ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

លោក គង់ វិបុល៖ ការដកកម្ពុជាចេញពីបញ្ជី​ប្រផះ មកបញ្ជីស ជាសញ្ញាវិជ្ជមានសម្រាប់ទាក់ទាញវិនិយោគិន និងលំហូរទុនពីបរទេស 

លោក គង់ វិបុល៖ ការដកកម្ពុជាចេញពីបញ្ជី​ប្រផះ មកបញ្ជីស ជាសញ្ញាវិជ្ជមានសម្រាប់ទាក់ទាញវិនិយោគិន និងលំហូរទុនពីបរទេស 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារបានថ្លែងថា ការសម្រេចជាឯកច្ឆ័នរបស់ ក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា FATF ដកកម្ពុជាចេញពី បញ្ជីប្រផះ មក បញ្ជីសឬស្អាត ជាសញ្ញាវិជ្ជមានដ៏ធំសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិន និងលំហូរទុនពីបរទេស តាមរយៈភាពងាយក្នុងការចរាចរណ៍សាច់ប្រាក់ ពីក្រៅប្រទេសមកកម្ពុជា។

លោក គង់ វិបុល ថ្លែងបែបនេះធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូល ការបំពេញទម្រង់លិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ ការស៊ើបអង្កេតបទល្មើសពន្ធដារ និងការប្រឆាំងការសម្អាតប្រាក់» នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា ​«ឥឡូវអង្គការ FATF បានសម្រេចជាឯកច្ឆ័នដាក់កម្ពុជាមកបញ្ជីសវិញ ដែលទាំងអស់គ្នា គួរអបអរសាទរ ពីព្រោះវាជាសញ្ញាមួយវិជ្ជមានធំណាស់សម្រាប់កម្ពុជា នៅក្នុងការទាក់ទាញវិនិយោគ ក៏ដូចជានៅក្នុងការទាក់ទាញទុនពីបរទេស ការធ្វើចរាចរណ៍នៃសាច់ប្រាក់។​ ហេតុអីបានជាប្រទេសមួយចំនួន ​មានការអល់អែកនៅក្នុងការវិនិយោគ គឺដោយសារការផ្ទេរលុយមកកម្ពុជា គេសួរច្រើនពេក។ មិនមែនថាមិនបានទេ ប៉ុន្តែគេសួរទាំងប្រទេសដែលត្រូវផ្ទេរមក ហើយយើងក៏ត្រូវពិនិត្យ​​ថា តើប្រាក់ដែលផ្ទេរមកកម្ពុជា វាស្អាត ឬក៏វាកខ្វក់ដែលត្រូវយកមកលាង។ តែឥឡូវយើងបានចូលនៅក្នុងបញ្ជីស្អាតវិញហើយ»។

បើតាមលោក គង់ វិបុល ​ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ កម្ពុជា​ត្រូវបានក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា FATF មានមូលដ្ឋាននៅទីក្រុងប៉ារីស បានសម្រេចដាក់កម្ពុជា បញ្ជូលក្នុងបញ្ជីប្រផេះ ដែលត្រូវចាត់ទុកថា ជាប្រទេសមានហានិភ័យខ្ពស់ក្នុងការលាងលុយកខ្វក់។

លោកបានលើកឡើងថា ការដកកម្ពុជាចេញពីបញ្ជីប្រផេះមកបញ្ជីស គឺជាការខិតខំប្រឹងប្រែងរបស់អង្គភាពទាំងអស់ របស់រាជរដ្ឋាភិបាល ដែលក្នុងនោះអគ្គនាយកដ្ឋានពន្ធដារ​ បានដើរតួនាទីមួយយ៉ាងសំខាន់​ ដើម្បីបង្ហាញទៅអង្គការ FATF ថារដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងកែទម្រង់របស់ខ្លួន សម្អាតខ្លួនឱ្យមកសវិញ។​ ចំណែកស្ថាប័នតុលាការ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ដែរ ដោយបានខិតខំប្រឹងប្រែងជួយ ​និងដាក់ករណីពន្ធដារមួយចំនួន ជាអទិភាពនៅក្នុងការបង្រ្កាបនៃបទល្មើសពន្ធដារ។

លោកបន្តថា «ការបង្រ្កាបនៃបទល្មើសពន្ធដារនេះ គឺយើងខ្ញុំមិនមែន ទៅធ្វើការបាបអ្នកជាប់ពន្ធទេ។ តាមយុទ្ធស្រ្តកៀរគរចំណូល ឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ គឺ​ការពង្រឹងនៃការបង់ពន្ធឱ្យស្មើភាពគ្នា។ មិនអាចអនុញ្ញាតឱ្យអ្នកមួយក្តាប់តូច ដែលគិតអំពីការគេចពន្ធ មកបំផ្លាញអ្នកដែលគេបង់ពន្ធត្រឹមត្រូវ ដែលមានអនុលោមភាពខ្ពស់បានទេ»។

លោក​អះអាងថា កម្ពុជានឹងបន្តពង្រឹងខ្លួន ឱ្យស្ថិតនៅក្នុងបញ្ជីស ឬបញ្ជីស្អាតរហូត ​ព្រមទាំងរួមគ្នាលុបបំបាត់នូវអំពើគេចវេសពន្ធ នៅកម្ពុជា ខណៈបច្ចុប្បន្ននេះចំនួនអ្នកដែលមានអនុលោមភាព មានការកើនឡើងជាលំដាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.