ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អភិបាលខេត្តពោធិ៍សាត់ បញ្ជាក់អំពីការខិតខំប្រឹងប្រែង ជំរុញបើកច្រកព្រំដែនអន្ដរជាតិថ្មដា

អភិបាលខេត្តពោធិ៍សាត់ បញ្ជាក់អំពីការខិតខំប្រឹងប្រែង ជំរុញបើកច្រកព្រំដែនអន្ដរជាតិថ្មដា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ លោក ​ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបង្ហាញកិច្ចខិតខំប្រឹងប្រែងរបស់ខេត្តពោធិ៍សាត់ ក្នុងកិច្ចការងារជំរុញធ្វើយ៉ាងណា បើកច្រកព្រុំដែនអន្ដរជាតិថ្មដា រវាងកម្ពុជា-ថៃ។ ដោយឡែកចំពោះថ្ងៃជាក់ស្ដែងនៃ ការបើកច្រកព្រំដែននេះ ពុំទាន់អាចបញ្ជាក់ពីពេលវេលាជាក់លាក់ឡើយ។

ការលើកឡើងរបស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តពោធិ៍សាត់» នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ។

លោក ខូយ រីដា ថ្លែងបញ្ជាក់ថា «ចំពោះការបើកច្រកព្រំដែនអន្ដរជាតិថ្មដានេះ យើងកំពុងតែគិតគូរ និងជំរុញលើកិច្ចការងារនេះជាមួយភាគីថៃ​ ខណៈបច្ចុប្បន្ននេះភាគីទាំងពីរកម្ពុជា-ថៃ បាននិងកំពុងតែជំរុញលើកិច្ចការងារនេះ»។

លោកបានបន្ដថា ដើម្បីពន្លឿនក្នុងការជំរុញលើកិច្ចការបើកច្រកព្រំដែននេះ អាជ្ញាធរកំពុងគិតគូររួមគ្នាបង្កើតផ្សារណាត់ ដោយនឹងរៀបចំធ្វើផ្សារណាត់ចល័តមួយ ដើម្បីឲ្យប្រជាជននៃខេត្តត្រាត អាចយកទំនិញមកលក់ដូរ នៅខេត្តពោធិ៍សាត់បាន ហើយប្រជាជននៃខេត្តពោធិ៍សាត់ ក៏អាចយកទំនិញមកលក់ដូរ នៅខេត្តត្រាតបានដែរ ក្នុងនោះភាគីថៃតម្រូវឲ្យកម្ពុជាមានអង្ករ, ត្រីងៀត និងផលិតផលផ្សេងៗជាច្រើនទៀត ដើម្បីលក់លើផ្សារណាត់។

លោកបានបញ្ជាក់ថា «ចំពោះថ្ងៃនៃការបើកជាក់លាក់ ពុំអាចទាន់កំណត់បានឡើយ ប៉ុន្ដែអ្វីដែលយើងបាន និងកំពុងធ្វើ គឺមានន័យថា កំពុងតែបន្ដដំណើរទៅមុខហើយ។ ជាក់ស្ដែងថ្ងៃទី៣១ ខែមីនានេះខាងមុខនេះភាគីថៃនឹងនាំវិនិយោគ ទេសចរណ៍ ចូលមកដំណើរកំសាន្ដក្នុងឃុំអូសោម ខេត្តពោធិ៍សាត់ ដើម្បីសិក្សាស្វែងយល់បន្ថែមទៀត»។

សូមជម្រាបថា ច្រកទ្វារព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ទល់នឹងច្រកទ្វារព្រំដែនបានថាសែនខេត្តត្រាត ស្ថិតក្នុងច្រកព្រំដែនចំនួន៣ ដែលកម្ពុជា-ថៃ កំពុងជំរុញឲ្យក្លាយជាច្រកអន្តរជាតិ ដែលច្រកពីរទៀត ច្រកទ្វារព្រំដែនអានសេះ ខេត្តព្រះវិហារ ទល់ច្រកទ្វារព្រំដែនអានម៉ា ខេត្តឧប៊ុនរាជធានី និង ច្រកទ្វារព្រំដែនជប់គគី ខេត្តឧត្តរមានជ័យ ទល់នឹងច្រកទ្វារព្រំដែនតាគូ ខេត្តបូរីរ៉ាំ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.