ចុប្បន្ន ខេត្តព្រះវិហារ មានបណ្ដាញផ្ដល់ឈាមគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ជូនមន្ទីរពេទ្យ និងមាន លទ្ធភាពផ្គត់ផ្គង់ឈាម ដល់បណ្ដាខេត្តផ្សេងៗទៀត ផងដែរ។ លោកថា កាលពីពេលកន្លង មក ខេត្តព្រះវិហារ គឺជាខេត្តខ្វះឈាម តែក្នុងរយៈពេល ៤-៥ខែមកនេះ បន្ទាប់ពីមានការចូល រួមបរិច្ចាកឈាម ពីសំណាក់​បងប្អូនប្រជាពលរដ្ឋ មន្ដ្រីរាជការ ព្រះសង្ឃ កងកម្លាំងប្រដាប់ អាវុធ តាមរយៈ «យុទ្ធនាការការផ្ដល់​ឈាមប្ដូរវេន» តាមបណ្ដាក្រុង-ស្រុក ក្នុងខេត្ត ជាបន្ដ បន្ទាប់ ​បានធ្វើឱ្យខេត្តព្រះវិហារ ជាខេត្តដែលមាន​ឈាមគ្រប់គ្រាន់ ហើយលើសពីនេះ ក៏អាចផ្គត់ផ្គង់ដល់បណ្ដាខេត្តផ្សេងៗ បានថែមទៀតផង។

លោក គីម រិទ្ធី បានថ្លែងចាត់ទុក ការចូលរួមផ្តល់ឈាមពីអ្នកស្ម័គ្រចិត្តទាំងអស់ នាពេលនេះ គឺជាផ្នែកមួយ នៃការ​លើកកម្ពស់វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក «ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់»។ លោកបន្តទៀតថា ការផ្តល់ឈាមដោយស្ម័គ្រចិត្ត ជាប្រភពឈាមតែមួយគត់ ដែលអាច​ផ្តល់ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់ មន្ទីរពេទ្យខេត្តព្រះវិហាររបស់យើង ក្នុងការយកទៅ​ជួយសង្គ្រោះអាយុជីវិតជនរងគ្រោះទូទៅ ដែលបណ្តាលមកពីកត្តាផ្សេងៗជាច្រើន ដែលពួកគាត់​មានតម្រូវការឈាមជាចាំបាច់។

គ្រូពេទ្យជំនាញខេត្តព្រះវិហារ បានបញ្ជាក់ថា អ្នកបរិច្ចាគឈាម គឺនឹងទទួលបាន ការពិនិត្យសុខភាព និងវិភាគឈាមដោយឥតគិតថ្លៃ ហើយ​លក្ខខណ្ឌ​នៃការផ្តល់ឈាម​ គឺ ត្រូវមានអាយុចាប់ពី ​១៨ឆ្នាំ ដល់ ៥៥ឆ្នាំ ​មានទម្ងន់តិចបំផុត ៤៥គីឡូក្រាម ក្នុងនោះ ចំពោះស្ត្រីអាចផ្តល់ឈាមបានក្នុងរយៈពេល ៤ខែម្តង។ ​ចំណែក បុរសអាចផ្តល់ឈាមបាន​ ក្នុងរយៈពេល ៣ខែម្តង ៕ ​ដោយ៖ឡុង សំបូរ     

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.