ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

អបអរសាទរសិទ្ធិនារី ៨ មីនា! អគ្គនាយកដ្ឋានពន្ធនាគារ រៀបចំអាហារសាមគ្គីជូនមន្ត្រី និងជនជាប់ឃុំជិត៥០០នាក់ នៅមន្ទីរឃុំឃាំង ខេត្តព្រះវិហារ

អបអរសាទរសិទ្ធិនារី ៨ មីនា! អគ្គនាយកដ្ឋានពន្ធនាគារ រៀបចំអាហារសាមគ្គីជូនមន្ត្រី និងជនជាប់ឃុំជិត៥០០នាក់ នៅមន្ទីរឃុំឃាំង ខេត្តព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ សុខ សុគន្ធា អគ្គនាយករង តំណាងឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ ក្រោមប្រធានបទ «ស្រ្ដីរួមគ្នារក្សាសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នៅពន្ធនាគារខេត្តព្រះវិហារ។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីលោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត តំណាងលោក គី រិទ្ធី អភិបាលខេត្តព្រះវិហារ និងប្រធានពន្ធនាគារខេត្ត ព្រមទាំងមន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ។

នាឱកាសនោះ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ សុខ សុគន្ធា អគ្គនាយករង បានសំណេះសំណាល និងនាំយកនូវពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីពន្ធនាគារ ជាពិសេសមន្ត្រីពន្ធនាគារជាស្ត្រី នៃពន្ធនាគារខេត្តព្រះវិហារ នៅក្នុងពិធីនោះ។

ជាមួយគ្នានោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ក៏បានអញ្ជើញផ្តល់កិត្តិយសប្រគល់ជូននូវបាច់ថ្កា និងកាដូជូនដល់ភរិយារបស់ថ្នាក់ដឹកនាំពន្ធនាគារ និងមន្ត្រីពន្ធនាគារជាស្ត្រី ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាដើម្បីលើកកម្ពស់នូវសមាសភាពយេនឌើផងដែរ។

សូមជម្រាបថា នៅក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ នៅពន្ធនាគារខេត្តព្រះវិហារ នាពេលនេះ ក៏មានមានការរៀបចំពិធីពិសារអាហារសាមគ្គី ជូនដល់មន្ត្រីពន្ធនាគារខេត្ត ព្រមទាំងចែកជូនអាហារដល់ជនជាប់ឃុំ ជាង៤០០នាក់ ហើយក្នុងឱកាសនោះ ឆ្លៀតពេលត្រួតពិនិត្យដល់ការដឹកនាំរបស់មន្ត្រីពន្ធធនាគារផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.