ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សេចក្តីជូនដំណឹង ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន ពិសេសអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមទាំងអស់ មេត្តាជ្រាបថា ថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបង្កើត ទំព័រហ្វេសប៊ុក (Facebook Page) ក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ ភូ សុផល និងបានប្រើប្រាស់រូបភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជានិម្មិតសញ្ញា (Logo)

សេចក្តីជូនដំណឹង  ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន ពិសេសអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមទាំងអស់ មេត្តាជ្រាបថា ថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបង្កើត ទំព័រហ្វេសប៊ុក (Facebook Page) ក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ ភូ សុផល និងបានប្រើប្រាស់រូបភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជានិម្មិតសញ្ញា (Logo)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សេចក្តីជូនដំណឹង

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន ពិសេសអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមទាំងអស់ មេត្តាជ្រាបថា ថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបង្កើត ទំព័រហ្វេសប៊ុក (Facebook Page) ក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ ភូ សុផល និងបានប្រើប្រាស់រូបភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជានិម្មិតសញ្ញា (Logo)។

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបដិសេធទាំងស្រុង នឹងមិនទទួលខុសត្រូវឡើយ ក្នុងករណីបើម្ចាស់ហ្វេសប៊ុកក្លែងក្លាយខាងលើ បង្ហោះពត៌មាននាំឲ្យបង្កចលាចលសង្គម ឬប្រព្រឹត្តបទល្មើសខុសច្បាប់ផ្សេងៗ។ បន្ថែមពីលើនេះ ដើម្បីឱ្យសាធារណជន ងាយស្រួលក្នុងការបែងចែករវាងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងគណនីហ្វេសប៊ុកក្លែងក្លាយ ។ ដើម្បីងាយចំណាំសូមបញ្ជាក់ថា ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ មានឈ្មោះជាភាសារអង់គ្លេសថា Sith Luos មានអ្នកគាំទ្រ ចំនួន 15781 Follower (ហ្វេសប៊ុកពិតប្រាកដ) មានរូបProfile ពាក់ឯកសណ្ឋាននគរបាលជាតិ។ ចំពោះគណនីហ្វេសប៊ុកក្លែងក្លាយ មានឈ្មោះ ភូ សុផល មានហ្វ្រែនគាំទ្រ ចំនួន០៨នាក់ និងអ្នកFollwer ចំនួន០២នាក់,រីឯ Profile លួចប្រើប្រាស់រូបលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដោយគ្មានការអនុញាតិ។

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវចំពោះ លោក លោកស្រី ដែលបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយខាងលើ ដែលប្រើប្រាស់រូបភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ត្រូវបញ្ឈប់សកម្មភាព និងលុបរូបភាព ចេញហ្វេសប៊ុកក្លែងក្លាយនេះជាបន្ទាន់ ករណីមិនអនុវត្តតាមការណែនាំ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នឹងចាត់វិធានការស្រាវជ្រាវ ស្វែងរកជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

អាស្រ័យហេតុនេះ សូមសាធារណជន ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.