ឃាត់រថយន្តបានរកឃើញមានសត្វសំពោចចំនួន០៥ក្បាលបំរុងជួញដូរឆ្លងដែនទៅប្រទេសវៀតណាម
ខេត្តមណ្ឌលគិរី៖
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រី ប៉ៃ លិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកនៅ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣បានឃាត់រថយន្ត០១គ្រឿង ម៉ាកកាមរីហើម ពណ៌សំបកឪឡឹក ស្លាកលេខភ្នំពេញ 2G 9297 ត្រង់ចំណុចផ្ទះក្រហម ភូមិអូរអាម ឃុំស្រែកខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោយឃាត់រថយន្តបានរកឃើញមានសត្វសំពោចចំនួន០៥ក្បាលបំរុងជួញដូរឆ្លងដែនទៅប្រទេសវៀតណាម ជនសង្ស័យឈ្មោះ ភាព ម៉េងលី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្ត ទីលំនៅបច្ចុប្បន្ន ភូមិអន្រ្ទង់ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ក្រោយពីកម្លាំងជំនាញសាកសួរជនសង្ស័យ ក៏បានឈានទៅបង្ក្រាបឃាត់ខ្លួនអ្នកប្រមូលទិញយ៉ាងសកម្មដែលជាមេឈ្មួញជនជាតិវៀតណាម ឈ្មោះ ធី វេ ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិវៀតណាមដែលជាមុខសញ្ញាប្រមូលទិញសត្វព្រៃឆ្លងដែនយ៉ាងសកម្ម។
សម្ភារៈដកហូតមានទូរស័ព្ទចំនួន០២គ្រឿង ម៉ូតូ០១គ្រឿង ម៉ាកសង់ការ៉េ ពណ៌ខ្មៅ ពាក់ស្លាកលេខ៩៣.G១០៣៦៨៥(វៀតណាម)ឃាត់ខ្លួនត្រងចំនុចផ្លូវកៅស៊ូ(ផ្លូវទៅច្រកទ្វារទ្វេរភាគីឡាបាខេក្នុងស្រុកកែវសីមា)ស្ថិតនៅ ភូមិឡាបាខេ ឃុំស្រែខ្ទម កែវសីម៉ា ខេត្តមណ្ឌលគិរី ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពុងអនុវត្តតាមនីតិវិធី។

ឃាត់រថយន្តបានរកឃើញមានសត្វសំពោចចំនួន០៥ក្បាលបំរុងជួញដូរឆ្លងដែនទៅប្រទេសវៀតណាម
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ


