លោក ឡោ ស៊ុនជាង ប្រធានគណ:កម្មាធិការនិងអនុសាខា កក្រក ស្រុកសាលា ក្រៅដឹកនាំក្រុមការងារចុះអប់រំស្សព្វផ្សា យទប់ស្កាត់ជំងឺផ្ដាសាយបក្សីK5N1 តាមមួលដ្ឋាន
ប៉ៃលិន៖ នៅថ្ងៃសៅរ៍ ១៣កេីត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៣ ដោយមានការចង្អុលដឹកនាំពីលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា លោក ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកសាលាក្រៅ បានដឹកនាំ អនុប្រធាន សមាជិក គណៈកម្មាធិការអនុសាខាស្រុកសាលាក្រៅ រួមជាមួយមេភូមិ អ្នកស្ម័គ្រចិត្តភូមិ ចំនួន ២៥ នាក់ ស្រី ៦នាក់ចុះធ្វើការអប់រំផ្សព្វផ្សាយ ស្តីពីការបង្ការទប់ស្កាត់ជម្ងឺផ្តាសាយបក្សី H5N1 ចំនួន2ទីតាំង÷ ទីតាំងទី1នៅមណ្ឌលសុខភាពផ្សារព្រំដែលមានអ្នកចូលរួមចំនួន ២៥នាក់នាក់ ស្រី ១៩ និងទីតាំងទី2 នៅអនុវិទ្យាល័យផ្សារព្រំ ដល់សិស្សានុសិស្ស ដែលមានអ្នកចូលរួម ៤១៤ស្រី ២២៥ នាក់ សរុបរួមអ្នកទទួលផលចំនួន ៤៣៧ នាក់ ស្រី ២៤៤នាក់ ចែកប័ណ្ណផ្សព្វផ្សាយអំពីវិធានការពារខ្លួនជម្ងឺផ្តាសាយបក្សី H5N1 ចំនួន ៣០០ សន្លឹក ដើម្បីអោយបងប្អូនប្រជាពលរដ្ឋយល់ដឹងអំពីវិធានការពាររខ្លួនពីជម្ងឺផ្តាសាយបក្សី H5N1 គឺសូមកុំទៅប៉ះពាល់បក្សីដែលឈឺ ឬស្លាប់ កុំពិសាបក្សីដែលស្លាប់ ត្រូវពាក់ម៉ាស់ ស្រោមជើងស្រោមដៃ ឧស្សាហ៍លាងសម្អាតដៃអោយបានស្អាត មុនពេលបរិភោគអាហារ ជាពិសេសជំងឺនេះងាយឆ្លងលើកុមារ ហើយបើមានអាការៈ គ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺ ក ឬ ដកដង្ហើមហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់
ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីធ្វើការព្យាបាល អោយបានទាន់ពេលវេលា ។





